28/01/2026 - 22:02

បន្ទាន់៖ ក្រសួងសុខាភិបាលសំណូមពរមូល​ដ្ឋាន​ពិនិត្យ ព្យាបាលជំងឺម្ចាស់ការបង្ការបង្ក្រាបជំងឺឆ្លងវីរុសNipah 

ចំពោះមុខហានិភ័យជំងឺឆ្លងវីរុសNipah ឆ្លងចូលវៀតណាម បណ្តាមូល​ដ្ឋាន​ពិនិត្យ ព្យាបាលជំងឺអនុវត្តនូវវិធានការការពារផ្ទាល់ចំពោះបុគ្គលិកពេទ្យនិងអ្នកប្រាស្រ័យទាក់ទងជាមួយនឹងករណីសង្ស័យ។

ក្រសួងសុខាភិបាល។ (រូប៖ T.G/Vietnam+)

នាយកដ្ឋានគ្រប់គ្រងពិនិត្យព្យាបាលជំងឺ (ក្រសួងសុខាភិបាល) នៅរាត្រីថ្ងៃ២៧ ខែមករា បានចេញឯកសារជាបន្ទាន់ផ្ញើដល់មន្ទីរពេទ្យទាំងអស់ដែលចំណុះក្រសួងសុខាភិបាល; សុខាភិបាលតាមក្រសួង ផ្នែក; មន្ទីរសុខាភិបាលបណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ស្តីពីការម្ចាស់ការបង្ការបង្ក្រាបជំងឺឆ្លងវីរុសNipah។

ជំងឺឆ្លងវីរុស Nipah គឺជាជំងឺឆ្លងក្រុម A មានអត្រាស្លាប់បានកត់សម្គាល់ចាប់ពី៤០-៧៥% បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងនិងថ្នាំសម្រាប់ព្យាបាលនៅឡើយ។

តាមនាយកដ្ឋានគ្រប់គ្រងព្យាបាលជំងឺ វីរុសនេះតែងឆ្លងពីសត្វមកមនុស្ស ឬប៉ះពាល់នឹងវត្ថុ ចំណីអាហារដែលមានផ្ទុកវីរុស ឬក៏អាចនឹងឆ្លងពីមនុស្សមកមនុស្ស (តាមរយៈប៉ះពាល់ផ្ទាល់នឹងទឹកមាត់ទឹករម្អិល ទឹកមូត្រ លាមករបស់អ្នកជំងឺ); រយៈពេលកកើតជំងឺក្នុងអំឡុងពេលពី៤-១៤ថ្ងៃ។ អ្នកឆ្លងវីរុសអាចនឹងមានរោគសញ្ញាផ្សេងៗ៖ ឈឺក្បាល ឈឺសាច់ដុំ ក្អួតចង្អោរនិងឈឺបំពង់ក បន្ទាប់មក មានអាការៈវិលមុខ ងងុយដេក វិបត្តិស្មារតីនិងមានរោគសញ្ញាខាងសរសៃប្រសាទដែលជាសញ្ញារលាកខួរក្បាលស្រួចស្រាវ។

តាមប្រព័ន្ធពិនិត្យជំងឺឆ្លង ចាប់ពីថ្ងៃ២៧ ខែធ្នូឆ្នាំ២០២៥ ដល់ថ្ងៃ២៦ ខែមករា ឆ្នាំ២០២៦ ឥណ្ឌាបាន​កត់​សម្គាល់​៥​ករណី សង្ស័យកើតជំងឺឆ្លងវីរុស Nipah ក្នុងនោះ មាន២ករណីបានធ្វើកោសល្យវិច័យបញ្ជាក់ថាកើតជំងឺ នៅមន្ទីរពេទ្យ​មួយភាគខាងលិចរដ្ឋ Bengal។

ចំពោះមុខហានិភ័យជំងឺឆ្លងវីរុស Nipah ចូលមកវៀតណាម នាយកដ្ឋានគ្រប់គ្រងពិនិត្យ ព្យាបាលជំងឺ បានស្នើបណ្តាមូល​ដ្ឋាន​ពិនិត្យ ព្យាបាលជំងឺ ចង្អុលការដល់មូល​ដ្ឋាន​ពិនិត្យ ព្យាបាលជំងឺនានា បង្កើនការបង្ការបង្ក្រាបជំងឺរាតត្បាត អនុវត្តនូវវិធានការការពារផ្ទាល់ចំពោះបុគ្គលិកពេទ្យ និងអ្នកប្រាស្រ័យទាក់ទងនឹងករណីសង្ស័យ ឬអ្នកកើតជំងឺដែលមានការបញ្ជាក់ពីមូល​ដ្ឋាន​ពិនិត្យ ព្យាបាលជំងឺ ពិសេសយកចិត្តទុកដាក់លើករណីដែលទើបមកពីប្រទេសនិងតំបន់កំពុងមានជំងឺក្នុងអំឡុងពេល១៤ថ្ងៃ។

បណ្តាអង្គភាពដែលពាក់ព័ន្ធបង្កើនការអនុវត្ត ត្រួតពិនិត្យឆ្លងមេរោគនៅតាមមូល​ដ្ឋាន​ពិនិត្យព្យាបាលជំងឺ អនុវត្តការ​កាត់​ផ្តាច់​ដោយ​ឡែក​យ៉ាងម៉ឺងម៉ាត់លើករណីសង្ស័យ ឬមានការបញ្ជាក់ឆ្លងវីរុសNipah នៅមូលដ្ឋានព្យាបាល។

ក្រសួងសុខាភិបាលសំណូមពរដល់បណ្តាមូល​ដ្ឋាន​ព្យាបាលធ្វើការតាមដាន បំពេញព័ត៌មានពីស្ថានភាពជំងឺរាត​ត្បាត​លើពិភពលោក ផ្សព្វផ្សាយពីស្ថានភាពជំងឺរាតត្បាតដើម្បីប្រជាជនមិនជ្រួលច្របល់ព្រួយបារម្ភ និងអនុវត្តល្អនូវវិធានការបង្ការជំងឺ; ប្រទះឃើញឆាប់ករណីសង្ស័យឆ្លងជំងឺ ដើម្បីកាត់​ផ្តាច់​ដោយ​ឡែក​ ធ្វើរោគវិនិច្ឆ័យ ព្យាបាលនិងគ្រប់គ្រងជំងឺ៕

យោង÷ Vietnam+ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ