02/01/2026 - 05:35

ខេត្ត​អាង​យ៉ាង​ យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ជន​រួម​ជាតិ​ខ្មែរ​ 

រយៈ​ពេល​កន្លង​ ខេត្ត​អាង​យ៉ាង​ តែង​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ជន​រួម​ជាតិ​ខ្មែរ​ ពិសេស​គឺ​តាម​រយៈ​ពិធី​បុណ្យ​ទាន​នា​នា​ រួម​ចំណែក​រក្សា​អត្ត​សញ្ញា​ណ​ជន​ជាតិ​និង​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​របស់​សហ​គម​ន៍។

ពិធី​ប្រ​ណាំង​គោ​បៃណូយ។

ក្រោយ​រួម​បញ្ចូល​ ខេត្ត​អាង​យ៉ាង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៨% ប្រ​មូល​ផ្តុំភាគ​ច្រើន​នៅ​តាម​ឃុំ​ សង្កាត់​ ដូច​៖ ទ្រី​តូង​ គូ​ឡៅ​យ៉ៀង ប៊ិញអាង​និង​ទិញ​បៀ​ង។ ខេត្ត​កំ​ណត់​ច្បាស់​ការ​ងារ​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ​ គឺ​ភារ​កិច្ច​ស្នូល​ដ៏​សំ​ខាន់​មួយ​ក្នុង​ចំណោម​ភារ​កិច្ច​ស្នូល​សំ​ខាន់​ៗ ក្នុង​នោះ​ ការ​រក្សា​និង​អភិ​រក្ស​ពិធី​បុណ្យ​ប្រពៃណី​ បាន​ផ្សព្វ​ផ្សាយ​ដោយ​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ជា​ច្រើន​។

ក្នុង​ឆ្នាំ​នេះ​ មន្ទីរ​ជន​ជាតិ​និង​សាសនា​ បាន​ចេញ​សារ​លិខិត​សហ​ការ​ជា​មួ​យស​មា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនប​ណ្តា​ឃុំ​ សង្កាត់​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​ប្រពៃណី​នា​នា​ ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​ និង​បុណ្យ​អក​អំ​បុក​រួម​ជា​មួ​យស​កម្ម​ភាព​នា​នា​ ដូច​៖ ប្រ​ណាំង​ទូក​-ង ប្រ​ណាំង​គោ​ជា​ដើម​។

នេះ​មិន​ត្រឹម​តែ​ជា​ឱ​កាស​សម្រាប់​សហ​គម​ន៍ជន​រួម​ជាតិ​ខ្មែរ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ រំលឹក​គុណ​ដូន​តា​ប៉ុណ្ណោះ​ទេ​ នៅ​ថែម​ទាំង​ជា​ឱ​កាស​អភិ​រក្ស​និង​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​សិល្បៈដូច​ជា​ រាំ​វង់​ យូរ​កេរ​ ភ្លេង​ពិណ​ពាទ្យ​ជា​ដើម​។ ជា​មួយ​នឹង​អត្ថ​ន័យ​ទាំង​នោះ​ ជា​ច្រើន​ឆ្នាំ​កន្លង​ ភូមិ​ភាគ​នា​នា​បាន​ម្ចាស់​កា​រស​ហ​ការ​ជា​មួយ​ព្រះ​សង្ឃ​ សិប្ប​ករ​ និង​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​រក្សា​និង​រៀប​ចំ​ពិធី​បុណ្យ​ត្រូវ​តាម​ទំនៀម​ទម្លាប់​ ព្រម​ទាំង​ធានា​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈជាក់​ស្តែង​នៅ​ភូមិ​ភាគ​។

លោក​យ័ញអែម​ អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ប៊ិញអាង​ ចែក​រំលែក​៖ “ពិធី​បុណ្យ​ប្រពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ចាត់​តាំង​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ជួយ​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ចង​ចាំ​ពី​ប្រពៃណី​ របស់​ដូន​តា​ និង​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​។ អា​ស្រ័យ​ហេ​តុ​នេះ​ ជន​រួម​ជាតិ​កាន់​តែ​មាន​មោទនភាព​ និង​ជឿ​ជាក់​លើ​កា​រដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​”។

តាម​ប្រ​សាសន៍​លោក​ ឡេទ្រុង​ហូ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ ឱ្យ​ដឹង​៖ ការ​ងារ​ជន​ជាតិ​មិន​ត្រឹម​តែ​ជា​ខ្លឹម​សារ​មួយ​ក្នុង​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​សសរ​ស្តម្ភយុទ្ធ​សាស្ត្រ​សម្រាប់​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ឆ្ពោះ​ទៅ​កាន់​សង្គម​ដែល​មាន​មនោ​សញ្ចេតនា​និង​មនុស្ស​ធម៌​ទៀត​ផង​។ ជា​មួយ​នឹង​ការ​ប្តេជ្ញាចិត្ត​នយោបាយ​ខ្ពស់​ និង​ការ​រួម​ដំណើរ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោបាយ​ប្រ​ជា​ជន​ និង​អ្នក​មុខ​អ្នក​ការ​សាសនា​ ការ​ងារ​ជន​ជាតិ​លើ​ភូមិ​ឋាន​ខេត្ត​ បន្ត​បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​។

ដើម្បី​ធានា​ថា​ ពិធី​បុណ្យ​ប្រពៃណី​មិន​ត្រឹម​តែ​បាន​អភិ​រក្ស​ក្នុង​សហ​គម​ន៍ ហើយ​ថែម​ទាំង​បាន​ពង្រីក​តម្លៃ​ទៅ​ក្នុង​ជីវ​ភាព​ រួម​ចំណែក​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​ ខេត្ត​អាង​យ៉ាង​បាន​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​ ៦ ស្តីពី​ “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ដ៏​ផូរផង់​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍​” ស្ថិត​ក្នុង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០២៥ ជា​មួយ​នឹង​ប្រ​ភព​ទុន​សរុប​ជាង​ ៦០ ពាន់​លាន​ដុង​៕

                       វឌ្ឍា - ថា​ច់ធី​

ចែករំលែកអត្ថបទ