ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/12/2025 - 16:30

លោក​ង្វៀង​មិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេសចរណ៍​ទី​ក្រុង​កឹង​ធើ៖

ទិស​ដៅ​ធំ​បំផុត​នៃ​ពិធី​បុណ្យ​សំ​ដៅ​ជំ​រុញ​និង​អភិវឌ្ឍ​សក្តា​នុភាព​ព្រែក​ទន្លេ​ 

ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ឡើង​ ដូច​ជា​ចំណុច​លេច​ធ្លោ​នៃ​វប្ប​ធម៌​ - ទេសចរណ៍​ប្រ​កប​ដោយ​លក្ខ​ណៈពិសេស​នៃ​តំបន់​តៃដូ ដោយ​យក​ចំណាប់​ពី​ដង​ទន្លេ​-ដើម​ប្រ​ភព​នៃ​ការ​បង្កើត​និង​អភិវឌ្ឍ​ន៍ទី​ក្រុង​កឹង​ធើ ជា​ទី​ក្រុង​តំបន់​ព្រែក​ទន្លេ​។ ពិធី​បុណ្យ​នេះ​ មិន​ត្រឹម​តែ​បង្ហាញ​ឡើង​វិញ​ យ៉ាង​រស់​រវើក​អំ​ពី​ជីវ​ភាព​រស់​នៅ​តាម​ព្រែក​ទន្លេ​តំបន់​ណាម​បូ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បញ្ជាក់​ពី​តួ​នា​ទី​ដ៏​សំ​ខាន់​នៃ​ព្រែក​ទន្លេ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​ ទេសចរណ៍​ប្រ​កប​ដោយ​ចីរភាព​របស់​ទី​ក្រុង​។

ដោះ​ដូរ​ជា​មួយ​កា​សែត​និង​វិទ្យុ​ទូរទស្សន៍​កឹង​ធើ លោក​ង្វៀង​មិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរ​ណ៍ទី​ក្រុង​កឹង​ធើ ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម​៖

ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ឆ្នាំ​២០២៥ នឹង​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​២០២៦។ ក្រោម​ប្រ​ធាន​បទ​ “កឹង​ធើ - សម្រស់​នៃ​ដង​ព្រែក​ទន្លេ​” ពិធី​បុណ្យ​នេះ​បាន​ចាត់​តាំង​ក្នុង​ក្រប​ខណ្ឌ​ថ្នាក់​ទី​ក្រុង​ ទី​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​នៅ​សង្កាត់​និញកេវ​ សង្កាត់​កៃ​ខេ​និង​តំបន់​ជិត​ខាង​។

កម្ម​វិធី​សិល្បៈបើក​ពិធី​បុណ្យ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ម៉ោង​ ៨ យប់​ ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ នៅ​លើ​ដង​ព្រែក​ខៃ​លួង​ សង្កាត់​កៃ​ខេ​។ កម្ម​វិធី​នេះ​ បង្ហាញ​យ៉ាង​ច្បាស់​នូវ​សម្រស់​វប្ប​ធម៌​ព្រែក​ទន្លេ​ប្រ​កប​ដោយ​លក្ខ​ណៈពិសេស​របស់​ទី​ក្រុង​ តាម​រយៈ​ប្រវត្តិ​រឿង​រ៉ាវ​អំ​ពី​ទូក​ កប៉ាល់​ ការ​ប្រ​ជុំ​ជីវ​ភាព​ ការ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ផ្សារ​ភ្ជាប់​នឹង​ដង​ព្រែក​ទន្លេ​ រួម​ជា​មួយ​ពិធី​បុណ្យ​ជំនឿ​ប្រ​ជា​ប្រិយ​និង​ម្ហូប​អា​ហារ​។ ពិសេស​កម្ម​វិធី​ក៏​បង្ហាញ​ឡើង​វិញ​នូវ​រូប​ភាព​ផ្សារ​បណ្ដែត​ទឹក​ ដែល​ជា​និមិត្ត​រូប​ដ៏​រស់​រវើក​ មាន​ភាព​ចម្រុះ​ពណ៌​នៃ​វប្ប​ធម៌​ព្រែក​ទន្លេ​តំបន់​ភាគ​ខាង​លិច​។ បន្ទាប់​ពី​កម្ម​វិធី​សិល្បៈ គឺ​កា​រស​ម្តែង​ភ្លើង​ light show និង​ការ​បាញ់​កាំជ្រួច​អប​អរ​សា​ទរ​។

ពិធី​បុណ្យ​នេះ​ មាន​សកម្ម​ភាព​វប្ប​ធម៌​និង​កី​ឡា​ផង​ដែរ​ ចំ​ពោះ​សកម្ម​ភាព​វប្ប​ធម៌​-សិល្បៈ លេច​ធ្លោ​បំផុត​រួម​មាន​តាំង​ពិព័រណ៍​រូប​ថត​ “ចង្វាក់​ជីវិត​លើ​ដង​ព្រែក​ទន្លេ​ - ភាគ​ខាង​លិច​ តាំង​ពី​បុរាណ​និង​បច្ចុប្បន្ន​” កា​រស​ម្តែង​ឧប​ករណ៍​តន្ត្រី​តាម​ដង​វិថី​ និង​ពិធី​បណ្ដែត​ប្រទីប​លើ​ដង​ទន្លេ​។ ជា​មួយ​គ្នា​នេះ​ ក៏​មាន​សកម្ម​ភាព​កី​ឡា​និង​ការ​ឆ្លង​បទ​ពិសោធន៍​ជា​ច្រើន​ បាន​ចាត់​តាំង​ឡើង​ក្នុង​ក្រប​ខណ្ឌ​ពិធី​បុណ្យ​ ដូច​ជា​ បទ​ពិសោធន៍​ជិះ​បន្ទះ​ក្តា​រលើ​ទឹក​ (SUP) ជិះ​កា​យ៉ាក់ ការ​ប្រ​ណាំង​ទូក​ក្ដោង​ ការ​ប្រ​ណាំង​ជិះ​បន្ទះ​ក្តា​រលើ​ទឹក​ កា​រស​ម្តែង​ flyboard ការ​ប្រ​ណាំង​ទូក​ស្មាច់​ជា​ដើម​។

ស្រប​ក្នុង​ឱ​កាស​នេះ​ ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​កម្ម​វិធី​ជំ​រុញ​ទេសចរណ៍​ផ្លូវ​ទឹក​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដោយ​មាន​ខ្លឹម​សារ​ ដូច​ជា​ ចាត់​តាំង​ជើង​ទេសចរណ៍​ឆ្លង​កាត់​បទ​ពិសោធន៍​សម្រាប់​ក្រុម​ប្រតិ​ភូ​ ភ្ញៀវ​អញ្ជើញ​ និង​ក្រុម​ famtrip។ ចលនា​អា​ជីវ​កម្ម​ទេសចរណ៍​អនុ​វត្ត​ពិពិធ​កម្ម​ជើង​ទេសចរណ៍​តាម​ដង​ព្រែក​ទន្លេ​ ជា​មួយ​តម្លៃ​ជំ​រុញ​ទេសចរណ៍​។ ព្រម​ទាំង​មាន​ល្វែង​ដាក់​តាំង​បង្ហាញ​និង​ឧទ្ទេស​នាម​ផលិតផល​ OCOP ផលិតផល​ទេសចរណ៍​និង​សកម្ម​ភាព​បង្ហាញ​សិល្បៈម្ហូប​អា​ហារ​ជា​ដើម​។

ជំ​រាប​ប្រ​សាសន៍​លោក​ ទី​ក្រុង​កឹង​ធើមាន​បំណង​បញ្ជូន​សារ​អ្វី​ខ្លះ​ទៅ​កាន់​សា​ធារ​ណ​ជន​ តាម​រយៈ​ប្រ​ធាន​បទ​ “កឹង​ធើ - សម្រស់​នៃ​ដង​ព្រែក​ទន្លេ​” សម្រាប់​ពិធី​បុណ្យ​លើក​នេះ​ ?

នៅ​ពេល​ជ្រើស​រើស​ប្រ​ធាន​បទ​ “កឹង​ធើ-សម្រស់​នៃ​ដង​ព្រែក​ទន្លេ​” ទី​ក្រុង​មាន​បំណង​ឧទ្ទេស​នាម​ដល់​ភ្ញៀវ​ទេស​ចរ​នូវ​រូប​ភាព​គ្រប់​ផ្នែក​ និង​រស់​រវើក​អំ​ពី​វប្ប​ធម៌​ព្រែក​ទន្លេ​តំបន់​តៃដូ - ទី​តាំង​ព្រែក​ទន្លេ​មិន​ត្រឹម​តែ​ជា​ទេ​សភាព​ធម្ម​ជាតិ​ដ៏​ប្រណីត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បរិយាកាស​រស់​នៅ​ បរិយាកាស​វប្ប​ធម៌​ ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ជា​ច្រើន​ជំនាន់​។

“សម្រស់​” ទាំង​នេះ​ បាន​បង្ហាញ​ជា​លំ​ដាប់​លំ​ដោយ​ក្នុង​អំ​ឡុង​ពិធី​បុណ្យ​ ជា​ពិសេស​គឺ​កម្ម​វិធី​សិល្បៈបើក​ពិធី​។ កម្ម​វិធី​ត្រូវ​បាន​ស្ថា​បនា​ឡើង​ ដូច​ជា​ចរន្ត​លំ​ហូរ​មួយ​ជាប់​មិន​ដាច់​ ដែល​រៀប​រាប់​អំ​ពី​ការ​បង្កើត​និង​ការ​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ តាម​រយៈ​ភាសា​សិល្បៈដោយ​បញ្ចូល​យ៉ាង​សម​ស្រ​បរ​វាង​ប្រពៃណី​និង​សម័យ​ទំនើប​។ ទស្សនិកជន​នឹង​អាច​ស្គាល់​ច្បាស់​នូវ​រូប​ភាព​តំបន់​ដី​ មនុស្ស​ដែន​ដីស​ណ្ត ដាន​ជើង​អ្នក​កាប់​ឆ្ការ​រាន​ទឹក​រាន​ដី​ ចង្វាក់​ជីវិត​ព្រែក​ទន្លេ​ណាម​បូ​ តាម​រយៈ​ចម្រៀង​ដើងកា​តៃទឺ, របាំ​ប្រ​ជា​ប្រិយ​ វប្ប​ធម៌​ផ្សារ​បណ្ដែត​ទឹក​កៃ​រ៉ាំ​ង ទូក​កប៉ាល់​ទៅ​មក​ និង​សកម្ម​ភាព​សហ​គម​ន៍ប្រ​កប​ដោយ​លក្ខ​ណៈពិសេស​នៃ​តំបន់​ព្រែក​ទន្លេ​។

ចំណុច​លេច​ធ្លោ​ដ៏​សំ​ខាន់​មួយ​នៃ​ពិធី​បុណ្យ​ឆ្នាំ​នេះ​ គឺ​ជា​សារ​ការ​ពា​រប​រិស្ថាន​ព្រែក​ទន្លេ​តាម​រយៈ​សកម្ម​ភាព​ជា​ច្រើន​ ដូច​ជា​ ការ​សម្អាត​ព្រែក​ទន្លេ​ ការ​ប្រ​មូល​សំ​រាម​ ការ​ជិះ​បន្ទះ​ក្តា​រលើ​ទឹក​ដើម្បី​សម្អាត​សំ​រាម​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំ​ពី​ការ​រក្សា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​ និង​អភិវឌ្ឍ​ន៍ទេសចរណ៍​ប្រ​កប​ដោយ​ចីរភាព​។

តាម​រយៈ​ពិធី​បុណ្យ​នេះ​ ទី​ក្រុង​កឹង​ធើក្រៅ​ពី​ឧទ្ទេស​នាម​នូវ​រូប​ភាព​ដ៏​ស្រស់​ស្អាត​ ថែម​ទាំង​បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ អាច​យល់​ច្បាស់​ពី​ការ​រស់​នៅ​និង​ការ​រួម​រស់​ជា​មួយ​វប្ប​ធម៌​ព្រែក​ទន្លេ​របស់​ទី​ក្រុង​កឹង​ធើ។

ផ្សារ​បណ្ដែត​ទឹក​កៃ​រ៉ាំ​ង សម្រស់​វប្ប​ធម៌​នៃ​ដង​ព្រែក​ទន្លេ​។ រូប​ថត​៖ យ៉ីខោ​យ

សូម​លោក​ឱ្យ​ដឹង​អំ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​ជំ​រុញ​ទេសចរណ៍​ ព្រម​ទាំង​ទិស​ដៅ​សំ​ខាន់​ៗអ្វី​ខ្លះ​ ដែល​ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ចាត់​តាំង​ឡើង​លើក​ដំ​បូង​ បាន​ផ្តោ​តសំ​ខាន់​ ?

ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ឆ្នាំ​២០២៥ បា​នទី​ក្រុង​រៀប​ចំ​ឡើង​ដោយ​ទិស​ដៅ​ធំ​បំផុត​ គឺ​ដើម្បី​ជំ​រុញ​និង​លើក​កម្ពស់​សក្តា​នុភាព​នៃ​ព្រែក​ទន្លេ​ ជា​ជំ​ហាន​ៗកសាង​ទី​ក្រុង​កឹង​ធើឱ្យ​ក្លាយ​ជា​ទី​ក្រុង​ព្រែក​ទន្លេ​ ជា​ទី​ក្រុង​អេកូឡូ​ស៊ី​ដែល​គួរ​ឱ្យ​រស់​នៅ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​រូប​ភាព​នៃ​ទី​តាំង​ទេសចរណ៍​មួយ​សុវត្ថិ​ភាព​ មិត្ត​ភាព​ មាន​ភាព​ទាក់​ទាញ​និង​ប្រ​កប​ដោយ​ចីរភាព​។

ចំ​ពោះ​មុខ​ ពិធី​បុណ្យ​នេះ​រួម​ចំណែក​ជំ​រុញ​តម្រូវ​ការ​ទេសចរណ៍​ សេ​វា​កម្ម​ បង្ក​បរិយាកាស​រស់​រវើក​សម្រាប់​ទី​ក្រុង​ក្នុង​ឱកាស​ចុង​ឆ្នាំ​។ ជា​មួយ​នឹង​បណ្តា​សកម្ម​ភាព​ដែល​ប្រព្រឹត្ត​ឡើង​ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ​ ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១ ខែ​មក​រា​ ឆ្នាំ​២០២៦ រួម​មាន​សកម្ម​ភាព​អប​អរ​សា​ទរ​ឆ្នាំ​ថ្មី​ ២០២៦ សកម្ម​ភាព​នៅ​តាម​មណ្ឌល​និង​ទី​តាំង​ទេសចរណ៍​ផ្សេង​ៗ ហើយ​ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ឆ្នាំ​២០២៥ ទី​ក្រុង​រំ​ពឹង​ថា​ នឹង​ទទួល​បាន​ភ្ញៀវ​ចូល​រួម​ប្រ​មា​ណ​ ៥០០.០០០ នាក់​។ ប្រ​ការ​នេះ​ មិន​ត្រឹម​តែ​រួម​ចំណែក​បង្កើន​ប្រាក់​ចំណូល​សម្រាប់​វិស័យ​ទេសចរណ៍​ - ពាណិជ្ជ​កម្ម​ - សេ​វា​កម្ម​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​បន្ថែម​សម្រាប់​ប្រ​ជា​ជន​ និង​សហ​គម​ន៍ដែល​ធ្វើ​ទេសចរណ៍​នៅ​ភូមិ​ភាគ​ទៀត​ផង​។

ថ្វី​ដ្បិត​ដូច្នោះ​ អ្វី​ដែល​ទី​ក្រុង​កឹង​ធើផ្តោ​តសំ​ខាន់​ មិន​មែន​ត្រឹម​តែ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ​ សំ​ខាន់​ជាង​គេ​គឺ​គុណ​ភាព​ឆ្លង​កាត់​បទ​ពិសោធន៍​ និង​ចំណាប់​អា​រម្មណ៍​ដែល​ដក់​ជាប់​ក្នុង​ទឹក​ចិត្ត​ភ្ញៀវ​ទេស​ចរ​។ ពិធី​បុណ្យ​នេះ​ ជា​ឱ​កាស​សម្រាប់​ទី​ក្រុង​កឹង​ធើឧទ្ទេស​នាម​ពី​ភាព​រស់​រវើក​នៃ​រូប​ភាព​ ទី​តាំង​ទេសចរណ៍​ទន្លេ​ ដែល​ជា​អត្ត​សញ្ញា​ណ​ដ៏​ពិសេស​នៃ​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​។ ក្រៅ​ពី​ផ្សារ​បណ្ដែត​ ភ្ញៀវ​ទេស​ចរ​ដែល​មក​កាន់​កឹង​ធើ អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​អំ​ពី​វប្ប​ធម៌​ កី​ឡា​ ទេសចរណ៍​ផ្លូវ​ទឹក​ និង​ម្ហូប​អា​ហារ​។ ការ​ភ្ជាប់​ជើង​ទេសចរណ៍​ ការ​ជំ​រុញ​តម្រូវ​ការ​ទេសចរណ៍​ ការ​រៀប​ចំ​ famtrip ការ​ផ្សព្វ​ផ្សាយ​ពី​ផលិតផល​ OCOP និង​ម្ហូប​អា​ហារ​មូល​ដ្ឋាន​ គឺ​ជា​វិធាន​ការ​ជាក់​លាក់​ សំ​ដៅ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​និង​អូស​បន្លាយ​ពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេស​ចរ​។

ពិធី​បុណ្យ​នេះ​ ក៏​បង្ក​ជា​កម្លាំង​ជំ​រុញ​ថ្មី​សម្រាប់​ការ​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ព្រែក​ទន្លេ​ ព្រម​ទាំង​បើក​ទូ​លាយ​លំ​ហ​ដើម្បី​បង្កើត​បាន​ជា​តម្លៃ​វប្ប​ធម៌​ថ្មី​ៗ ដែល​សម​ស្រប​នឹង​ជីវ​ភាព​សម័យ​ទំនើប​។ ប្រ​ជា​ជន​មិន​ត្រឹម​តែ​ជា​អ្នក​ទស្សនា​ប៉ុណ្ណោះ​ទេ​ គឺ​ក្លាយ​ជា​អ្នក​ចូល​រួម​ សំ​ដៅ​រួម​ចំណែក​ធ្វើ​ឱ្យ​សាយ​ភាយ​វប្ប​ធម៌​និង​អត្ត​សញ្ញា​ណ​ភូមិ​ភាគ​ទៀត​ផង​។

ទី​ក្រុង​កឹង​ធើ ជា​ទី​ក្រុង​តំបន់​ព្រែក​ទន្លេ​ មាន​ប្រ​ភេទ​វប្ប​ធម៌​ព្រែក​ទន្លេ​ជា​ច្រើន​ប្រ​កប​ដោយ​លក្ខ​ណៈពិសេស​ ដូច​ជា​ ផ្សារ​បណ្ដែត​ ប្រ​ព័ន្ធ​កោះ​តូច​ៗតាម​ដង​ទន្លេ​ហូវ បុណ្យ​ប្រពៃណី​ជា​ដើម​។ ផ្ដើម​ពី​ឥទ្ធិ​ពល​ជំ​រុញ​នៃ​ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ឆ្នាំ​២០២៥ នា​ពេល​ខាង​មុខ​ ទី​ក្រុង​នឹង​អនុ​វត្ត​វិធាន​ការ​អ្វី​ខ្លះ​ ដើម្បី​ប្រើ​ប្រាស់​ធន​ធាន​វប្ប​ធម៌​ព្រែក​ទន្លេ​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ជា​ពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ ជំ​រាប​ប្រ​សាសន៍​លោក​ ?

ចំ​ពោះ​មុខ​ ទី​ក្រុង​នឹង​បន្ត​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ព្រែក​ទន្លេ​ ដែល​មា​នល​ក្ខណៈ​ពិសេស​ ជា​ពិសេស​គឺ​ផ្សារ​បណ្ដែត​កៃ​រ៉ាំ​ង បរិយាកាស​ប្រ​ជុំ​ជីវ​ភាព​សហ​គម​ន៍តាម​ដង​ព្រែក​ទន្លេ​ ពិធី​បុណ្យ​ប្រ​ជា​ប្រិយ​ និង​ភូមិ​របរ​ប្រពៃណី​ ដែល​ភ្ជាប់​ជា​មួយ​ព្រែក​ទន្លេ​។ ការ​អភិ​រក្ស​នេះ​មិន​បញ្ឈប់​ត្រឹម​ការ​ថែ​រក្សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ដាក់​បញ្ចូល​ក្នុង​ទំ​នាក់​ទំនង​នៃ​ការ​ប្រើ​ប្រាស់​ ការ​អភិវឌ្ឍ​ និង​បង្កើត​បាន​ផលិតផល​ទេសចរណ៍​មាន​ភាព​ស៊ី​ជម្រៅ​នៃ​វប្ប​ធម៌​។

ជា​មួយ​គ្នា​នេះ​ដែរ​ ទី​ក្រុង​កឹង​ធើនឹង​ជំ​រុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​ផ្លូវ​ទឹក​ ទាញ​យក​ផល​ពី​ប្រ​ព័ន្ធ​ព្រែក​ទន្លេ​ កោះ​តូច​ៗតាម​ដង​ទន្លេ​ហូវ ជា​មួយ​ទិស​ដៅ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ ដូច​ជា​ ដំណើរ​ទេសចរណ៍​ទស្សនា​ផ្សារ​បណ្ដែត​ ទេសចរណ៍​អេកូឡូ​ស៊ី​តាម​កោះ​ ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​អ្នក​ចម្ការ​ ការ​រួម​បញ្ចូល​វប្ប​ធម៌​ - ម្ហូប​អា​ហារ​ - កី​ឡា​ព្រែក​ទន្លេ​។ ទី​ក្រុង​លើក​ទឹក​ចិត្ត​ឱ្យ​អា​ជីវ​កម្ម​វិនិយោគ​ បង្កើត​ជើង​ទេសចរណ៍​ថ្មី​ៗ បង្កើន​គុណ​ភាព​សេ​វា​កម្ម​ និង​ឆ្លង​កាត់​បទ​ពិសោធន៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​។

ផ្ដើម​ពី​ភាព​ជោគ​ជ័យ​នៃ​ពិធី​បុណ្យ​នេះ​ ទី​ក្រុង​ក៏​មាន​ទិស​ដៅ​ធ្វើ​ឱ្យ​ពិធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​កឹង​ធើ ក្លាយ​ជា​ផលិត​ផល​ទេសចរណ៍​ - វប្ប​ធម៌​ប្រ​ចាំ​ឆ្នាំ​ បង្ក​ជា​ចំណុច​លេច​ធ្លោ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ រួម​ចំណែក​អូស​បន្លាយ​ពេល​ស្នាក់​នៅ​ និង​បង្កើន​ការ​ចំ​ណាយ​លើ​ទេសចរណ៍​។ ព្រម​ទាំង​បង្កើន​ការ​ភ្ជាប់​តំបន់​ តភ្ជាប់​កឹង​ធើជា​មួយ​ភូមិ​ភាគ​ផ្សេង​ៗ ក្នុង​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ដើម្បី​បង្កើត​ជាស​ង្វាក់​ផលិតផល​ទេសចរណ៍​ព្រែក​ទន្លេ​ ប្រ​កប​ដោយ​លក្ខ​ណៈពិសេស​។

ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ផ្តោ​តសំ​ខាន់​លើ​ការ​ភ្ជាប់​អភិវឌ្ឍ​ន៍ទេសចរណ៍​ជា​មួយ​ការ​ការ​ពា​រប​រិស្ថាន​ព្រែក​ទន្លេ​ លើក​កម្ពស់​ស្មារតី​ការ​យល់​ដឹង​របស់​សហ​គម​ន៍ បង្កើត​រូប​ភាព​ទី​ក្រុង​ព្រែក​ទន្លេ​បៃតង​ ជ្រះ​ ស្អាត​។ ប្រ​ជា​ជន​ត្រូវ​បាន​កំ​ណត់​ ជា​ចំណុច​ស្នូល​នៃ​ការ​អភិ​រក្ស​និង​ទាញ​យក​ផល​ពី​វប្ប​ធម៌​ព្រែក​ទន្លេ​ ទន្ទឹម​នឹង​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​ ការ​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរភាព​។

តាម​រយៈ​ការ​កំ​ណត់​ទិស​ដៅ​ទាំង​នេះ​ ទី​ក្រុង​កឹង​ធើ រំ​ពឹង​ថា​អាច​ពង្រីក​ប្រ​សិទ្ធ​ភាព​នៃ​អត្ថ​ប្រ​យោជន៍​វប្ប​ធម៌​ព្រែក​ទន្លេ​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ជា​ជំ​ហាន​ៗបញ្ជាក់​ពី​តួ​នា​ទី​ ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ព្រែក​ទន្លេ​របស់​តំបន់​វាល​រាប​ទន្លេ​គឺ​វឡុង​៕

សូម​អរ​គុណ​លោក​!

                                                                       ប្រ​ភព​៖ baocantho.com.vn - ចន្ថា​

ចែករំលែកអត្ថបទ