ព្រឹកថ្ងៃទី១៩ ខែធ្នូ មុនឈានចូលមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទីក្រុងកឹងធើ លើកទី១ អាណត្តិកាល២០២៥-២០៣០ (ប្រព្រឹត្តឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩និង២០ ខែធ្នូ) ក្រុមប្រតិភូចូលរួមមហាសន្និបាត តំណាងឱ្យសមាជិកសម្ព័ន្ធយុវជនជាង ១៨០.០០០នាក់ ក្នុងទូទាំងទីក្រុង បានមកថ្វាយផ្កា អុជធូបនិងរាយការណ៍ស្នាដៃការងារជូនចំពោះលោកប្រធានហូជីមិញ នៅស្តូបរំលឹកគុណលោកប្រធានហូជីមិញ (ចំណតនិញកេវ) ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត។

យុវជនទីក្រុងកឹងធើសម្តែងការគោរពដ៏ខ្ពង់ខ្ពស់និងថ្វាយកម្រងផ្ការំលឹក
គុណូបការៈរបស់លោកប្រធានហូជីមិញ។
ក្នុងបរិយាកាសដ៏អធិកអធម ក្រុមប្រតិភូបានរក្សាភាពស្មឹងស្មាធិ៍រយៈពេលមួយនាទី ថ្វាយធូបក្រអូបនិងកម្រងផ្កាស្រស់ៗ ដើម្បីបង្ហាញពីកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ រំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញ ដែលជាឥស្សរជនបានលះបង់មួយជីវិត ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ រំដោះវណ្ណៈ នាំមកនូវឯករាជ្យ សេរីភាព និងសុភមង្គលជូនប្រជាជន។

អ្នកតំណាងទាំងឡាយបានអុជធូបនៅស្តូបរំលឹកគុណលោកប្រធានហូជីមិញ។
ថ្លែងក្នុងពិធីនេះ លោក ត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុងកឹងធើ មានប្រសាសន៍ទាំងក្តីរំភើប៖ "ចងចាំដំបូន្មានរបស់អ៊ំ "ទីណាត្រូវការមានវត្តមានរបស់យុវជន ទីណាលំបាកទីនោះមានយុវជន" ចេញពីប្រភពនៃស្មារតីនោះ យុវជនគ្រប់ជំនាន់ក្នុងទូទាំងប្រទេសនិយាយរួម និងទីក្រុងកឹងធើនិយាយដោយឡែក តែងខិតខំប្រឹងប្រែង ហ្វឹកហាត់លត់ដំ និងលះបង់។ ក្នុងដំណាក់កាល ២០២២-២០២៥ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ យុវជនយើងខ្ញុំបានសាមគ្គីគ្នា ជម្នះការលំបាក ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ និងប្រកួតប្រជែងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវកិច្ចការជាក់ស្តែង និងមានអត្ថន័យជាច្រើន"។

អ្នកតំណាងទាំងឡាយបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនិងរាយការណ៍អំពីស្នាដៃជូនចំពោះលោកប្រធាន ហូជីមិញ នៅស្តូបរំលឹកគុណ (ចំណតនិញកេវ)។
តាមប្រសាសន៍របស់លោក ត្រឹងវៀតត្វឹង ចលនាសកម្មភាពបដិវត្តន៍ត្រូវបានអនុវត្តព្រមៗគ្នា ជាក់ស្តែង និងរីកសាយភាយយ៉ាងខ្លាំងក្លា។ ជាពិសេសគឺទម្រង់ស្ម័គ្រចិត្តផ្សារភ្ជាប់នឹងផ្លាស់ប្តូរឌីជីថលដូច៖ "ផ្សារ៤.០", "បណ្ណាល័យឌីជីថល" "ថ្នាក់អក្ខរកម្មឌីជីថល" បានផ្សព្វផ្សាយនៅតាមបណ្តាឃុំ សង្កាត់១០០%។ គំនិតច្នៃប្រតិដ្ឋជាច្រើនរបស់សមាជិកសម័្ពន្ធយុវជនក្នុងចលនា "យុវជនច្នៃប្រតិដ្ឋ" បានយកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងការងារជំនាញ កំណែទម្រង់រដ្ឋបាល ផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច។ ការងារកសាងអង្គការសម្ព័ន្ធយុវជន ពង្រីករណសិរ្សសាមគ្គីភាព និងការរួបរួមយុវជននៅតែបានយកចិត្តទុកដាក់ពិសេស។ ក្នុងដំណាក់កាល២០២២-២០២៥ មានសមាជិកសម្ព័ន្ធយុវជនឆ្នើមចំនួន៨.២៤៦នាក់ មានកិត្តិយសបានចូលកងជួរបក្ស។ បណ្តាភាគកម្រិតអំពីការបង្កើតប្រភពការបណ្តុះបណ្តាល និងការឧទ្ទេសនាមសមាជិកសម្ព័ន្ធយុវជនឆ្នើមជូនបក្ស ពិនិត្យនិងបញ្ជូលបក្ខជន សុទ្ធតែសម្រេចនិងសម្រេចលើសផែនការដែលបានដាក់ចេញ ដែលបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់អង្គការសម្ព័ន្ធយុវជនក្នុងកិច្ចការកសាងបក្ស និងកសាងប្រព័ន្ធនយោបាយរបស់ទីក្រុង។
"លទ្ធផលទាំងនេះគឺជាសេចក្តីគោរពដ៏ស្មោះស្ម័គ្រដែលយុវជនយើងខ្ញុំសូមថ្វាយជូនចំពោះលោកប្រធានហូជីមិញជាទីគោរព។ ឈានចូលអាណត្តិកាល ២០២៥-២០៣០ យុវជនយើងខ្ញុំសូមសន្យា៖ ស្មោះត្រង់ដាច់ខាតចំពោះបក្ស ប្រកាន់ខ្ជាប់ឧត្តមគតិបដិវត្តន៍។ ជាកម្លាំងឈានមុខក្នុងការផ្លាស់ប្តូរឌីជីថល រួមចំណែកកសាងទីក្រុងអភិវឌ្ឍប្រកបដោយចីរភាព"-លោក ត្វឹងបានរាយការណ៍យ៉ាងរំភើបនៅមុខស្តូបរំលឹកគុណលោកប្រធានហូជីមិញ៕
ប្រភព÷ baocantho.com.vn - សុផន