ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/12/2025 - 15:07

ឃុំ​ សង្កាត់​នា​នា​ ផ្តុំកម្លាំង​ដឹក​នាំ​ អនុ​វត្ត​ជោគ​ជ័យ​ភារ​កិច្ច​នយោ​បាយ​អភិវឌ្ឍ​ភូមិ​ភាគ​ 

លោក​ស្រី​ ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ; លោក​ ត្រឹង​វ៉ាំង​ជីញ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ បាន​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​នា​នា​៖ ឡុង​ប៊ិញ, ឡុង​ម៉ី, ឡុង​ភូ១, ហឺ​ងភូ, ធ្វឹង​ហឺង, តឹង​ឡុក, ទ្រុង​ញឹក​ និង​ឃុំ​នា​នា៖ វី​ធ្វី, វិញ​តឿង, ថាញ់​ស្វឹង​, សា​ភៀង, វិញ​ត្រិញ, ថាញ់​អាង​, ថាញ់​ក្វើយ, ម៉ី​ក្វើយ, វិញ​ឡើយ​, តឹង​ឡុង​ អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​របស់​បក្ខ​ភាគ​ តាំង​ពី​ចាប់​ផ្តើម​ដំ​ណើរ​ការ​នៅ​ថ្ងៃ​ទី​ ១-៧-២០២៥។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្កាត់។

ក្រោយ​ពី​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ និង​ចាត់​តាំង​ទម្រង់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ២ ថ្នាក់​មក​ គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​ឃុំ​ សង្កាត់​នា​នា​ បាន​រក្សា​លំ​នឹង​អង្គ​ការ​ចាត់​តាំង​ ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​យ៉ាង​ទូ​លំ​ទូ​លាយ​លើ​គ្រប់​ភារ​កិច្ច​នយោ​បាយ​។ បណ្តា​ឃុំ​ សង្កាត់​នា​នា​ បាន​ចាត់​តាំង​មហា​សន្និ​បាត​បក្ខ​ភាគ​លើក​ទី I អា​ណត្តិ​កាល​ ២០២៥ - ២០៣០ ដោយ​ជោគ​ជ័យ; សម្រេច​រួច​រាល់​ការ​ងារ​បង្កើត​ស្ថា​ប័ន​ធ្វើ​សេ​នា​ធិ​ការ​ ជំ​នួយ​ការ​រៀប​ចំ​បុគ្គ​លិក​ថ្នាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម។ ភូមិ​ភាគ​នា​នា​បាន​ចាត់​តាំង​អង្គ​សន្និ​បាត​ជា​ច្រើន​ ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​សេចក្តី​សម្រេច​បទ​បញ្ជា​របស់​មជ្ឈិម​ និង​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង។ សកម្ម​ភាព​ត្រួត​ពិនិត្យ​ តាម​ដាន​រក្សា​បាន​របៀប​រៀប​រយ។ គណៈ​កម្មា​ធិ​ការ​បក្ស​នា​នា​ បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​កិច្ច​ប្រ​ជុំ​សាខា​បក្ស។ ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឃុំ​ សង្កាត់​នា​នា​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន; ការ​ប្រ​មូល​ថវិកា​រដ្ឋ​នៅ​ភូមិ​ភាគ​នា​នា​សម្រេច​លើស​ផែន​ការ; បណ្តា​សកម្ម​ភាព​អំ​ណរ​អនុ​ស្សាវ​រីយ៍​ក្នុង​ឱ​កាស​ពិធី​បុណ្យ​ធំៗ ការ​តប​ស្នង​សង​គុណ​ សុខុ​មាល​ភាព​សង្គម​ ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​... បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ សន្តិ​សុខ​នយោ​បាយ​ និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ បន្ត​រក្សា​យ៉ាង​រឹង​មាំ...

ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នា​នា​លើក​សំ​ណើ​ សំ​ណូម​ពរ​ជា​មួយ​ថ្នាក់​ថឹក​នាំ​ទី​ក្រុង​ក្នុង​អង្គ​ប្រ​ជុំ។

ថ្នាក់​ដឹក​នាំ​ឃុំ​ សង្កាត់​នា​នា​បាន​លើក​សំ​ណើ​លើ​ខ្លឹម​សារ​មួយ​ចំ​នួន​ ដូច​ជា៖ បន្ថែម​ក្រប​ខណ្ឌ​បុគ្គ​លិក​សម្រាប់​វិស័យ​ការ​ងារ​ដែល​នៅ​ខ្វះ; ប្រ​គល់​សិទ្ធិ​ឱ្យ​ភូមិ​ភាគ​ម្ចាស់​ការ​ក្នុង​កា​របែង​ចែក​ក្រប​ខណ្ឌ​បុគ្គ​លិក; ណែ​នាំ​អំ​ពី​របៀប​ចាត់​តាំង​ សកម្ម​ភាព​របស់​សមា​គម​មហា​ជន​ និង​ចាត់​តាំង​បុគ្គ​លិក​នៅ​មជ្ឈ​មណ្ឌល​សេ​វា​កម្ម​ចម្រុះ​ថ្នាក់​ឃុំ; វិនិ​យោគ​ បង្កើន​កម្រិត​ផ្លូវ​ជន​បទ​ ផ្លូវ​សំ​ខាន់ៗ ផ្លូវ​តភ្ជាប់​ឃុំ​ ស្ពាន​ និង​ផ្លូវ​ភ្ជាប់​តំបន់​ឧស្សា​ហកម្ម​ តំ​បន់​តាំង​ទី​លំ​នៅ​ឋាន​ឡើង​វិញ​ ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​; ជួស​ជុល​ កែ​លម្អ​ទី​តាំង​សា​លា​រៀន​ដែល​ទ្រុឌ​ទ្រោម​ ឬ​រង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​ធម្ម​ជាតិ​; វិនិ​យោគ​សម្ភារៈ​ឧប​ករណ៍​សា​លា​រៀន​ បន្ទប់​មុខ​ងារ​ ដើម្បី​សម្រេច​បទ​ដ្ឋាន​ជាតិ; ចេញ​សេចក្តី​សម្រេច​ប្រ​ធាន​បទ​អភិ​វឌ្ឍន៍​ទី​ក្រុង​ បង្ក​កម្លាំង​ជំ​រុញ​សម្រាប់​តំបន់​ដែល​ទើប​រួម​បញ្ចូល; បែង​ចែក​ថវិកា​ជួសជុល​ទី​ស្នាក់​ការ​ សម្ភារៈ​បម្រើ​ការ​ងារ​ ថែ​ទាំ​សំ​ណង់​បម្រើ​ផល​ប្រ​យោជន៍​រួម​; បង្ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទិន្ន​ន័យ​ប្រើ​ប្រាស់​រួម​; បង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត ដើម្បី​ដំ​ណើរ​កា​រលំ​នឹង​កម្ម​វិធី​ផ្នែក​ទន់; ធ្វើ​វិ​មជ្ឈ​ការ​ជាង​ទៀត​ក្នុង​នីតិ​វិធី​មួយ​ចំ​នួន​ដើម្បី​បន្ថយ​បន្ទុក​ និង​បង្កើន​កម្រិត​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន...

តំណាង​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​បាន​ផ្តល់​ព័ត៌​មាន​ និង​ដោះ​ដូរ​ខ្លឹម​សារ​មួយ​ចំ​នួន​ទាក់​ទង​នឹង​សំ​ណើ​របស់​ឃុំ​ សង្កាត់។

លោក​ស្រី​ ហូធី​កឹម​ដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ។

ថ្លែង​ការណ៍​ក្នុង​អង្គ​ប្រ​ជុំ​ លោក​ស្រី​ ហូធី​កឹម​ដាវ​ បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ឃុំ​ សង្កាត់​នា​នា​គប្បី​ផ្តុំ​កម្លាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​បោះ​ឆ្នោត​; ចាត់​តាំង​បណ្តា​សកម្ម​ភាព​គិត​គូរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ដល់​មុខ​សញ្ញា​នា​នា; អនុ​វត្ត​ល្អ​ការ​ងារ​ជ្រើស​ទ័ព។

អនុ​លេខា​បក្ស​ក្រុង​បាន​រំលឹក​ភូមិ​ភាគ​នា​នា​គប្បី​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​នូវ​វិធី​សាស្រ្ត​ដឹក​នាំ​តាម​ទិស​ដៅ​ ភារ​កិច្ច​ស្នូល​ មាន​ផលិត​ផល​ច្បាស់​លាស់; បង្កើន​គុណ​ភាព​កិច្ច​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស; បង្កើន​ការ​ត្រួត​ពិ​និត្យ​ តាម​ដាន; លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ជា​គំរូ​នៃ​អ្នក​ដឹក​នាំ; កសាង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ជំ​នាញ​ សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព; ជំ​រុញ​ខ្លាំង​ខ្លា​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល; បង្កើន​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន; ពង្រឹង​វិន័យ​ក្នុង​ការ​គ្រប់​គ្រង​ដី​ធ្លី​ សំ​ណង់​និង​បរិ​ស្ថាន; អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ជា​មួយ​នឹង​ភូមិ​ភាគ​នី​មួយៗ; រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សង្គម; យក​ចិត្ត​ទុក​ដាក់​គិត​គូរ​សុខុ​មាល​ភាព​សង្គម; កសាង​កង​ជួរ​កម្មា​ភិបាល​មូល​ដ្ឋាន​គ្រប់​សមត្ថ​ភាព​ឆ្លើយ​តប​បាន​តម្រូវ​ការ​នៃ​ភារ​កិច្ច​ថ្មី; ផ្លាស់​ថ្មី​ការ​ងារ​ប្រ​ជា​ចលនា​ ពង្រីក​កម្លាំង​មហា​សាមគ្គី​ជិត​ដិត​ប្រ​ជា​ជន​ ស្និទ្ធ​ស្នាល​ប្រ​ជា​ជន​ ស្តាប់​ប្រ​ជា​ជន​; លើក​កម្ពស់​តួ​នា​ទី​ស្នូល​របស់​រណ​សិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន៕

ង៉ុក​ក្វៀង​ - វ៉ាន់​តឹន

ចែករំលែកអត្ថបទ