នៅអគាររដ្ឋសភា រដ្ឋសភានីតិកាល XV បានបិទបញ្ចប់សម័យប្រជុំលើកទី១០។
ចូលរួមបិទសម័យប្រជុំ មាន៖ អគ្គលេខាបក្ស តូឡឹម; អតីតអគ្គលេខាបក្ស ណុងឌឹកម៉ាញ់; ប្រធានរដ្ឋ លឿងកឿង; នាយករដ្ឋមន្ត្រី ផាមមិញជិញ; អតីតនាយករដ្ឋមន្ត្រី ង្វៀងតឹងយ៉ុង; អតីតប្រធានរដ្ឋសភា មាន៖ លោកង្វៀងវ៉ាំងអាង លោកស្រីង្វៀងធីកីមង៉ឹង; ប្រចាំការនៃគណៈលេខាបក្ស ត្រឹងកឹមទូ; អតីតសមាជិកអចិន្ត្រៃយ៍ ប្រចាំការការិយាល័យនយោបាយ និងអតីតប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ផាមថេវៀត; អតីតប្រចាំការនៃគណៈលេខាបក្ស មាន៖ លោកឡេហុងអាញ់ លោកត្រឹងក្វឹកវឿង; ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប៊ូយធីមិញហ្វាយ និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។
ចំពោះរដ្ឋសភា មាន៖ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង; អនុប្រធានប្រចាំការរដ្ឋសភា ឌោវ៉ាំងចៀង; អនុប្រធានរដ្ឋសភា មាន៖ លោកង្វៀងខាក់ឌិញ, លោកង្វៀងឌឹកហាយ លោកត្រឹងក្វាងភឿង លោកស្រីង្វៀងធីថាញ លោកឡេមិញហ្វាង លោកវ៉ូវហុងថាញ; បណ្តាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា; ប្រធាន អនុប្រធានក្រុមប្រតិភូរដ្ឋសភា; សមាជិករដ្ឋសភាចំណុះក្រុមប្រតិភូតំណាងរដ្ឋសភាគ្រប់ខេត្ត ក្រុង។

លោកអគ្គលេខាបក្ស តូឡឹម រួមជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងអ្នកតំណាងចូលរួមប្រារព្ធពិធីគោពរទង់ជាតិបិទសម័យប្រជុំ។ រូបថត៖ យ៉ងតឹង- TTXVN
មានប្រសាសន៍បិទសម័យប្រជុំ ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង បានបញ្ជាក់ថា បន្ទាប់ពី៤០ថ្ងៃធ្វើការជាបន្តបន្ទាន់ រួសរាន់ ម៉ត់ចត់ ជាមួយនឹងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ផ្លាស់ថ្មីនិងការទទួលខុសត្រូវខ្ពស់ សម័យប្រជុំលើកទី១០ របស់រដ្ឋសភានីតិកាល XV បានសម្រេចទាំងស្រុងខ្លឹមសារ កម្មវិធីដែលដាក់ចេញ។
រដ្ឋសភាបានពិនិត្យ ពិភាក្សា អនុម័តច្បាប់ចំនួន៥១ និងសេចក្ដីសម្រេចចិត្តចំនួន៣៩ ក្នុងនោះ មានសេចក្ដីសម្រេចចិត្តបទដ្ឋានច្បាប់ចំនួន៨។ នេះគឺជាបរិមាណនៃការបង្កើតច្បាប់ដ៏ធំមួយ ស្រូបអត្រាជិត៣០% ក្នុងចំណោមច្បាប់ សេចក្ដីសម្រេចចិត្តបទដ្ឋានច្បាប់ដែលបានប្រកាសជាធរមានក្នុងមួយអាណត្តិនេះ។ ច្បាប់សេចក្ដីសម្រេចចិត្តដែលបានអនុម័ត គឺឆ្លើយតបបានទាន់ពេលនឹងសំណូមពរជាក់ស្តែងផង ទាំងបង្កើតជាក្របខ័ណ្ឌច្បាប់សម្រាប់ដំណាក់កាលថ្មីផង។ ជាមួយនឹងការងារបង្កើតច្បាប់ រដ្ឋសភាក៏បានពិនិត្យនិងសម្រេចលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗជាច្រើន។ ពិសេស នៅសម័យប្រជុំនេះ រដ្ឋសភាបានធ្វើការបូកសរុបយ៉ាងជ្រាលជ្រៅ គ្រប់ជ្រុងជ្រោយអំពីការងារអាណត្តិកាល២០២១-២០២៦ របស់ស្ថាប័នទាំងអស់នៃប្រព័ន្ធគ្រប់គ្រងរដ្ឋ; ពិនិត្យនិងសម្រេចការងារផ្នែកបុគ្គលិកធានាត្រឹមត្រូវតាមសេចក្ដីកំណត់របស់បក្ស ច្បាប់របស់រដ្ឋ; ទន្ទឹមនឹងនោះ ពិភាក្សាយ៉ាងហ្មត់ចត់លើសេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើក ទី១៤ របស់បក្ស រួមចំណែកជាបញ្ញា ការប្ដេជ្ញាចិត្ត និងផ្ដល់ជាគំនិតដើម្បីអភិវឌ្ឍន៍ប្រទេស ឆ្ពោះទិសដៅឆ្នាំ២០៣០ ក្នុងឱកាសដែលបក្សយើងឈានចូលគម្រប់ខួប១០០ឆ្នាំនៃការបង្កើតបក្ស ក្លាយជាប្រទេសកំពុងអភិវឌ្ឍ មានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមភាគកម្រិតខ្ពស់; ឆ្នាំ២០៤៥ ខួបអនុស្សាវរីយ៍១០០ឆ្នាំ បង្កើតប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ក្លាយជាប្រទេសអភិវឌ្ឍន៍ ប្រាក់ចំណូលជាមធ្យមភាគកម្រិតខ្ពស់។ សម័យប្រជុំលើកទី១០ ដែលជាសម័យប្រជុំចុងក្រោយនៃអាណត្តិកាលរដ្ឋសភានីតិកាល XV ជំនួសមុខគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិករដ្ឋសភាទាំងអស់ ក៏ដូចជាស្ថាប័ននានារបស់រដ្ឋសភា និងក្រុមប្រតិភូតំណាងរដ្ឋសភាគ្រប់ខេត្តក្រុង ចំពោះការរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយចិត្ត ប្រើប្រាស់ពេលវេលាគ្រប់វិនាទីដើម្បីធ្វើការពិភាក្សា ប្តូរយោបល់ដោយត្រង់ៗនិងស៊ីជម្រៅ; ទទួលស្តាប់ រិះគិតពីបញ្ហាកង្វល់និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាបញ្ហាបន្ទាន់នៃភាពជាក់ស្ដែង ដើម្បីឆ្លុះបញ្ចាំង មានសំណើដោះស្រាយដិតដល់ ច្បាស់លាស់ ដោយកំណត់យកផលប្រយោជន៍របស់ប្រជាជនជាស្នូលនៃរាល់ការកំណត់គោលនយោបាយ ដោះស្រាយបានទាន់ពេលចំពោះភាពជំពាក់ជំពិននិងការលំបាកផ្សេងៗ។
បន្ទាប់ពីសម័យប្រជុំនេះ ប្រព័ន្ធនយោបាយទាំងមូលនឹងបន្តការប្រឡងប្រណាំងបង្កើតស្នាដៃ ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស; អបអរសាទរមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេសលើកទី១១; ត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសតំណាងរដ្ឋសភា នីតិកាល XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាលឆ្នាំ២០២៦-២០៣១; រំលឹកខួបអនុស្សាវរីយ៍៨០ឆ្នាំនៃការបោះឆ្នោតជាតិលើកដំបូងនៃការបោះឆ្នោតជ្រើសរដ្ឋសភាវៀតណាម។ ចំពោះមុខ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការរណសិ្សមាតុភូមិវៀតណាម និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ត្រៀមលក្ខណៈ សហការយ៉ាងជិតស្និទ្ធ ផ្សព្វផ្សាយអនុវត្តត្រូវតាមពេលកំណត់និងផែនការដែលបានដាក់ចេញ។ ធ្វើការពិនិត្យឱ្យបានហ្មត់ចត់ក្របខ័ណ្ឌច្បាប់ បែបបទ ឯកសារ ដើម្បីធានាការបោះឆ្នោតអនុវត្តត្រឹមត្រូវតាមច្បាប់ ប្រជាធិបតេយ្យ តម្លាភាព និងក្រឹត្យក្រម។ ទន្ទឹមនឹងនោះ រដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាល ក្រសួង ផ្នែក និងភូមិភាគប្រញាប់ធ្វើការផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវច្បាប់ សេចក្ដីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័ត ប្ដេជ្ញាអនុវត្តសម្រេចទិសដៅកំណើន និងទិសដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខ កិច្ចការបរទេស ដំណាក់កាល២០២៦-២០៣០; គិតគូរឱ្យបានល្អដល់ជីវភាពប្រជាជន ជាពិសេសគឺតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិនិងព្យុះទឹកជំនន់បង្កឡើង។
ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង បានលើកឡើងយ៉ាងច្បាស់ ភារកិច្ចនិងសំណូមពររបស់ប្រទេសជាតិក្នុងដំណាក់កាលអភិវឌ្ឍថ្មី ទាមទារទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងកម្លាំងប្រដាប់អាវុធយើង ពង្រីកខ្លាំងក្លាស្មារតីស្នេហាជាតិ មហិច្ឆិតាអភិវឌ្ឍប្រទេស កម្លាំងចម្រុះរបស់ប្រជាជន របស់ផែនមហាសាមគ្គីទូទាំងជនជាតិ; ផ្លាស់ថ្មីយ៉ាងខ្លាំងក្លានូវគោលគំនិត; ការអនុវត្តព្រមៗគ្នា ប្រសិទ្ធភាពនៃការកំណត់គោលនយោបាយជាយុទ្ធសាស្ត្រ។ “រដ្ឋសភា ស្ថាប័ននានារបស់រដ្ឋសភា តំណាងរដ្ឋសភាគ្រប់រូប ខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្តឱ្យខ្លាំងថែមទៀត ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីប្រជាជន ដើម្បីប្រទេស រួមចំណែកដ៏សំខាន់ដើម្បីប្រទេសយើង ឈានចូលយុគសម័យថ្មី យុគសម័យនៃការឈានឡើងរបស់ប្រជាជាតិ ដើម្បីប្រទេសវៀតណាមសម្បូររុងរឿង អារ្យធម៌និងសុភមង្គល” ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ដូច្នេះ៕
ប្រភព៖ TTXVN - ពេជ្រសឿន