- នាល្ងាចថ្ងៃទី ៩ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ និងលោកឧបនាយករដ្ឋមន្ត្រី ត្រឹងហុងហា ប្រធានគណៈចង្អុលការជាតិស្ដីពីប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនអនុវត្តតាមសេចក្ដីកំណត់(IUU) ដឹកនាំសម័យប្រជុំអនឡាញទូទាំងប្រទេសលើកទី ២៥ ជាមួយបណ្ដាក្រសួង គណៈ ផ្នែកមជ្ឈិម និងបណ្ដាខេត្ត ក្រុងជាប់សមុទ្រ សំដៅវាយតម្លៃសន្ទុះក្នុងការអនុវត្តក្រុមអនុសាសន៍នានារបស់គណៈកម្មាធិការអឺរ៉ុប (EC)។
លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោកត្រឹងជីហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំបណ្ដាមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ បានចូលរួមសម័យប្រជុំនៅទីក្រុងកឹងធើ។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ចូលរួមសម័យប្រជុំបន្តរផ្ទាល់តាមរយៈការតភ្ជាប់ទូរទស្សន៍។
នៅសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី ផាមមិញជិញ បានចង្អុលការ៖ បណ្ដាក្រសួង គណៈ ផ្នែកមជ្ឈិម និងបណ្ដាភូមិភាគជាប់សមុទ្រ គប្បីប្រមូលផ្ដុំធនធានអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពការងារប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ IUU។ ជាពិសេស ចាប់ពីពេលនេះរហូតដល់ពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០២៥ ត្រូវតែប្រមូលផ្ដុំអនុវត្តទិសដៅពីរ គឺប្រមូលផ្ដុំបកស្រាយ ដោះស្រាយដាច់ស្រឡះនូវអនុសាសន៍នានារបស់ EC ស្ដីពីការប្រឆាំងនឹងការទាញយកផលសមុទ្រខុសច្បាប់ IUU; រៀបចំរចនាសម្ព័ន្ធ អភិវឌ្ឍវិស័យជលផលឱ្យបានចីរភាព ការទាញយកផលស្របច្បាប់ សមហេតុផល ក្នុងនោះយកចិត្តទុកដាក់រចនាសម្ព័ន្ធចំនួននាវា កម្លាំងពលកម្មរៀបរយ មានជំនាញវិជ្ជាជីវៈ ធានាសេចក្ដីកំណត់នៃការទាញយកផល ការចិញ្ចឹមវារីវប្បកម្មស្របច្បាប់; ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង អភិវឌ្ឍការទាញយកជលផលប្រកបដោយចីរភាព និងយូរអង្វែង។ល។
បណ្ដាក្រសួង គណៈ ផ្នែកមជ្ឈិម និងភូមិភាគនានា គប្បីប្រមូលផ្ដុំត្រួតពិនិត្យឡើងវិញនូវអនុសាសន៍នានារបស់ EC ដើម្បីរកមើលថា តើនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីរួមជាមួយសហគមន៍អ្នកនេសាទអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែធ្នូ ក្រសួងកសិកម្មនិងបរិស្ថាន គប្បីសហការជាមួយបណ្ដាក្រសួង គណៈផ្នែកសមត្ថកិច្ច សម្រេចរបាយការណ៍បកស្រាយអនុសាសន៍នានារបស់ EC ព្រមទាំងពិភាក្សា និងឯកភាពពេលវេលាធ្វើការជាក់ស្ដែងស្ដីអំពីលទ្ធផលនៃការប្រឆាំងទាញយកផលសមុទ្រខុសច្បាប់ IUU របស់វៀតណាម ប្ដេជ្ញាចិត្តដោះ “កាតលឿង” IUU របស់ EC។
លោកនាយករដ្ឋមន្ត្រី បានសំណូមពរឱ្យក្រសួងការពារជាតិបន្តរក្សាការល្បាត ត្រួតពិនិត្យនៅតំបន់សមុទ្រជាប់ព្រំដែនជាមួយបណ្ដាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ។ល។ ត្រួតពិនិត្យនាវានេសាទដែលចេញចូលកំពងផែ ចាត់វិធានការតឹងរ៉ឹងចំពោះនាវានេសាទដែលមិនគ្រប់លក្ខណៈចូលរួមសកម្មភាព; ណែនាំម្ចាស់នាវា ប្រធាននាវិកអនុវត្តបែបបទប្រកាសនាវានេសាទ អ្នកនេសាទចេញចូលកំពង់ផែកលើកម្មវិធី VNeID។
ក្រសួងការបរទេសគប្បីប្រញាប់ប្រញាល់ធ្វើការជាមួយនឹងបណ្ដាប្រទេស ដើម្បីទទួលបានព័ត៌មានឱ្យបានច្បាស់លាស់អំពីនាវានេសាទ ២៣ ក្នុងចំណោម ៩១ គ្រឿង និងអ្នកនេសាទវៀតណាមដែលត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន។ ព្រមទាំងផ្ដល់បញ្ជីឈ្មោះនាវានេសាទ អ្នកនេសាទដែលបរទេសបានចាប់ខ្លួន ហើយត្រូវបានប្រគល់ឱ្យវិលត្រឡប់មកប្រទេសវិញតាំងពីឆ្នាំ ២០២៤កន្លងមក។
ក្រសួងនគរបាលផ្អែកលើមូលដ្ឋានព័ត៌មានដែលក្រសួងការបរទេសផ្ដល់ជូន គប្បីចង្អុលការដល់នគរបាលភូមិភាគដោះស្រាយដាច់ស្រឡះនូវករណីនាវានេសាទ អ្នកនេសាទត្រូវបរទេសចាប់ខ្លួន និងខ្សែរយៈជើងសារនាំនាវានេសាទ អ្នកនេសាទទៅទាញយកផលខុសច្បាប់នៅបរទេស; ព្រមទាំងចង្អុលការដល់នគរបាលនៅភូមិភាគមួយចំនួនចាត់ការករណីល្មើសក្នុងការនាំចេញជលផល។ល។
គណៈកម្មាធិការប្រជាជនបណ្ដាភូមិភាគជាប់សមុទ្រ គប្បីប្រមូលផ្ដុំធនធានឱ្យបានច្រើនបំផុតអនុវត្តនូវមតិចង្អុលការរបស់លោកនាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រី - ប្រធានគណៈចង្អុលការជាតិស្ដីពីប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍និងមិនអនុវត្តតាមសេចក្ដីកំណត់; បន្តអនុវត្តម៉ឺងម៉ាត់នូវសេចក្ដីកំណត់នៃការចុះបញ្ជី ការផ្ដល់លិខិតអនុញ្ញាតទាញយកជលផល ត្រួតពិនិត្យនាវានេសាទដែលមិនគ្រប់លក្ខណៈចូលរួមសកម្មភាព; ត្រួតពិនិត្យ តាមដាននាវានេសាទចេញចូលកំពង់ផែ បរិមាណជលផលដែលផ្ទេរផ្ទុកឆ្លងកាត់កំពង់ផែ (ទាំងកំពង់ផែនេសាទឯកជន) តាមសេចក្ដីកំណត់នៃច្បាប់។ល។ បណ្ដាភូមិភាគគប្បីប្រមូលផ្ដុំកសាងគម្រោងអភិវឌ្ឍវិស័យជលផលឱ្យបានចីរភាព សមស្របតាមអនុសាសន៍របស់ EC ដើម្បីក្រសួងកសិកម្មនិងបរិស្ថានធ្វើរបាយការណ៍សរុប លើកជូនរដ្ឋាភិបាល លើកជូនលោកនាយករដ្ឋមន្ត្រីអនុម័ត។ល។
មកដល់ពេលនេះ នាវានេសាទរបស់បណ្ដាភូមិភាគក្នុងទូទាំងប្រទេសមានចំនួនសរុប ៧៩.១៨០/៧៩.១៨០ គ្រឿង ដែលបានចុះបញ្ជី ហើយត្រូវបានបំពេញចូលកម្មវិធី VNFishbase។ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៩ ខែធ្នូ បានអនុវត្តការត្រួតពិនិត្យ គ្រប់គ្រងនាវាចេញពីកំពង់ផែចំនួន ២.៩០១ លើក និងនាវាចូលចត់កំពង់ផែចំនួន២.៧០៨ លើក តាមសេចក្ដីកំណត់ ត្រួតពិនិត្យផលនេសាទដែលទាញយកបានចំនួន១.៨៤៥ តោន ឆ្លងកាត់កំពង់ផែលើប្រព័ន្ធ eCDT; បានផ្ដល់នូវប័ណ្ណទទួលស្គាល់ជលផលឆ្លងកាត់កំពង់ផែ ៣២៨ ប័ណ្ណ, ប័ណ្ណ SC និង CC ចំនួន២៣ នៅលើ eCDT នៅកំពង់ផែនេសាទ ៥១ កន្លែងដែលត្រូវបានកំណត់គ្រប់លក្ខណៈដើម្បីបញ្ជាក់វត្ថុធាតុដើមជលផលដែលទាញយក។ ផលសមុទ្រដែលនាំចូលត្រូវបានត្រួតពិនិត្យ គ្រប់គ្រងដោយមានបរិមាណ ៧៥១,១ តោនដោយនាវាកុងតឺន័រ។
មកដល់ពេលនេះ ទូទាំងប្រទេសបានសម្រេចការធ្វើឌីជីថលទាំងស្រុងលើប្រព័ន្ធមូលដ្ឋានទិន្នន័យគ្រប់គ្រងសកម្មភាពនាវានេសាទ ការតភ្ជាប់ប្រទាក់ក្រឡា បូកបញ្ចូល ពហុបំណង និងសម្រេចលក្ខណៈវិនិច្ឆ័យ “ត្រូវ គ្រប់ ស្អាត ស្រស់”); បានកសាងវីដេអូឃោសនាណែនាំការប្រើប្រាស់កម្មវិធី VNeID ដើម្បីបំពេញព័ត៌មាននាវានេសាទ ព័ត៌មាននាវានេសាទចេញចូលកំពង់ផែ តាមដាន ត្រួតពិនិត្យសកម្មភាពនាវានេសាទលើសមុទ្រតាមរយៈ VMS ជាដើម។

នាវានេសាទទីក្រុងកឹងធើ អនុវត្តបែបបទចូលកំពង់ផែ ត្រឹមត្រូវតាមសេចក្ដីកំណត់។
នៅទីក្រុងកឹងធើ បច្ចុប្បន្នមាននាវានេសាទ ៧៨៤ គ្រឿងបានចុះបញ្ជីសកម្មភាពទាញយកផល និងត្រូវបានផ្ដល់លិខិតអនុញ្ញាត បានបំពេញព័ត៌មានពេញលេញទៅក្នុងមូលដ្ឋានទិន្នន័យជាតិ VNFishbase; អនុវត្តការផ្ទៀងផ្ទាត់ បំពេញចូលទិន្នន័យព័ត៌មាននាវានេសាទនីមួយៗក្នុងមូលដ្ឋានទិន្នន័យជាតិ VNFisbase និង VMS ភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យប្រជាពលរដ្ឋ VNeIDជាដើម។
ក្នុងរយៈពេលកន្លង សហគមន៍អ្នកនេសាទពិតជាយល់ដឹងច្បាប់ សេចក្ដីកំណត់នានាអំពីដែនសមុទ្រ កោះ; ការយល់ដឹងរបស់សហគមន៍ប្រជាជនមានការវិវឌ្ឍជាវិជ្ជមាន អនុវត្តល្អនូវសេចក្ដីកំណត់នៃច្បាប់ជលផលឆ្នាំ ២០១៧ និងសេចក្ដីកំណត់នានាដែលទាក់ទងនឹងការប្រឆាំងការទាញយកផលសមុទ្រខុសច្បាប់ IUU។ ការងារសហការល្បាត ត្រួតពិនិត្យ ប្រទះឃើញ និងចាត់វិធានការរដ្ឋបាលចំពោះទង្វើល្មើសក្នុងការទាញ យកផលសមុទ្រខុសច្បាប់ IUU ក៏ត្រូវបានគណៈផ្នែកសមត្ថកិច្ចអនុវត្តម៉ឺងម៉ាត់និងជាប្រចាំ៕
យោង៖ baocantho.com.vn- បកប្រែ៖ ថាច់ធី