ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/05/2025 - 12:52

ចលនា​ថវិកា​ជាង ៨,២ ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា ក្រុង​កឹង​ធើ លើក​ទី​១ ឆ្នាំ​២០២៥ 

ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ពិធី​ទទួល​និង​ស្ងើច​សរ​សើរ​អ្នក​ហិរញ្ញប្ប​ទាន គាំ​ទ្រ​សម្រាប់​មូល​និធិ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា ក្រុង​កឹង​ធើ លើក​ទី​១ ឆ្នាំ​២០២៥។ ក្នុង​ពិធី​ទទួល​និង​ស្ងើច​សរ​សើរ​អ្នក​ហិ​រញ្ញប្ប​ទាន​លើក ទី​១ ឆ្នាំ​២០២៥ ក្រុង​កឹង​ធើ បាន​ចលនា​ថវិកា​ជាង ៨,២ ពាន់​លាន​ដុង (រួម​ទាំង​សម្ភារៈ​គិត​ជា​ប្រាក់) សម្រាប់​មូល​និធិ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា; បាន​ផ្ដល់​អា​ហា​រូប​ករណ៍ អំ​ណោយ​និង​រង្វាន់​ចំ​នួន ១១​.៦៧៩ ចំ​ណែក (ដោយ​ឡែក​សមា​គម​ក្រុង​ចលនា​បាន​ជាង ៣,៩ ពាន់​លាន​ដុង ផ្ដល់​អា​ហា​រូប​ករណ៍ ​អំ​ណោយ​និង​រង្វាន់​ចំ​នួន ៩៦៥ ចំ​ណែក)។

ស្រប​ក្នុង​ឱកាស​នេះ ក្រុង​បាន​ស្ងើច​សរ​សើរ​អ្នក​ធ្វើ​ហិ​រញ្ញប្ប​ទាន​សម្រាប់​មូល​និធិ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា​ក្រុង​កឹង​ធើ; ជូន​អា​ហា​រូប​ករណ៍ “ជំ​នួយ​កម្លាំង​រដូវ​ប្រ​ឡង” ១៣៥ ចំ​ណែក (មាន​តម្លៃពី ១ លាន​ដុង​ទៅ ២ លាន​ដុង​/ចំ​ណែក) ដល់​សិស្ស​ថ្នាក់​ទី ១២ ដែល​មាន​ស្ថាន​ភាព​លំ​បាក រៀន​ពូ​កែ; ជូន​អា​ហា​រូប​ករណ៍​មូល​និធិ​អា​ស៊ី ១០១ ចំ​ណែក (មាន​តម្លៃ ២,២ លាន​ដុង​/ចំ​ណែក) ដល់​យុវ​តី​សិស្ស​វិទ្យា​ល័យ​នៅ​ក្រុង​កឹង​ធើ។

អនុវត្ត​តាម​ដំ​បូន្មាន​អ៊ំ​ហូ​និង​បទ​បញ្ជា​លេខ ១១-CT/TW របស់​ការិ​យា​ល័យ​នយោ​បាយ​អំពី “បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ការ​ងារ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា កសាង​សង្គម​រៀន​សូត្រ” គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង បាន​ចេញ​បទ​បញ្ជា​លេខ ១៤-CT/TU ជ្រើស​យក​ថ្ងៃ​ទី ១៩ ខែ​ឧសភា រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​កៀរ​គរ​ទូ​ទាំង​សង្គម រួម​វិភាគ​ទាន​កសាង​មូល​និធិ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា “ដើម្បី​អនា​គត​កឹង​ធើ​អភិវឌ្ឍន៍”។ ឆ្លង​កាត់​រយៈ​ពេល ១៨ ឆ្នាំ​អនុវត្ត​ថ្ងៃ​ទី១៩ ខែ​ឧសភា បាន​ក្លាយ​ជា​ថ្ងៃ​ប្រ​វេណី​របស់​ក្រុង​កឹង​ធើ កៀរ​គរ​អ្នក​គ្រប់​គ្នា គ្រប់​គ្រួ​សារ​ព្រួត​ដៃ រួម​កម្លាំង​ដើម្បី​សិស្ស​ជា​ទី​ស្រ​ឡាញ់។ មាន​សិស្ស និស្សិត​និង​គ្រូ​បង្រៀន​ជាង ១ លាន​នាក់​មាន​ស្ថាន​ភាព​លំ​បាក​ត្រូវ​បាន​ជំ​នួយ​ទាន់​ពេល ដោយ​មាន​ទឹក​ប្រាក់​សរុប​ជាង ៦០៦ ពាន់​លាន​ដុង (រួម​ទាំង​សម្ភារៈ គិត​ជា​ប្រាក់) មធ្យម​ភាគ​ជាង ១៥ ពាន់​លាន​ដុង​/ឆ្នាំ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស បំ​ពាក់​បំ​ប៉ន​បញ្ញ​វន្ត​សម្រាប់​ក្រុង៕

                   ប៊ិច​ង៉ុក - ថាច់​ធី

ចែករំលែកអត្ថបទ