ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/04/2025 - 10:03

បើក​ការ​ដ្ឋាន សម្ពោធ​សំ​ណង់​គម្រោង​ធំៗ​ព្រមៗ​គ្នា​ចំ​នួន​៨០ ក្នុង​ទូ​ទាំង​ប្រ​ទេស ជា​មួយ​ទុន​វិនិ​យោគ ៤៤៥.០០០ ពាន់​លាន​ដុង 

នៅ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ពី​មជ្ឈ​មណ្ឌល​ស្ថា​នីយ​រថ​ភ្លើង T៣ ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​តឹង​សើុង​ញ៉ឹក (ក្រុង​ហូជី​មិញ) នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សម្ពោធ​សំ​ណង់ គម្រោង​សំ​ខាន់ៗ​របស់​ប្រ​ទេស​ជាតិ និង​សំ​ណង់​ធំៗ​ក្នុង​ឱកាស​អំ​ណរ​ខួប​អនុស្សាវ​រីយ៍ ៥០ ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤​/១៩៧៥ - ៣០​/៤/​២០២៥)។ ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​និង​សម្ពោធ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ទ្រង់​ទ្រាយ​ផ្សាយ​ផ្ទាល់ គួប​ផ្សំ​នឹង​អន​ឡាញ​ទាំង​៣​តំបន់ គឺ​ភាគ​ខាង​ជើង - កណ្តាល - ខាង​ត្បូង តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ពី​ទី​តាំង​តភ្ជាប់​ក្រុង​ហូជី​មិញ ដល់​គ្រប់​សំ​ណង់ គម្រោង​ទាំង​អស់។

​ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល និង​អ្នក​តំ​ណាង​ធ្វើ​ពិធី​កាត់​ខ្សែ​បូ បើក​ការ​ដ្ឋាន​និង​សម្ពោធ​សំ​ណង់ គម្រោង​នា​នា អំ​ណរ​ខួប​អនុស្សាវ​រីយ៍​៥០​ឆ្នាំ ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី។  រូប៖ VGP/ញ៉ឹក​បាក់

តាម​របាយ​ការណ៍​បូក​សរុប​របស់​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ មាន​ចំ​នួន ៨០ គម្រោង​ត្រូវ​បាន​រៀប​ចំ​បើក​ការ​ដ្ឋាន​សាង​សង់ និង​សម្ពោធ​ក្នុង​ឱកាស​នេះ ដោយ​មាន​ដើម​ទុន​វិនិ​យោគ​សរុប​ប្រ​មាណ ៤៤៥​.០០០ ពាន់​លាន​ដុង ក្នុង​នោះ ដើម​ទុន​បើក​ការ​ដ្ឋាន​សាង​សង់ ៣០៥.​០០០ ពាន់​លាន​ដុង ដើម​ទុន​វិនិ​យោគ​លើ​គម្រោង​សម្ពោធ សរុប​១៤០​.០០០ ពាន់​លាន​ដុង។ ដើម​ទុន​ពីថ​វិកា​រដ្ឋ ១៨៥​.០០០ ពាន់​លាន​ដុង និង​ដើម​ទុន​ក្រៅ​ពី​ថវិ​កា​រដ្ឋ ២៦០​.០០០ ពាន់​លាន​ដុង។ ក្នុង​នោះ មាន​គម្រោង​ចំ​នួន ៤០ ចំ​ណុះ​វិស័យ​គមនា​គមន៍; គម្រោង​សំ​ណង់​ឧស្សា​ហកម្ម​និង​សំ​ណង់​ស៊ី​វិល​ចំ​នួន​១២ គម្រោង​អប់រំ​ចំ​នួន​១២ គម្រោង​វប្ប​ធម៌​សង្គម​ចំ​នួន​៩ គម្រោង​សុខា​ភិបាល​សហ​គមន៍​ចំ​នួន​៥ និង​គម្រោង​សំ​ណង់​ធារា​សាស្ត្រ​ចំ​នួន​២។

ថ្លែង​ក្នុង​ពិធី​នេះ ដោយ​ស្មារ​តី “ល្បឿន​ផ្លេក​បន្ទោរ​មោះ​មុត” ក្នុង​អំ​ឡុង​ពេល​នៃ​ខែ​មេ​សា​ជា​ប្រ​វត្តិ​សាស្ត្រ ឆ្នាំ​១៩៧៥ នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​លើក​ឡើង​យ៉ាង​ច្បាស់​សេចក្តី​ប្រាថ្នា​ចង់​បាន​ឯក​រាជ្យ សេរី​ភាព សន្តិ​ភាព​នៃ​ទូទាំង​ប្រ​ជា​ជាតិ​យើង​បាន​ក្លាយ​ជា​ការ​ពិត ជា​មួយ​នឹង​ចំ​ណុច​កំ​ពូល​គឺ​យុទ្ធ​នា​ការ​ហូជី​មិញ​ប្រ​វត្តិ​សាស្ត្រ និង​មហា​ជ័យ​ជម្នះ​និទាឃ​រដូវ ឆ្នាំ​១៩៧៥ កន្លង​មុន​នេះ ៥០ ឆ្នាំ រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី។ ក្នុង​អំ​ឡុង​ពេល ៥០ ឆ្នាំ​ឯក​ភាព​ទឹក​ដី មិន​ត្រឹម​តែ​ជា​ដំ​ណើរ​ដើម្បី​យើង​ចង​ចាំ​នូវ​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ដ៏​អង់​អាច​របស់​ប្រ​ជា​ជាតិ សញ្ជឹង​គិត​នូវ​មេ​រៀន​បទ​ពិ​សោធន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កត់​ត្រា​ឡើង​វិញ​នូវ​ដំណើរ​នៃ​ការ​ខិត​ខំ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ មើល​ឡើង​វិញ​ដើម្បី​ឆ្ពោះ​ទៅ​ឆ្ងាយ​ជាង​ទៀត មើល​ឡើង​វិញ​ដើម្បី​ឱ្យ​កាន់​តែ​រឹង​មាំ និង​មោទន​ភាព​ជាង​ទៀត...។

នា​យក​រដ្ឋ​មន្ត្រី រំពឹង​ថា ទាំង​នេះ​នឹង​ជា​សំ​ណង់​សំ​ខាន់ៗ ជា​សំ​ណង់​ប្រ​កប​ដោយ “និមិត្ត​រូប” រួម​ចំ​ណែក​កំ​ណត់​ទី​តាំង​រូប​ភាព​វៀត​ណាម “ឯក​រាជ្យ - សន្តិ​ភាព - ឯក​ភាព - ម្ចាស់​ការ​ខ្លួន​ឯង - សុភ​មង្គល - សម្បូរ​សប្បាយ - អរិយ​ធម៌ - វិ​បុល​ភាព” នៅ​លើ​ផែន​ទី​ពិ​ភព​លោក ហើយ​ទី​បំ​ផុត​គឺ​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន ប្រ​ជា​ជន​បាន​ទទួល​ផល​ពី​សំ​ណង់​គម្រោង​ទាំង​នេះ៕

                                        យោង៖ baochinhphu.vn-ប្រែ​សម្រួល៖ វិ​មាន 

ចែករំលែកអត្ថបទ