គណៈចង្អុលការមជ្ឈិមនៃកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ បានរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញទូទាំងប្រទេស អំពីស្ថានភាពនៃការអនុវត្តនិងត្រៀមបម្រុងការងារបូកសរុបនូវកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ ។

ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលត្រឹងហុងហា ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
វាយតម្លៃអំពីលទ្ធផលនៃការអនុវត្តទិសដៅ ភារកិច្ច តំណាងក្រសួងហិរញ្ញវត្ថុ ឱ្យដឹង សម្រាប់កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ បានអនុវត្តសម្រេចទិសដៅចំនួន ៦/៩ ក្រុមដែលបានរដ្ឋសភាប្រគល់ឱ្យនៅក្នុងអនុក្រឹត្យលេខ ១២០/២០២០/QH១៤។
ចំពោះកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាច់ឆ្នាំ ២០២៤ អត្រាគ្រួសារក្រីក្រ តាមបទដ្ឋានក្រពហុវិមាត្រគឺ ១,៩៣% អត្រាគ្រួសារក្រីក្រនៅតាមស្រុកក្រីក្រគឺ ២៤,៨៦% អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចនៅ ១២,៥៥% (កាត់បន្ថយ ៣,៩៥%) សម្រេចភាគកម្រិតដែលរដ្ឋសភានិងរដ្ឋាភិបាលបានប្រគល់។
ក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានពិភាក្សា វែកញែកធ្វើឱ្យប្រាកដបន្ថែមនូវបញ្ហាលំបាក ភាពខ្វះចន្លោះក្នុងដំណាក់កាលនៃការផ្សព្វផ្សាយអនុវត្តនូវកម្មវិធីទិសដៅជាតិ; ទន្ទឹមនឹងនោះ លើកឡើងនូវសំណើដោះស្រាយជាច្រើន សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិក្នុងពេលខាងមុខ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហុងហា សង្កត់ធ្ងន់អំពីទិសដៅ អត្ថន័យនៃការអនុវត្តនូវកម្មវិធីទិសដៅជាតិ។ ទន្ទឹមនឹងនោះក៏លើកឡើងយ៉ាងច្បាស់ ឆ្នាំ ២០២៥ ជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការដំណាក់កាល ២០២១- ២០២៥ អាស្រ័យហេតុនោះ គ្រប់ថ្នាក់ គ្រប់ផ្នែក គប្បីផ្ដុំកម្លាំងពិនិត្យមើលនូវភាគកម្រិត ភារកិច្ចទាំង ៥ ឆ្នាំ ដើម្បីផ្ដុំកម្លាំងចង្អុលការ ដឹកនាំ ផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយ សំដៅបន្តរក្សា លើកកម្ពស់គុណភាពភាគកម្រិតដែលអនុវត្តសម្រេចប្រឹងប្រែងធ្វើឱ្យសម្រេចនូវភាគកម្រិតដែលមិនទាន់សម្រេច ខិតខំអនុវត្តសម្រេចទិសដៅដែលរដ្ឋសភាបានប្រគល់។
ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ត្រឹងហុងហា សង្កត់ធ្ងន់នូវដំណោះស្រាយមួយចំនួន និងប្រគល់ភារកិច្ចជាក់ស្ដែងដល់ក្រសួង ផ្នែក ភូមិភាគនីមួយៗ អំពីការដោះស្រាយដាច់ស្រឡះនូវបញ្ហាជាប់វាក់វិនដល់បែបបទនៃការអនុវត្តកម្មវិធីទិសដៅជាតិ។ គ្រប់ក្រសួង ផ្នែក គប្បីយកចិត្តទុកដាក់ក្រើនរំលឹក ត្រួតពិនិត្យ ណែនាំបានទាន់ពេល ដោះស្រាយបញ្ហាជាប់ជំពាក់ ពិសេសគឺក្នុងបរិបទនៃការរួមបញ្ចូល ឯកភាពរៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ធានាដំណើរការផ្សព្វផ្សាយអនុវត្តនូវកម្មវិធីទិសដៅជាតិប្រព្រឹត្តជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ សំណូមពរដល់គ្រប់ក្រសួង ផ្នែកនិងភូមិភាគទាំងអស់ បន្តផ្ដុំកម្លាំងការងារចង្អុលការដឹកនាំ ផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយជំរុញល្បឿនដំណើរការអនុវត្តនូវកម្មវិធី ដោយធានាអនុវត្តសម្រេចទិសដៅនៃកម្មវិធីនីមួយៗ ដែលរដ្ឋាភិបាលប្រគល់ឱ្យ; រៀបចំវាយតម្លៃ បូកសរុបការអនុវត្តនូវកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ សំណើដោះស្រាយសម្រាប់ដំណាក់កាល ២០២៦- ២០៣០ សមស្របជាមួយនឹងស្ថានភាពថ្មី៕
ប្រភព៖ Bao The gioi moi - ពេជ្រសឿន