សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងសមមិត្ត ង្វៀងធីង៉ុកដេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ព្រមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ផ្នែកក្រុង ទើបធ្វើការជាមួយមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ អំពីស្ថានភាពសកម្មភាពរបស់អង្គភាព បន្ទាប់ពីបង្កើត។

សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការ
ប្រជាជនក្រុង ថ្លែងយោបល់ក្នុងឱកាសជួបធ្វើការ។
មន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ បានបង្កើតឡើងលើមូលដ្ឋាន គណៈជនជាតិ និងទទួលមុខងារភារកិច្ច រៀបចំប្រព័ន្ធចាត់តាំងអភិបាលកិច្ចអំពីសាសនាពីមន្ទីរមហាផ្ទៃ។ មន្ទីរជនជាតិនិងសាសនាក្រុង ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៥ ជាមួយនឹងប្រព័ន្ធចាត់តាំង រួមមាន ៤ បន្ទប់គឺ៖ ការិយាល័យ អធិការកិច្ច ការិយាល័យគោលនយោបាយជនជាតិ និងការិយាល័យសាសនា។ បច្ចុប្បន្ន មន្ទីរ មានបុគ្គលិក ៣៦ នាក់ (បុគ្គលិកក្របខណ្ឌ ២៩ នាក់ បុគ្គលិកជាប់កិច្ចសន្យា៧នាក់)។ ក្នុងឱកាសជួបធ្វើការនេះ ថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនា បានសំណូមពរគណៈកម្មាធិការប្រជាជនក្រុង អំពីខ្លឹមសារមួយចំនួន ដូចជា៖ ធ្វើការពិនិត្យ រៀបចំទីស្នាក់ការរួម១; អនុញ្ញាតឱ្យមន្ទីរបន្តរៀបចំប្រព័ន្ធ ចាត់តាំងឡើងវិញ ចាត់បញ្ជូន តែងតាំង និងពង្រឹងការងារបុគ្គលិក ដើម្បីធានាការងារគ្រប់គ្រង ប្រតិបត្តិការនិងអនុវត្តបានល្អនូវមុខងារ ភារកិច្ចរបស់ការិយាល័យ ឯកទេសក្រោមឱវាទមន្ទីរ...។
ថ្លែងចង្អុលការក្នុងឱកាសជួបធ្វើការនេះ សមមិត្ត ត្រឿងកាញ់ត្វៀង បានវាយតម្លៃខ្ពស់ចំពោះស្មារតី ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ គណៈនាយក មួយអន្លើដោយអ្នករដ្ឋការ បុគ្គលិករបស់មន្ទីរជនជាតិនិងសាសនា ក្រុង ក្នុងការអនុវត្តល្អនូវភារកិច្ចក្រោយពីបង្កើត។ សមមិត្ត សំណូមពរក្នុងពេលខាងមុខ គណៈកម្មាធិការបក្ស គណៈនាយក មួយអន្លើដោយអ្នករដ្ឋការ បុគ្គលិករបស់មន្ទីជនជាតិនិងសាសនា បន្តពង្រីកស្មារតី សាមគ្គី អនុវត្តល្អភារកិច្ចដែលបានប្រគល់ជូន; ថ្នាក់ដឹកនាំមន្ទីរពិនិត្យពិច័យលក្ខន្តិកៈ ធ្វើការការចំណាយក្នុងផ្ទៃក្នុង។ល។ ចាត់កម្មាភិបាលសមស្របជាមួយនឹងមុខជំនាញ សមត្ថភាព ត្រូវតាមមុខតំណែងការងារ; បន្តពង្រឹងប្រព័ន្ធចាត់តាំង។ ក្នុងការអនុវត្តការងារអភិបាលកិច្ចអំពីការងារជនជាតិនិងសាសនា ថ្នាក់ដឹកនាំមន្ទីរយកចិត្តទុកដាក់ ក្តាប់មតិ គោលបំណងរបស់ជនរួមជាតិភាគតិចនិងសាសនា; ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុង បានទាន់ពេលនិងប្រាកដប្រជាក្នុងការអនុវត្តការងារជនជាតិនិងសាសនា...៕
ង៉ុកក្វៀង-វិមាន