ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/03/2025 - 14:59

ខេត្ត​ត្រា​វិញ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី ឆ្នាំ​២០២៤ 

ឧប​នា​យក​រដ្ឋ​មន្ត្រី ត្រឹង​ហុង​ហា បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​លេខ ៥៦៧​/QĐ-​TTg ចុះ​ថ្ងៃ​ទី ១១/​៣/​២០២៥ ទទួល​ស្គាល់​ខេត្ត​ត្រា​វិញ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី ឆ្នាំ​២០២៤។

ខេត្ត​ត្រា​វិញ សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ឆ្នាំ​២០២៤។

អស់​រយៈ​កាល ១៤ ឆ្នាំ​កសាង​ជន​បទ​ថ្មី ខេត្ត​ត្រា​វិញ បាន​ពង្រីក​ប្រ​ភព​កម្លាំង​ពី​មជ្ឈិម ភូមិ​ភាគ ទុន​រួម​បញ្ចូល​តាម​រយៈ​កម្ម​វិធី គម្រោង​នានា​លើ​ភូមិ​សាស្ត្រ ប្រ​ភព​ឥណ​ទាន អា​ជីវ​កម្ម​និង​ប្រ​ជាជន ។ល។ ជា​មួយ​ទឹក​ប្រាក់​សរុប​ជាង ២៧​.៤១៤ ពាន់​លាន​ដុង ដើម្បី​អនុវត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី។

ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​គណៈ​កម្មា​ធិការ​បក្ស គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន រួម​ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន មក​ទល់ បច្ចុប្បន្ន ខេត្ត​ត្រា​វិញ​ជា​សារ​វន្ត​សម្រេច​៨/៨ ខ្លឹម​សារ អនុវត្ត​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី តាម​សេចក្ដី​កំ​ណត់​ដែល​មាន​ចែង​ក្នុង​សេចក្ដី​សម្រេច​លេខ ៣២១/​QĐ-TTg ចុះ​ថ្ងៃ​ទី ៨/៣/​២០២៥ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល។

ទូទាំង​ខេត្ត​ត្រា​វិញ មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី ៨៥/​៨៥ ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ចំ​នួន ៥១ ឃុំ​ជន​បទ​ថ្មី​គំរូ​ចំ​នួន៩; ស្រុក ទីរួម​ខេត្ត ក្រុង ៩/៩ បាន​នា​យក​រដ្ឋ​មន្ត្រី ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​និង​សម្រេច​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី។ កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី បាន​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​មាត់​តំ​បន់​ជន​បទ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​មាន​ភាព​សុក្រឹត; ពិ​សេស គឺ​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ គមនា​គមន៍​តាម​វាល​ស្រែ ប្រ​ព័ន្ធ​សា​លា​រៀន មូល​ដ្ឋាន​សម្ភារៈ​វប្ប​ធម៌​និង​សំ​ណង់​សុខុ​មាល​ភាព​សង្គម សា​ធារ​ណៈ ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។

បច្ចុប្បន្ន ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​តំ​បន់​ជន​បទ​កើន​ជាង ៤ ដង​បើ​ប្រៀប​នឹង​ឆ្នាំ២០១០; អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​លឿន​នៅ​ត្រឹម ០,៨៧% ក្នុង​ឆ្នាំ​២០២៤។ គម្លាត​នៃ​ការ​អភិវឌ្ឍ​រវាង​ជន​បទ​និង​ទី​ក្រុង ជា​ជំ​ហានៗ​ត្រូវ​បាន​កាត់​បន្ថយ គ្រួ​សារ​មាន​កម្រិត​ជីវ​ភាព​មធ្យម បង្គួរ​និង​មាន​លើ​ភូមិ​សាស្រ្ត​ខេត្ត​មាន​ការ​កើន​ឡើង​ទៅ​តាម​លំ​ដាប់​នៃ​ឆ្នាំ។ ជា​ពិសេស ឆ្នាំ​២០២៤ ទោះ​បី​ស្ថិត​ក្នុង​លក្ខណៈ​នៅ​ជួប​លំ​បាក​ក៏​ដោយ ប៉ុន្តែ​ខេត្ត​ត្រា​វិញ មាន​ភាគ​កម្រិត​២៦/២៧​សម្រេច និង​សម្រេច​លើស​ការ​កំ​ណត់; រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​បង្វែរ​ចំ​ទិស​ដៅ; ល្បឿន​កំ​ណើន GRDP សម្រេច​១០,០៤% ឈរ​លំ​ដាប់​លេខ ៨ ក្នុង​ទូ​ទាំង​ប្រ​ទេស​និង​នាំ​មុខ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង; GRDP មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ សម្រេច ៩៤,៣៧ លាន​ដុង​/ឆ្នាំ៕

ប្រ​ភពៈ Chinhphu.vn - ពេជ្រ​សឿន

ចែករំលែកអត្ថបទ