គណៈចង្អុលការមជ្ឈិមផ្សព្វផ្សាយដំណើរការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម វិសាលភាពទូទាំងប្រទេស សម័យប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេសលើកទី៣។ នាយករដ្ឋមន្ត្រី ផាមមិញជិញ ប្រធានគណៈចង្អុលការដឹកនាំសម័យប្រជុំ។

សមមិត្ត ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុងនិងជាប្រធាន
គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងយោបល់ក្នុងសម័យប្រជុំនៅ
ទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញក្រុងកឹងធើ។
ក្រោយសម័យប្រជុំលើកទី ២ ស្ថាប័នមជ្ឈិមបានដាក់ចេញឯកសារណែនាំផ្សព្វផ្សាយអនុវត្តចំនួន ៤ ក្នុងនោះ មានលក្ខឋានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម អាស្រ័យក្រសួងសំណង់ (ចាស់) ណែនាំ; កាត់បន្ថយពន្ធសម្រាប់ថវិកាលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម អាស្រ័យដោយក្រសួងហិរញ្ញវត្ថុ (ចាស់) ណែនាំក្រសួង ស្ថាប័នមជ្ឈិមនិងភូមិភាគនានា ផ្តុំកម្លាំងកៀរគររាល់ប្រភពកម្លាំង រៀបចំផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើនក្នុងកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ មកទល់ពេលនេះ ឧបត្ថម្ភសាងសង់ផ្ទះទូទាំងប្រទេសបាន ១២១.៦៣៨ ខ្នង ក្នុងចំណោម ២២៣.១៤៦ ខ្នង សម្រេច ៥៤,៥% ក្នុងនោះ ៦៥.៥៦៤ ខ្នងសាងសង់រួចរាល់បានប្រគល់ប្រើប្រាស់ និង៥៦.០៧៤ ខ្នងកំពុងដំណើរការសាងសង់។
ថ្លែងក្នុងសម័យប្រជុំ សមមិត្តត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង និងជាប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ មានប្រសាសន៍៖ គណៈចង្អុលការមជ្ឈិមផ្សព្វផ្សាយដំណើរការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ក្រុងបានចង្អុលការដល់អង្គភាពនិងភូមិភាគនានា ផ្តុំកម្លាំងសាងសង់ផ្ទះ ៥៣១ ខ្នងដែលបានផ្តល់សច្ចាប័ន។ មកទល់ពេលនេះ សាងសង់ថ្មីនិងជួសជុលបាន ២៥១ ខ្នង។ បច្ចុប្បន្ន ក្រុងបន្តការត្រួតពិនិត្យតម្រូវការលំនៅឋានសម្រាប់មុខសញ្ញាដែលនៅជួបលំបាកខាងលំនៅឋាន ដើម្បីឧបត្ថម្ភសាងសង់បានទាន់ពេល; ជំរុញការផ្សព្វផ្សាយទូលំទូលាយ លើកកម្ពស់ស្មារតីយល់ដឹងក្នុងទូទាំងសង្គម ព្រួតដៃគាំទ្រចលនាប្រឡងប្រណាំង “ព្រួតដៃលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” លើភូមិសាស្ត្រក្រុង ក៏ដូចជាកៀរគររាល់ប្រភពកម្លាំង ដើម្បីបន្តការឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ ធានាឱ្យមុខសញ្ញាដែលមានផ្ទះនៅ បន្តឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ក្រុងខិតខំរហូតដល់ថ្ងៃទី ៣០/៤/២០២៥ ជាសារវន្តអនុវត្តរួចរាល់ដំណើរការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម សំដៅបង្កើតស្នាដៃអំណរខួបអនុស្សាវរីយ៍ ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង និងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។
ថ្លែងចង្អុលការក្នុងសម័យប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ គូសបញ្ជាក់៖ ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម គឺជាកម្មវិធីមានអត្ថន័យមនុស្សធម៌ និងជាភារកិច្ចនយោបាយមួយដ៏សំខាន់ពិសេស ដែលបានបង្ហាញច្បាស់ក្នុងសេចក្តីសន្និដ្ឋាន សេចក្តីសម្រេចនិងកិច្ចចង្អុលការរបស់បក្សនិងរដ្ឋ។ ហេតុនេះ គ្រប់ក្រសួង គណៈ ផ្នែកនិងភូមិភាគនានាគ្រាន់តែ “ពិភាក្សាធ្វើ មិនពិភាក្សាថយក្រោយ” អនុវត្តត្រូវតាមល្បឿនដំណើរការ ដើម្បីអំណរខួបអនុស្សាវរីយ៍ និងថ្ងៃបុណ្យធំៗរបស់ប្រទេសជាតិ និងអំណរមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់; ប្តេជ្ញាចិត្តខ្ពស់ ខិតខំយ៉ាងពេញទំហឹង សកម្មភាពប្តូរផ្តាច់ ធ្វើការមានចំណុចស្នូលចំណុចសំខាន់ ធ្វើការងារណាឱ្យហើយការងារនោះ; ចាត់តាំងមនុស្សច្បាស់លាស់ ការងារច្បាស់លាស់ មានការទទួលខុសត្រូវច្បាស់លាស់ ល្បឿនដំណើរការច្បាស់លាស់ លទ្ធផលច្បាស់លាស់។ល។ ទូទាំងប្រទេសខិតខំរហូតដល់ថ្ងៃទី ៣១/១០/២០២៥ សម្រេចជាសារវន្តលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម…៕
ដំណឹងនិងរូបថត៖ ង៉ុកក្វៀង-មុនី