ក្នុងសិក្ខាសាលា “លើកកម្ពស់គុណភាពអប់រំវិទ្យាល័យក្នុងយុគសម័យបញ្ញាសិប្បនិមិត្តនិងសមាហរណកម្មអន្តរជាតិ” ទើបបានរៀបចំឡើងនៅក្រុងកឹងធើ ក្រុមអ្នកជំនាញ កម្មាភិបាល គ្រូឧទ្ទេសមកពីសាកលវិទ្យាល័យនានាទាំងក្នុងនិងក្រៅក្រុង បានលើកឡើងនូវវិធានការជាច្រើន ដើម្បីលើកកម្ពស់គុណភាពអប់រំវិទ្យាល័យ បង្កជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍នៅកម្រិតសិក្សាខ្ពស់ជាង។

អ្នកតំណាងចូលរួមសិក្ខាសាលា “លើកកម្ពស់គុណភាពអប់រំវិទ្យាល័យក្នុងយុគសម័យ
បញ្ញាសិប្បនិម្មិតនិងសមាហរណកម្មអន្តរជាតិ”។
តាមប្រសាសន៍លោក ង្វៀងភុកតាំង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យនិងជ្រុងជ្រោយជាច្រើននៃជីវភាពសង្គម ក្នុងនោះ មានវិស័យអប់រំនិងបណ្តុះបណ្តា។ល។ ការបង្រៀននិងរៀនរបស់គ្រូនិងសិស្សនៅតាមសាលានានា គប្បីផ្លាស់ប្តូរដើម្បីបន្សាំនឹងភាពផ្លាស់ថ្មីនៃបច្ចេកវិទ្យា បំផុត គឺបញ្ញាសិប្បនិម្មិត (AI)។ យល់ស្របនឹងទស្សនៈខាងលើ សាស្ត្រាចារ្យរង បណ្ឌិត ហ្វិញអាញហ្វី នាយកសាលាគរុកោសល្យចំណុះសាកលវិទ្យាល័យកឹងធើ យល់ថា AI នាំមកនូវភាពផ្លាស់ថ្មីគួរឱ្យកត់សម្គាល់ក្នុងការបង្រៀននិងរៀនរបស់គ្រូនិងសិស្ស។ ថ្វីដ្បិតដូច្នេះក្តី បើសម្លឹងមើលរូបភាពខាងក្រៅនៃបច្ចេកវិទ្យា ពិបាកនឹងឈានទៅឆ្ងាយជាងទៀត។ អាស្រ័យហេតុនោះ ការអនុវត្ត AI គប្បីអនុវត្តដោយប្រុងប្រយ័ត្ន បំផុតគឺក្នុងការគ្រប់គ្រងធានាគុណភាពធាតុចូលនិងការផ្លាស់ប្តូរគំនិតរបស់គ្រូបង្រៀន។
ជាក់ស្តែងបញ្ជាក់ឱ្យឃើញថា បច្ចុប្បន្ន សិស្ស និស្សិតនៅតាមសាលានានាលើភូមិសាស្រ្តក្រុងកឹងធើ ចាប់ផ្តើមសុាំបណ្ដើរៗ ផ្លាស់ប្តូរគំនិតនិងវិធីសាស្រ្តសិក្សាថ្មី៖ មិនត្រឹមតែទទួលយកនូវចំណេះដឹងពីលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់ និងសាលប្រជុំប៉ុណ្ណោះទេ ថែមទាំងអនុវត្តព័ត៌មានវិទ្យា និង AI ដើម្បីបើកទូលាយនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការសិក្សាទៀតផង។ តាមក្រុមអ្នកជំនាញ ផ្នែកអប់រំមិនត្រឹមតែសិស្សប៉ុណ្ណោះទេ កងជួរគ្រូបង្រៀនបានកំណត់ជាកត្តាសំខាន់ក្នុងការផ្លាស់ថ្មីផ្នែកអប់រំផងដែរ។ លោកហ្វាងណាមតៀង អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ FPT ឱ្យដឹង៖ AI មិនប្លន់យកការងាររបស់មនុស្សទេ វាគ្រាន់តែជាឧបករណ៍សម្រាប់ជំនួយដល់គ្រូបង្រៀន និងសិស្សកាន់តែមានភាពល្អប្រសើរ បំផុតក្នុងដំណើរការរៀនសូត្រ។ គ្រូបង្រៀនគប្បីផ្លាស់ថ្មីគំនិត ចាត់ទុក AI ដូចជាជំនួយការមួយដ៏ជិតស្និទ្ធក្នុងឯកជនូបនីយកម្មអប់រំ និងកសាងលំនាំផ្លូវនៃការសិក្សាមានប្រសិទ្ធភាពជាងមុន។ ដើម្បីធ្វើបានប្រការនេះ គ្រូបង្រៀនគប្បីមានជំនាញខាងបច្ចេកវិទ្យានិងផ្លាស់ប្តូរវិធីសាស្រ្តបង្ខិតជិត ផ្តើមពីការគ្រាន់តែបង្រៀនចំណេះដឹង ប្ដូរមកតួនាទីណែនាំ ឧបត្ថម្ភសិស្សលើមាគ៌ាអភិវឌ្ឍន៍ខ្លួនឯង។
តាមក្រុមអ្នកជំនាញ ដើម្បីមានប្រភពធនធាន មនុស្សគុណភាពខ្ពស់ ការផ្លាស់ថ្មី លើកកម្ពស់គុណភាពអប់រំនៅកម្រិតវិទ្យាល័យ គឺមានសារៈសំខាន់ណាស់ក្នុងបរិការណ៍បច្ចេកវិទ្យា ៤.០ និងសមាហរណកម្មនាបច្ចុប្បន្ន៕
ប៊ិចង៉ុក-ប្រែសម្រួល៖ វិមាន