ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/02/2025 - 14:23

បិទ​សម័យ​ប្រ​ជុំ​វិសា​មញ្ញ​លើក​ទី ៩ នៃ​រដ្ឋ​សភា​នីតិ​កាល​ទី​១៥ 

នៅ​រដ្ឋ​ធានី​ហា​ណូយ ក្រោយ​រយៈ​ពេល​ធ្វើ​ការ ៦ ថ្ងៃ​កន្លះ ជា​មួយ​នឹង​ស្មារតី​សកម្ម មមា​ញឹក ម៉ឺង​ម៉ាត់ ហ្មត់​ចត់​និង​ទទួល​ខុស​ត្រូវ ក្រោម​ការ​ដឹក​នាំ​របស់​ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង សម័យ​ប្រ​ជុំ​វិសា​មញ្ញ​លើក​ទី ៩ នៃ​រដ្ឋ​សភា​នីតិ​កាល​ទី​១៥ ត្រូវ​បាន​បិទ​បញ្ចប់។

ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង ថ្លែង​សុន្ទ​រកថា​បិទ​សម័យ​ប្រ​ជុំ​វិសា​មញ្ញ​លើក​ទី ៩
នៃរដ្ឋសភានីតិកាលទី១៥។

ថ្លែង​សុន្ទ​រកថា​បិទ​សម័យ​ប្រ​ជុំ ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ​ម៉ឹង បាន​ឱ្យ​ដឹង ក្រោយ​រយៈ​ពេល ៦ ថ្ងៃ​កន្លះ ធ្វើ​ការ​យ៉ាង​ហ្មត់​ចត់ ប្រ​ជា​ធិប​តេយ្យ ផ្លាស់​ថ្មី​​​​​​​​​​​​​​​ វិទ្យា​សាស្រ្ត ទទួល​ខុស​ត្រូវ​ខ្ពស់ សម័យ​ប្រ​ជុំ​វិសា​មញ្ញ​លើក​ទី ៩ នៃ​រដ្ឋ​សភា​នីតិ​កាល​ទី​១៥ បាន​បញ្ចប់​របៀប​វារៈ​ដាក់​ចេញ។ ផ្អែក​លើ​មូល​ដ្ឋាន​ច្បាម​គោល​ការណ៍ ​សេចក្ដី​សម្រេច​ចិត្ត​របស់​បក្ស ប្រ​ជា​ធិប​តេយ្យ​ក្នុង​ការ​ពិភាក្សា បង្កើត​បាន​ទៅ​ជា​ច្បាប់; ជា​មួយ​នឹង​ស្មារតី​ផ្ចិត​ផ្ចង់​ស្ដាប់ ស្រាវ​ជ្រាវ​ហ្មត់​ចត់​ដើម្បី​បក​ស្រាយ ទទួល​យក កែ​តម្រូវ​របស់​ស្ថា​ប័ន​ព្រាង​និង​ស្ថាប័ន​ពិនិត្យ​បញ្ជាក់; ក្នុង​ស​ម័យ​ប្រ​ជុំ​នេះ រដ្ឋ​សភា​បាន​ពិចារ​ណា​និង​អនុ​ម័ត​ច្បាប់​ចំ​នួន ៤ រួម​មាន៖ ច្បាប់​ចាត់​តាំង​រដ្ឋា​ភិ​បាល (វិសោ​ធន​កម្ម); ច្បាប់​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ (វិសោធ​នកម្ម) ច្បាប់​វិសោ​ធន​កម្ម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ចាត់​តាំង​រដ្ឋ​សភា; ច្បាប់​ប្រ​កាស​ឱ្យ​ប្រើ​លិខិត​បទ​ដ្ឋាន​ច្បាប់ (វិសោ​ធន​កម្ម); សេចក្ដី​សម្រេច​ស្ដី​ពី​ការ​ដោះ​ស្រាយ​បញ្ហា​មួយ​ចំ​នួន​ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​របស់​រដ្ឋ និង​សេចក្ដី​សម្រេច​ចំ​នួន ៤ ដើម្បី​អនុវត្ត​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​របស់​រដ្ឋ​សភា​និង​រដ្ឋា​ភិបាល​សម្រាប់​រដ្ឋ​សភា​នីតិ​កាល​ទី​១៥; បាន​អនុ​ម័ត​សេចក្ដី​សម្រេច​ចំ​នួន ៦ សំ​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​របស់​ប្រ​ទេស​ជាតិ និង​យន្ត​ការ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក ចំ​ពោះ​គម្រោង​សំ​ណង់​សំ​ខាន់ៗ មួយ​ចំ​នួន​របស់​ប្រ​ទេស​ជាតិ។

រដ្ឋ​សភា បាន​បោះ​ឆ្នោត​ជ្រើស​រើស​អនុ​ប្រ​ធាន​រដ្ឋ​សភា ២ រូប​បន្ថែម​ទៀត សម្រាប់​រដ្ឋ​សភា​នីតិ​កាល​ទី១៥ អនុ​ម័ត​សំ​ណើ​របស់​នា​យក​រដ្ឋ​មន្រ្តី តែង​តាំង​ឧប​នា​យក​រដ្ឋ​មន្រ្តី ២ រូប​សម្រាប់​អាណត្តិ​កាល ២០២១ - ២០២៦។ រដ្ឋ​សភា ក៏​បាន​បោះ​ឆ្នោត​សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា ១ រូប និង​ប្រ​ធាន​គណៈ​កម្មា​ធិការ​នៃ​រដ្ឋ​សភា ៦ រូប; អនុ​ម័ត​សំ​ណើ​របស់​នា​យក​រដ្ឋ​មន្រ្តី តែង​តាំង​រដ្ឋ​មន្រ្តី​ចំ​នួន ៤ រូបសម្រាប់​អា​ណត្តិ​កាល ២០២១ - ២០២៦; ទន្ទឹម​នឹង​នោះ បញ្ចប់​មុខ​តំ​ណែង​រដ្ឋ​មន្រ្តី សមា​ជិក​នៃ​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​នៃ​រដ្ឋ​សភា​មួយ​ចំ​នួន ដើម្បី​ទទួល​ភារ​កិច្ច​ផ្សេង។

គូស​បញ្ជាក់​សម័យ​ប្រ​ជុំ​វិសា​មញ្ញ លើក​ទី ៩ បាន​សម្រេច​ជោគ​ជ័យ​ល្អ​ប្រ​សើរ ប្រ​ធាន​រដ្ឋ​សភា បាន​សំ​ណូម​ពរ​ស្ថា​ប័ន អង្គ​ភាព ភូមិ​ភាគ​នា​នា រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​បន្ទាន់ ជា​មួយ​នឹង​ស្មារតី​ម្ចាស់​ការ ច្នៃ​ប្រ​តិដ្ឋ ប្ដេជ្ញា​ចិត្ត ប្ដូរ​ផ្ដាច់ និយាយដើរ​ទន្ទឹម​នឹង​ធ្វើ។ ផ្ដល់​អនុ​សាសន៍​ថា រដ្ឋា​ភិបាល​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព​ ដើម្បី​កសាង​ផែន​ការ​ឯក​សារ​បាន​ចែង​លម្អិត​អំ​ពី​ខ្លឹម​សារ​ប្រ​គល់​ជូន​ក្នុង​ច្បាប់​នា​នានិង​សេចក្ដី​សម្រេច​របស់​រដ្ឋ​សភា; ស្ថា​ប័ន​នា​នា​ប្រ​ញឹក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ដើម្បី​ធ្វើ​វិសោធន​កម្ម​ខ្លឹម​សារ​ជាក់​ស្ដែង​ក្នុង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត ពាក់​ព័ន្ធ​ដល់​ការ​រៀប​ចំ​ក្បាល​ម៉ា​ស៊ីន​ដែល​ត្រូវ​ដោះ​ស្រាយ​ភ្លាមៗ មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក ដោយ​មិន​អាច​ដោះ​ស្រាយ​តាម​គោល​ការណ៍​ទូ​ទៅ ដើម្បី​ប្រ​កាស​ដាក់​ចេញ​ជា​ធរ​មាន​ទៅ​តាម​សមត្ថ​កិច្ច៕

    យោង៖ baodantoc​.vn-ថាច់​ធី

ចែករំលែកអត្ថបទ