17/02/2025 - 15:38

ប្រុង​ប្រ​យ័ត្ន​អំពី​ជំងឺ​គ្រុន​ផ្ដា​សាយ មាន​អ្នក​ជំ​ងឺ​ខ្លះ​បាត់​មុខ​ងារ​សួត ជំងឺ​ប្រែ​ធ្ងន់​រហ័ស 

នា​យក​ដ្ឋាន​សុខា​ភិបាល​បង្ការ​ក្រ​សួង​សុខាភិ​បាល​បាន​ជូន​ដំ​ណឹង​អំ​ពី​ជំងឺ​គ្រុន​ផ្ដា​សាយ​ដែល​កំ​ពុង​ផ្ទុះ​ឡើង​នៅ​ប្រ​ទេស​ជប៉ុន បន្ទាប់​ពី​តា​រាស​ម្ដែង​តៃ​វ៉ាន់​ម្នាក់​ឈ្មោះ ទឺ​ហី​វ៉ៀង បាន​ទទួល​មរណ​ភាព​នៅ​ពេល​ដែល​នាង​ទៅ​ទេស​ចរណ៍​ប្រ​ទេស​នេះ។

 រូប​ជា​ឧទា​ហរណ៍។

យោង​តាម​វិទ្យា​ស្ថាន​ជាតិ​ជំងឺ​ឆ្លង​របស់​ជប៉ុន ចាប់​ពី​ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ ២០២៤ ដល់​ថ្ងៃ​ទី ២៦ ខែ​មក​រា ឆ្នាំ ២០២៥ នៅ​ប្រ​ទេស​ជ​ប៉ុន មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ផ្ដា​សាយ​តាម​រដូវ​ប្រ​មាណ ៩,៥ ករណី; ក្នុង​នោះ សប្ដាហ៍​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៤ បាន​កត់​សម្គាល់​ជាង ៣១៧​.០០០ ករណី។

ក្រ​សួង​សុខា​ភិបាល​បាន​ឱ្យ​ដឹង នឹង​បន្ត​តាម​ដាន​ស្ថាន​ភាព​ប្រែ​ប្រួល​នៃ​ជំងឺ​រាត​ត្បាត​ក្នុង​ប្រ​ទេស​និង​លើ​ពិភព​លោក ដើម្បី​ចង្អុល​ការ​ណែ​នាំ​ដល់​ភូមិ​ភាគ អង្គ​ភាព​នា​នា ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​សម​ស្រប​ទាន់​ពេល​និង​ផ្ដល់​ព័ត៌​មាន ពេញ​លេញ ច្បាស់​ការ មិន​ទុក​ឱ្យ​កើត​មាន​ភាព​ជ្រួល​ច្រ​បល់ ព្រួយ​បា​រម្ភ ប៉ុន្តែ​ក៏​មិន​ត្រូវ​មើល​ស្រាល បណ្ដែត​បណ្ដោយ បំ​ផុត​គឺ​ចំ​ពោះ​ដំ​ណាក់​កាល​បច្ចុប្បន្ន​នេះ ដោយ​អា​កាស​ធាតុ​អំ​ណោយ​ផល​សម្រាប់​ភ្នាក់​ងារ​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ផ្ទុះ​រាល​ដាល។

យោង​តាម​ការ​ផ្ដល់​អនុ​សាសន៍​របស់​នា​យក​ដ្ឋាន​សុខា​ភិបាល​បង្ការ​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដា​សាយ​តាម​រដូវ​ពិបាក​កត់​សម្គាល់​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត ការ​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ត្រូវ​អនុ​វត្ត​ទៅ​តាម​ការ​ណែ​នាំ​របស់​ស្ថា​ប័ន​សុខា​ភិ​បាល។

ដើម្បី​ម្ចាស់​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ផ្ដា​សាយ​តាម​រដូវ ក្រ​សួង​សុខា​ភិ​បាល​ផ្ដល់​អនុ​សាសន៍៖

១. ប្រ​ជា​ជន​ពេល​មាន​រោគ​សញ្ញា​ក្អក គ្រុន ក្ដៅ ហៀរ​សំ​បោរ ឈឺ​ក្បាល រសាប​រសោះ​អស់​កម្លាំង មិន​គប្បី​ធ្វើ​តេស្ដ​និង​ទិញ​ថ្នាំ​ពេទ្យ​ព្យា​បាល​នៅ​ផ្ទះ​នោះ​ទេ គប្បី​ផ្ដល់​ព័ត៌​មាន​ទៅ​មូល​ដ្ឋាន​សុខា​ភិបាល ដើម្បី​ទទួល​បាន​ការ​ពិ​គ្រោះ​យោ​បល់ ពិនិត្យ​និង​វិនិច្ឆ័យ​ទាន់​ពេល។

២. ខ្ទប់​មាត់​និង​ច្រ​មុះ នៅ​ពេល​ក្អក​កណ្ដាស់ ដើម្បី​កាត់​បន្ថយ​ការ​ខ្ទាត​ទឹក​មាត់​ស្លេស្ម៍។

៣. ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ជា​មួយ​សា​ប៊ូ និង​ទឹក​ស្អាត ឬ​អាល់​កុល (បំ​ផុត​នៅ​ពេល​ក្អក កណ្ដាស់)។ មិន​ត្រូវ​ខាក​ស្ដោះ​ពាស​វាល​ពាស​កាល។

៤. កាត់​បន្ថយ​ការ​ប្រ​ស្រ័យ​ជា​មួយ​អ្នក​កើត​ជំងឺ​ផ្ដា​សាយ ឬ​អ្នក​ដែល​សង្ស័យ​ថា​កើត​ជំងឺ​ផ្ដា​សាយ។

៥. អនុ​វត្ត​ផ្នត់​រស់​នៅ​ស្វា​ហាប់ បង្កើន​ការ​ធ្វើ​លំ​ហាត់​ប្រាណ លើក​កម្ពស់​សុខ​ភាព។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ចំ​នួន​អ្នក​កើត​ជំងឺ​ផ្ដា​សាយ​កើន​ឡើង​ខ្ពស់។ មន្ទីរ​ពេទ្យ​ជំងឺ​ត្រូ​ពិច មជ្ឈិម (ហា​ណូយ) កំ​ពុង​ព្យា​បាល​អ្នក​ជំងឺ ៨ នាក់ ដែល​មាន​អា​ការៈ​ធ្ងន់​ធ្ងរ​ខ្លាំង មាន​ករណី​មួយ​ចំ​នួន​ត្រូវ​ដាក់​ម៉ា​ស៊ីន ECMO ៕

  ប្រភពៈ Vietnamnet.vn - ប្រែ​សម្រួលៈ ពេជ្រ​សឿន

ចែករំលែកអត្ថបទ