នាយកដ្ឋានសុខាភិបាលបង្ការ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយខេត្ត ក្រុងនានា ស្តីពីបង្កើនការបង្ការបង្ក្រាបជំងឺកញ្ជ្រឹលនិងជំងឺផ្តាសាយ។

ក្រុងកឹងធើ ជាក្រុងមួយក្នុងចំណោមខេត្តក្រុងទាំងឡាយដែលម្ចាស់ការចាក់វ៉ាក់សាំងបង្ការ បង្ក្រាបជំងឺកញ្ជ្រឹលលើកុមារបានលឿនបានឆាប់។
ឆ្នាំ២០២៤ តាមស្ថិតិរបស់ក្រសួងសុខាភិបាលទូទាំងប្រទេសកត់សម្គាល់អ្នកកើតជំងឺផ្តាសាយតាមរដូវប្រមាណ ២៨៩.០០០ ករណី ស្លាប់៨ករណី។ ទោះបីចំនួនករណីកើតជំងឺថយចុះ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ក៏ពិតមែន ប៉ុន្តែចាប់ពីដើមឆ្នាំ២០២៥ មកទល់ពេលនេះ ទូទាំងប្រទេសកត់សម្គាល់អ្នកកើតជំងឺផ្តាសាយប្រមាណ ៩១២ ករណី។ ប្រការនេះ បញ្ជាក់ឱ្យឃើញថា និន្នាការបង្កើនជំងឺក្នុងតំបន់ក្រោយពីឈប់សម្រាកបុណ្យចូលឆ្នាំថ្មីវៀតណាម មកពីអាកាសធាតុងាយស្រួលដល់វីរុសរាលដាលនិងឆ្លងពីតំបន់មួយទៅតំបន់មួយនិងប្រមូលផ្ដុំគ្នាច្រើន។
ក្នុងកិច្ចប្រជុំ នាយកដ្ឋានសុខាភិបាលបង្ការ បានស្នើដល់ខេត្ត ក្រុងនានា ធានាចាក់ថ្នាំឱ្យបានគ្រប់ចំនួនទៅលើមុខសញ្ញានីមួយៗ; ធានាថវិកានិងកៀរគរការចូលរួមពីសំណាក់រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ គណៈ ផ្នែក អង្គការមហាជនដើម្បីផ្សព្វផ្សាយព្រមៗគ្នាទាន់ពេល មានប្រសិទ្ធភាពរាល់វិធានការបង្ការបង្ក្រាបជំងឺឆ្លងរាតត្បាត។ ពិសេស គឺផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំងបង្ការបង្ក្រាបជំងឺកញ្ជ្រឹលលើភូមិសាស្ត្រ។ តាមដានឱ្យបានដិតដល់ពីស្ថានភាពជំងឺឆ្លងលើភូមិសាស្ត្រ; ធានាការទទួលស្នាក់នៅ សង្គ្រោះបន្ទាន់ និងព្យាបាល៘ អនុវត្តយ៉ាងម៉ឺងម៉ាត់ការងារគ្រប់គ្រងការឆ្លងជំងឺ បង្ការបង្ក្រាបជំងឺរាលដាលក្នុងមូលដ្ឋានពិនិត្យព្យាបាលជំងឺ; បង្កើនការផ្សព្វផ្សាយព័ត៌មានពីស្ថានភាពជំងឺឆ្លងរាលដាលរាល់វិធានការបង្ការជំងឺ។
ចំពោះជំងឺកញ្ជ្រឹលវិញ តាមការវាយតម្លៃរបស់វិទ្យាស្ថាន Pasteur ក្រុងហូជីមិញ នៅតំបន់ភាគខាងត្បូង ជំងឺនេះមានការប្រែប្រួលយ៉ាងស្មុគស្មាញ។ វិទ្យាស្ថាន Pasteur ក្រុងហូជីមិញបានសំណូមពរដល់ភូមិភាគនានា ពិនិត្យឡើងវិញនូវមុខសញ្ញាដើម្បីបន្តចាក់វ៉ាក់សាំងបំពេញបន្ថែម; ម្ចាស់ការស៊ើបអង្កេតអត្រាចាក់វ៉ាក់សាំងជាលក្ខណៈសហគមន៍ ដើម្បីវាយតម្លៃយុទ្ធនាការជាក់ស្ដែង៕
ដំណឹង, រូបថត៖ ហ្វិញហ្វា - ប្រែសម្រួល៖ លីសៀ