ក្រុមប្រឹក្សាកាតព្វកិច្ចយោធានៅបណ្ដាខ័ណ្ឌ ស្រុករបស់ក្រុងកឹងធើ ទើបរៀបចំយ៉ាងមហោឡារិកពិធីប្រគល់ទទួលកងទ័ព ឆ្នាំ២០២៥។

ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម បញ្ជាការដ្ឋានយោធភូមិភាគ៩ គណៈកម្មាធិការបក្សក្រុងកឹងធើ និងបញ្ជាការដ្ឋានយោធាក្រុងកឹងធើ ជូនកម្រងផ្កាលើកទឹកចិត្តយុទ្ធជនថ្មីនៅខ័ណ្ឌនិញកេវ។ រូបថត៖ ផាមទ្រុង

សមមិត្តង្វៀងទឹកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយលើកទឹកចិត្តដល់យុទ្ធជនថ្មីនៅខ័ណ្ឌប៊ិញធ្វី មុនពេលចេញដំណើរទៅកាន់អង្គភាព។
រូបថត៖ គឹមស្វឹង
តាមក្រុមប្រឹក្សាកាតព្វកិច្ចយោធាក្រុងកឹងធើ ឆ្នាំនេះ ក្រុងកឹងធើមានពលរដ្ឋ ២.០១៧ នាក់ចូលបម្រើកងទ័ពនៅអង្គភាពក្រសួងការពារប្រទេសនិងក្រសួងនគរបាល។ រយៈពេលកន្លង ក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ បានផ្សព្វផ្សាយអនុវត្តយ៉ាងត្រឹមត្រូវតាមជំហានដំណើរការជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពឆ្នាំ ២០២៥ ត្រូវតាមណែនាំ ធានាប្រជាធិបតេយ្យ ប្រកាសជាចំហ សម្រេចគុណភាព។ ឆ្នាំនេះ អត្រាពលរដ្ឋចូលបម្រើកងទ័ពរបស់ក្រុង ដែលមានវិជ្ជាជីវៈបច្ចេកទេសសម្រេច ៣១,១៤% កើន០,០៣% បើប្រៀបនឹងឆ្នាំ២០២៤; ពលរដ្ឋចូលបម្រើកងទ័ពជាបក្ខជនគឺ ៧,២៩% ពលរដ្ឋចូលបម្រើកងទ័ពជាកូនកម្មាភិបាលមាន ៥៧ នាក់។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុង និងក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ បានធ្វើការសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយដល់ពលរដ្ឋដែលស្ម័គ្រចិត្តចូលបម្រើកងទ័ព សរុបថវិកាជាង១,១ពាន់លានដុង។ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់ បានធ្វើការពិនិត្យ កសាងនិងជួសជុលផ្ទះជូនយុវជនដែលជាប់ជម្រើសកាតព្វកិច្ចយោធា; ចលនាជាអំណោយ សៀវភៅសន្សំសំចៃដល់យុទ្ធជនថ្មី ក្នុងពិធីប្រគល់ ទទួលកងទ័ពឆ្នាំ២០២៥ ជាដើម៕
ផាមទ្រុង - ថាច់ធី