កិច្ចប្រជុំវិសាមញ្ញលើកទី៩ រដ្ឋសភានីតិកាល១៥ ទើបប្រព្រឹត្តឡើងនៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។

កិច្ចប្រជុំវិសាមញ្ញលើកទី៩ រដ្ឋសភា នីតិកាល ១៥។
ក្នុងកិច្ចប្រជុំនេះ រដ្ឋសភាបានពិនិត្យផ្ទៀតផ្ទាត់និងអនុមតិ៖ ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់រៀបចំរដ្ឋសភា; ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (វិសោធនកម្ម); ច្បាប់ស្តីពីការរៀបចំរដ្ឋអំណាចមូលដ្ឋាន (វិសោធនកម្ម); ច្បាប់ស្តីពីប្រកាសឱ្យប្រើឯកសារបទដ្ឋានច្បាប់ (វិសោធនកម្ម); សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា កំណត់អំពីការវិនិច្ឆ័យបញ្ហាមួយចំនួនទាក់ទងដល់ការរៀបចំប្រព័ន្ធចាត់តាំងរដ្ឋ; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីការរៀបចំនូវស្ថាប័នរបស់រដ្ឋសភា (ក្នុងករណីច្បាប់រៀបចំរដ្ឋសភា ត្រូវបានរដ្ឋសភាកំណត់សម្រេចធ្វើវិសោធនកម្មតាមទិសដៅមិនកំណត់ច្បាស់ ឈ្មោះស្ថាប័នជំនាញរបស់រដ្ឋសភាដូចច្បាប់ជាធរមាន); សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា អំពីចំនួនសមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាល១៥ (វិសោធនកម្ម); សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាល អាណត្តិរដ្ឋសភានីតិកាល១៥ (វិសោធនកម្ម); សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអំពីរចនាសម្ព័ន្ធចំនួនសមាជិករដ្ឋាភិបាល អាណត្តិរដ្ឋសភានីតិកាល១៥ (វិសោធនកម្ម)។
រដ្ឋសភាក៏បានពិនិត្យផ្ទៀងផ្ទាត់ កំណត់សម្រេចលើកិច្ចការបុគ្គលិកស្ថិតក្នុងដែនសមត្ថកិច្ច។ ទន្ទឹមនឹងនោះ រដ្ឋសភាពិនិត្យផ្ទៀងផ្ទាត់ កំណត់សម្រេច៖ បំពេញបន្ថែមផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆ្នាំ ២០២៥; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាអនុវត្តគំរូនូវគោលនយោបាយមួយចំនួន ដើម្បីដោះស្រាយជំពាក់ជំពិនក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងផ្លាស់ថ្មីច្នៃប្រតិដ្ឋ; សេចក្តីសម្រេចចិត្តរបស់រដ្ឋសភា អនុវត្តគំរូនូវយន្តការ និងគោលនយោបាយពិសេសដោយឡែកមួយចំនួន ពិសេសគឺដើម្បីអភិវឌ្ឍប្រព័ន្ធបណ្តាញផ្លូវដែកនៅក្រុងហាណូយ និងក្រុងហូជីមិញ; គោលការណ៍វិនិយោគគម្រោងកសាងផ្លូវរថភ្លើងឡាវកៃ - ហាណូយ - ហាយផុងជាដើម៕
យោង៖ TTXVN - ប្រែសម្រួល៖ វិមាន