ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2025 - 15:21

ក្តាប់​ស្ថាន​ភាព​ជា​ប្រ​ចាំ រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោស​នា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច 

យោង​តាម​ផ្នែក​ទទួល​បន្ទុក​ភូមិ​សាស្ត្រ​ខេត្ត​នា​នា​នៅ​ណាម​បូ (នា​យក​ដ្ឋាន កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ-គណៈ​កម្មា​ធិការ​ជន​ជាតិ) ឆ្នាំ​កន្លង ភូមិ​ភាគ​នានា​នៅ​តំបន់​ណាម​បូ តែង​ក្តាប់​ស្ថាន​ភាព​ជា​ប្រ​ចាំ រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោសនា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។

អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ ឃោស​នា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ច្បាប់​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ ឆ្នាំ​២០២៤ នៅ​ក្រុង​កឹង​ធើ។ រូប​ថត៖ ដុង​តឹម

តូយ៉ាង​ដូច៖ នៅ​ក្រុង​កឹង​ធើ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោសនា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ច្បាប់​ដល់​អ្នក​តំ​ណាង ២៤៦ អង្គ​និង​រូប ដែល​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ ក្រុង​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ចូល​បម្រើ​កង​ទ័ព។ ឆ្នាំ ២០២៤ ក្រុង​មាន​យុវ​ជន​ជា​ជន​ជាតិ​ភាគ​តិច​ចូល​បម្រើ​កង​ទ័ព ៤៥ នាក់។ល។ នៅ​ខេត្ត​សុក​ត្រាំង គណៈ​ជន​ជាតិ​ខេត្ត រៀប​ចំ​ពិធី​ជួប​ជុំ​ព្រះចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត ដើម្បី​ផ្តល់​ព័ត៌មាន​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច-​សង្គម គោល​នយោ​បាយ​ជន​ជាតិ សាសនា​របស់​បក្ស​និង​រដ្ឋ។ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង បាន​សហ​ការ​ជា​មួយ​នឹង​មន្ទីរ គណៈ ផ្នែក រៀប​ចំ​កិច្ច​ប្រ​ជុំ​ឃោស​នា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ច្បាប់​ដល់​អ្នក​តំ​ណាង ៣៥០ អង្គ​និង​រូប ដែល​ជា​មន្ត្រី​សង្ឃ អ្នក​មុខ​អ្នក​ការ​សាសនា បព្វ​ជិត​និង​តំ​ណាង​គ្រឹះ​ស្ថាន​ជំ​នឿ​សាសនា​លើ​ភូមិ​សាស្ត្រ។ ខេត្ត​អាង​យ៉ាង ក៏​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោស​នា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ និង​ច្បាប់​ស្តី​ពី​ជំ​នឿ​សាស​នា ដល់​អ្នក​មុខ​អ្នក​ការ​សាសនា​ឥស្លាម ១០០ នាក់ លើ​ភូមិ​សាស្ត្រ​ខេត្ត​អាង​យ៉ាង ឆ្នាំ​២០២៤។ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​មន្ទីរ គណៈ ផ្នែក រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោសនា ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ច្បាប់​ ដល់​អ្នក​តំ​ណាង ៦៥ អង្គ​និង​រូប ដែល​ជា​មន្ត្រី​សង្ឃ អ្នក​មុខ​អ្នក​ការ​សាសនា បព្វ​ជិត និង​តំ​ណាង​គ្រឹះ​ស្ថាន​ជំ​នឿ​សាសនា​លើ​ភូមិ​សាស្ត្រ...៕  

      ថាញ់​ឡុង-មុនី

ចែករំលែកអត្ថបទ