03/02/2025 - 15:53

ស្រុក​ហ្គ​ក្វាវ ពង្រីក​សុខា​ភិបាល​មូល​ដ្ឋាន​ 

តាម​ប្រ​សាសន៍​លោក​ ឡេ​កីម​ខ្វា អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ រួម​ជា​មួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ឃុំ​ និង​ទី​ប្រ​ជុំ​ជន​នៅ​លើ​ភូមិ​សាស្រ្ត​ អនុវត្ត​បាន​ល្អ​នូវ​កម្ម​វិធី​សុខា​ភិបាល​ជាតិ​ ថែទាំ​សុខ​ភាព​ និង​អនា​ម័យ​បរិស្ថាន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​

មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ហ្គក្វា​វ បាន​វិនិ​យោគ​យ៉ាង​សម​រម្យ​ ឆ្លើយ​តប​នឹង​
តម្រូវការពិនិត្យព្យាបាលជំងឺជូនមាមីង។

ហ្គ​ក្វាវ ជា​ស្រុក​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន​កុះ​ករ​បើ​ប្រៀប​ជា​មួយ​នឹង​ស្រុក​ ក្រុង​នា​នា​ក្នុង​ខេត្ត​គៀង​យ៉ាង​ (ស្រូប​អត្រា​ ៣៣,៥៧%)។​ បច្ចុប្បន្ន​ ស្រុក​ហ្គ​ក្វាវ មាន​ ៦ ជន​ជាតិ​រស់​នៅ​ជា​មួយ​គ្នា​ គឺ៖ កិញ ចិន​ ខ្មែរ​ ចាម តៃ និង​មឿង ក្នុង​នោះ​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៣១,៦៤%។​ រៀង​រាល់​ឆ្នាំ​ ស្រុក​មាន​ជន​ជាតិ​ភាគ​តិច​ជាង​ ១៤០​.៤៣៨ លើក​នាក់ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ នៅ​តាម​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៧៥ ពាន់​លាន​ដុង។​ លោក​ឡេ​គីម​ខ្វា ឱ្យ​ដឹង៖ “ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជន​រួម​ជាតិ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដោយ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ភូមិ​ភាគ​ម្ចាស់​ការ​ ធ្វើ​សេនា​ធិការ​ និង​សហ​កា​ជា​មួយ​នឹង​ផ្នែក​សុខា​ភិបាល​ វិនិ​យោគ​ទិញ​គ្រឿង​សម្ភារៈ បំ​ពាក់​ឧប​ករណ៍​ពេទ្យ​ និង​ធន​ធាន​មនុស្ស​ ដើម្បី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​និង​ទីប្រ​ជុំ​ជន​សម្រេច​បទ​ដ្ឋាន​ជាតិ។​ ជា​មួយ​នឹង​របៀប​ធ្វើ​នេះ​ ជន​រួម​ជាតិ​ភាគ​តិច​មិន​សូវ​បង់​ថវិកា​ពេល​ទៅ​ពិនិត្យ​ជំ​ងឺ នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ ហើយ​កាត់​បន្ថយ​សម្ពាធ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ផង”។​

បង​យ័ញ​មី កម្មា​ភិបាល​ពេទ្យ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​អាង ឱ្យ​ដឹង៖ “ខ្ញុំ​បាន​ភូមិ​ភាគ​បញ្ជូន​ទៅ​រៀន​វគ្គ​បង្កើន​កម្រិត​វិជ្ជា​ជីវៈ​ ហេតុ​នោះ​ គ្រប់​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ពិនិត្យ​ជំ​ងឺនៅ​ដំ​ណាក់​សុខា​ភិបាល។​ ជា​អ្នក​រស់​នៅ​នឹង​ភូមិ​ភាគ​ ចេះ​ភា​សា​ខ្មែរ​ ហេតុ​នោះ​ពេល​មាន​ឱកាស​ម្តងៗ​ ខ្ញុំ​តែង​ពិគ្រោះ​បន្ថែម​ជូន​ជន​រួម​ជាតិ​ខ្មែរ​អំ​ពី​របៀប​បង្ការ​ទប់​ស្កាត់​រោគ​រាត​ត្បាត​គ្រប់​ប្រ​ភេទ។​ បើ​ប្រៀប​នឹង​ពី​មុន​ ជន​រួម​ជាតិ​ខ្មែរ​មក​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺនៅ​ដំ​ណាក់​កាន់​តែ​ច្រើន​ លុប​បំ​បាត់​ជា​បណ្តើរ​ៗ​ការ​ព្យា​បាល​ដោយ​ខ្លួន​ឯង​តាម​ការ​ប្រាប់​តៗ​មាត់​គ្នា”។​

ក្រៅ​ពី​កសាង​មូល​ដ្ឋាន​សម្ភារៈ និង​វិនិ​យោគ​លើ​ធន​ធាន​មនុស្ស​ជូន​ដំ​ណាក់​សុខា​ភិបាល​ស្រុក​ហ្គក្វាវ ក៏​ផ្តុំ​កម្លាំង​អភិវឌ្ឍ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ចង្អុល​ការ​ដំ​ណាក់​សុខា​ភិបាល​នា​នា​កសាង​បណ្តាញ​សហ​ការី​សុខា​ភិបាល​នៅ​តាម​ភូមិ។​ តាម​ប្រ​សាសន៍​លោក​ យ័ញ​ធៀង​ភុក ប្រ​ធាន​ការិ​យាល័យ​រដ្ឋ​បាល​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ហ្គក្វាវ នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ សុទ្ធ​តែមាន​កង​ជួរ​សហ​ការី​សុខា​ភិបាល​ជា​ជន​ជាតិ​ខ្មែរ។​ កង​ជួរ​សហ​ការ​ស្ទើរ​តែ​ទាំង​អស់​តែង​បាន​បំ​ប៉ន​ចំ​ណេះ​ដឹង​ខាង​សុខា​ភិបាល​ និង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​កម្ម​វិធី​ទិស​ដៅ​សុខា​ភិបាល​ជាតិ​ ម្ល៉ោះ​ហើយ​មាន​ចំ​ណេះ​ដឹង​ផ្នែក​សុខា​ភិបាល​ជា​មូល​ដ្ឋាន​។​ ផ្តើម​ពី​នោះ​ ធានា​ពិគ្រោះ​បាន​ទាន់​ពេល​ និង​អនុវត្ត​ល្អ​សកម្ម​ភាព​ សុខា​ភិបាល​នៅ​មូល​ដ្ឋាន​ពេល​មាន​តម្រូវ​ការ”៕​

    ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ