ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2025 - 15:45

សុក​ត្រាំង៖​ ទឹក​ប្រាក់​ជាង​៤៧,៥​ពាន់​លាន​ដុង​ឧបត្ថម្ភ​សិស្ស និស្សិត​សង្វាត​រៀន​សូត្រ 

យោង​តាម​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង ឆ្នាំ​២០២៤ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ចលនា​ក្រុម​ហ៊ុន​ជីវ​កម្ម ស្ថា​ប័ន អង្គ​ភាព​និង​សប្បុ​រស​ជន រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជាង ៤៧,៥​ពាន់​លាន​ដុង និង​បាន​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​និស្សិត​សង្វាត​រៀន​សូត្រ​ឆ្នើម ៤៩.៥២១ ចំ​ណែក។ ក្រៅ​ពី​នេះ សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ថែម​ទាំង​ចលនា​សប្បុ​រស​ជន ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជំ​រុញ​ការ​សិក្សា ២៨ ខ្នង ជូន​សិស្ស​ជម្នះ​ការ​លំ​បាក​សង្វាត​រៀន​សូត្រ​ឆ្នើម ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន ក្នុង​មួយ​ខ្នង​គិត​ជា​តម្លៃ ៧០ លាន​ដុង។

  ​ លោក​លី​រដ្ឋា អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង
ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស និស្សិត។

សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត បាន​ជូន​អា​ហា​រូប​ករណ៍​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា “លឿង​ឌិញ​កួរ” ដល់​សិស្ស និស្សិត​សង្វាត​រៀន​សូត្រ​ក្នុង​ខេត្ត​ទៀត​ផង។ ឆ្លង​តាម​រយៈ​នោះ សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត បាន​ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស និស្សិត​សង្វាត​រៀន​សូត្រ​ក្នុង​ខេត្ត ៣៩១ ចំ​ណែក គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង ១,២៣ ពាន់​លាន​ដុង។ ក្នុង​នោះ អា​ហា​រូប​ករណ៍ ៣៣៦ ចំ​ណែក​សម្រាប់​និស្សិត​ដែល​កំ​ពុង​នៅ​តាម​មហា​វិទ្យា​ល័យ​ក្នុង​ប្រ​ទេស (មួយ​ចំ​ណែក ៣​លាន​ដុង); ៥០​ចំ​ណែក​ជូន​និស្សិត​ជាប់​មហា​វិទ្យា​ល័យ​ដែល​មាន​ពិន្ទុ​ប្រ​ឡង​សរុប​៣​វិញ្ញា​សា​ខ្ពស់​បំ​ផុត​ក្នុង​ខេត្ត (៥​លាន​ដុង​ក្នុង​មួយ​ចំ​ណែក) និង​៥​ចំ​ណែក ជូន​ក្រុម​អ្នក​និពន្ធ​ជាប់​លេខ​មួយ​ក្នុង​ការ​ប្រ​ឡង “គំ​និត​ច្នៃ​ប្រតិដ្ឋ​យុវ​ជន​និង​កុមារ” ថ្នាក់​ខេត្ត (៥​លាន​ដុង​ក្នុង​មួយ​ចំ​ណែក)។ អា​ហា​រូប​ករណ៍​អា​ស្រ័យ​ដោយ​ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​ជាតិ​ខេត្ត​សុក​ត្រាំង​ឧបត្ថម្ភ។ ឆ្នាំ​២០២៥ ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​បន្ត​ឧបត្ថម្ភ​ទឹក​ប្រាក់​៥ ពាន់​លាន​ដុង​សម្រាប់​មូល​និធិ​ជំ​រុញ​ការ​សិក្សា​ខេត្ត​ផង​ដែរ៕

  លី​ធាន-លី​សៀ

ចែករំលែកអត្ថបទ