ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/01/2025 - 15:20

គៀង​យ៉ាង ៖ ទឹក​ប្រាក់​ជាង ១៩៨ ពាន់​លាន​ដុង វិនិ​យោគ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច 

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង សរុប​ថវិ​កា​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច -  សង្គម តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​របស់​ខេត្ត​គៀង​យ៉ាង ឆ្នាំ​២០២៤ ឡើង​ដល់​ជាង ១៩៨,៥ ពាន់​លាន​ដុង ក្នុង​នោះ ទឹក​ប្រាក់​ជាង ៨៥ ពាន់​លាន​ដុង សម្រាប់​ជា​ទុន​វិនិ​យោគ​អភិវឌ្ឍន៍ និង​ទឹក​ប្រាក់​ជាង ១១៣ ពាន់​លាន​ដុង​សម្រាប់​ជា​ទុន​បុព្វ​ហេតុ។ គិត​មក​ដល់​ចុង​ឆ្នាំ ២០២៤ ខេត្ត​បាន​រំ​សាយ​ថវិកា​ជាង ៦៦ ពាន់​លាន​ដុង ទុន​វិនិ​យោគ​អភិ​វឌ្ឍ​សម្រេច​ជាង ៧៧% និង​ទឹក​ប្រាក់​ជាង ១៦ ពាន់​លាន​ដុង​ជា​ទុន​បុព្វ​ហេតុ​សម្រេច​ជាង ១៤%។ គិត​មក​ដល់​ចុង​ខែ​មក​រា ឆ្នាំ​២០២៥ អត្រា​រំ​សាយ​ថវិកា​សម្រេច ១០០% សម្រាប់​ទុន​វិនិ​យោគ​អភិ​វឌ្ឍន៍​និង​ទឹក​ប្រាក់​ជាង ២០ ពាន់​លាន​ដុង សម្រាប់​ទុន​បុព្វ​ហេតុ។

ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង ជា​សន្សឹមៗ​រីក​ចម្រើន។

ខេត្ត​គៀង​យ៉ាង ក៏​បាន​សម្រេច​ជា​ស្ថា​ពរ​នូវ​ភាគ​កម្រិត​សំ​ខាន់​ៗក្នុង​ការ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ចាប់​ពី ២,៤% ចុះ​នៅ​ត្រឹម ១,៨៦% ។ ជាក់​ស្តែង ខេត្ត​បាន​ឧបត្ថម្ភ​លំ​នៅ​ឋាន​ដល់​ប្រ​ជា​ជន ២២០ គ្រួ​សារ និង​ដី​សង់​ផ្ទះ ៧ គ្រួ​សារ; បង្កើន​កម្រិត​បើក​ទូលាយ​សំ​ណង់ ផ្គត់​ផ្គង់​ទឹក​ប្រើ​ប្រាស់​ប្រ​មូល​ផ្តុំ ៩ កន្លែង វិនិ​យោគ​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ប្រ​វែង ២៣,៩ គ.ម និង​ជួស​ជុល​ស្ពាន​ជន​បទ​៩​ខ្សែ។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នីមួយៗ​បាន​កសាង​ស្ថា​ប័ន​វប្ប​ធម៌ កីឡា ចំ​នួន ២១ កន្លែងនៅ​តាម​ភូមិ​នានា​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច បង្កើត ១១ ទី​តាំង​ជំ​នួយ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ដល់​ប្រ​ជា​ជន៕

 យោង៖ កា​សែត​គៀង​យ៉ាង - លី​សៀ

ចែករំលែកអត្ថបទ