សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ ទើបចង្អុលការដល់មន្ទីរ គណៈផ្នែក និងភូមិភាគប្រញាប់កសាងឡើងវិញផែនការល្បឿនការងារ និងប្តេជ្ញាចិត្តអនុវត្តសម្រេចកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្នទ្រុឌទ្រោម។
ក្រុងកឹងធើ ទើបតែប្រារព្ធពិធីសាងសង់ផ្ទះមហាសាមគ្គីចំនួន ២០ ខ្នងសម្រាប់គ្រួសារប្រកៀកបន្ទាត់ក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាកនៅខណ្ឌអូរម៉ូង និងស្រុកថើយឡាយ។
ក្នុងនោះ ផ្តុំកម្លាំងសាងសាង់ផ្ទះ ៥៣១ ខ្នងដែលបានអនុម័ត សាងសង់រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឱ្យសម្រចជាស្ថាពរ; ក្នុងអំឡុងពេលនេះដែរ គណៈចង្អុលការក្រុងក៏បានបង្កើតក្រុមការងារជាច្រើន សហការជាមួយខណ្ឌ ស្រុកនានា ដើម្បីបន្តត្រួតពិនិត្យ និងជួយដោះស្រាយការលំបាក ដើម្បីមិនឱ្យខកខានមុខសញ្ញាណាមួយឡើយ។
សមមិត្ត ង្វៀងវ៉ាន់ហីវ បានស្នើឱ្យអង្គភាព និងភូមិភាគធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំលើផ្នែកទន់; អនុវត្តល្អមុខងារ និងភារកិច្ចដែលបានប្រគល់ឱ្យទន្ទឹមនឹងនោះ រិះគន់យ៉ាងតឹងរ៉ឹងចំពោះអង្គភាព និងបុគ្គលដែលអនុវត្តមិនបានហ្មត់ចត់; រណសិរ្ស អង្គការមហាជននានា សកម្មចលនាបណ្តាប្រភពកម្លាំងជំនួយថវិកា និងថ្ងៃពលកម្ម; បែងចែកភាគកម្រិតសម្រាប់សង្កាត់ ឃុំ និងទីប្រជុំជន ដោយតួលេខជាក់ស្តែង; គប្បីបង្កើនការផ្សព្វផ្សាយព័ត៌មាននៅកន្លែងដែលមានរបៀបធ្វើល្អៗ ច្នៃប្រតិដ្ឋ ក៏ដូចជាមតិយោបល់របស់ប្រជាជនដែលបានទទួលប្រយោជន៍ពីកម្មវិធី ដើម្បីឱ្យកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ទ្រុឌទ្រោមមានអត្ថន័យ និងមនុស្សធម៌ ជួយឱ្យប្រជាជនមានជីវភាពល្អប្រសើរជាង មានទំនុកចិត្តនិងរីករាយចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់ក្នុងក្រុង...៕
ង៉ុកក្វៀង ប្រែសម្រួល៖ វ៉ាន់តឹន