ភូមិភាគជាច្រើនចាត់តាំងបាញ់កាំជ្រួចអំណរបក្ស អំណរទិទាឃរដូវអឹកទី ឆ្នាំ២០២៥
ច្រើនថ្ងៃកន្លង ភូមិភាគនានា ពិសេសគឺភូមិភាគដែលមានជនរួមជាតិភាគតិចរស់នៅកុះករ នៅតំបន់វាលរាបទន្លេគឺវឡុង បានចាត់តាំងសកម្មភាពទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រនិងគ្រួសារជនជាតិភាគតិច។ល។ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីវៀតណាម អឹកទី ឆ្នាំ២០២៥។

លោក ត្រឹងថាញ់ម៉ឹង ប្រធានរដ្ឋសភា និងក្រុមការងាររបស់មជ្ឈិមបានអញ្ជើញមកសួរសុខទុក្ខ និងជូនអំណោយគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ និងជនរួមជាតិភាគតិច។ល។ នៅឃុំមីឡុង ស្រុកកូវង៉ាង ខេត្តត្រាវិញ។
ស្របក្នុងឱកាសត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម និទាឃរដូវអឹកទី នៅមជ្ឈមណ្ឌល សន្និបាតខេត្តត្រាវិញ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង និងក្រុមការងាររបស់មជ្ឈិម បានជូនអំណោយដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ ជនរួមជាតិភាគតិច កម្មករនិងនិយោជិតដែលមានស្ថានភាពលំបាកនៅលើភូមិសាស្រ្ត។ ការចលនាគិតគូរដល់អ្នកក្រក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផ្តុំកម្លាំងអនុវត្ត។ ចំពោះគ្រួសារគោលនយោបាយ ខេត្តបានឧបត្ថម្ភដល់មុខសញ្ញាចំនួន ២៣.៧៧០នាក់ គិតជាទឹកប្រាក់ជាង ២០ ពាន់លានដុង។ល។ ទន្ទឹមនឹងនោះដែរ នៅគណៈកម្មាធិការប្រជាជនសង្កាត់ ២ ទីរួមខេត្តង៉ាណាំ ខេត្តសុកត្រាំង សមាគមកាកបាទក្រហមខេត្តសុកត្រាំង បានចាត់តាំងកម្មវិធី “បុណ្យចូលឆ្នាំថ្មីវៀតណាមមនុស្សធម៌ - បុណ្យចូលឆ្នាំថ្មីវៀតណាមផ្តល់ក្តីស្រឡាញ់” និងសម្តែងសិល្បៈអំណរនិទាឃរដូវអឹកទី ឆ្នាំ២០២៥។ ក្នុងកម្មវិធីនេះ តំណាងសប្បុរសជនបានជូនអំណោយ៥០០ ចំណែកដល់គ្រួសារប្រជាជនក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ និងគ្រួសារដែលមានស្ថានលំបាកខ្លាំងជាជនរួមជាតិភាគតិចនៅលើភូមិសាស្រ្តទីរួមខេត្តង៉ាណាំ គិតជាទឹកប្រាក់សរុបជាង ២៥០ លានដុង។ ក្រៅពីនោះ គ្រួសារក្រីក្រ គ្រួសារលំបាកនៅទាំងបានចូលរួម “ផ្សារណាត់មនោសញ្ចេតនា” (ទិញទំនិញដោយឥតគិតថ្លៃ) ដោយមានល្វែងដាក់លក់ចំនួន ១៤ គឺលក់គ្រឿងឧបភោគបរិភោគសម្រាប់ទទួលបុណ្យចូលឆ្នាំថ្មីវៀតណាម ដូច៖ គុយទាវ អង្ករ ស្ករ ប្រេងឆា ទឹកត្រី។ល។ គិតជាតម្លៃទំនិញសរុបជិត ២០០ លានដុង។ បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម អឹកទី ឆ្នាំ២០២៥ សមាគមកាកបាទក្រហមខេត្តសុកត្រាំង ចលនាអំណោយបានប្រមាណ ១៧.៥០០ ចំណែក ជូនដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាកអំណោយមួយចំណែកៗ មានតម្លៃពី៣០០.០០០-៥០០.០០០ ដុង។ តាមការគ្រោងទុកដល់ថ្ងៃទី២៦ ខែមករា អំណោយទាំងនេះនឹងបានជូនដល់គ្រួសារក្រីក្រ គ្រួសារលំបាក។ តាមការរំពឹងទុក ទូទាំងខេត្តហូវយ៉ាង មានគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ ចាស់ព្រឹទ្ធាចារ្យមានអាយុ៩០ឆ្នាំ និង១០០ឆ្នាំ និងកុមារត្រូវបានសួរសុខទុក្ខ ជូនអំណោយនិងចូលរួមក្នុងពិធីជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមជាង ៣.៦០០គ្រួសារ គិតជាទឹកប្រាក់សរុបប្រមាណ ៣,៤ ពាន់លានដុង។ល។ ផ្នែកសមត្ថកិច្ចក្រុងកឹងធើ ក៏បាននិងកំពុងចាត់តាំងទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយគ្រួសារក្រីក្រ។ល។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម អឹកទី ឆ្នាំ២០២៥ផងដែរ។

លោក ឡេក្វាងម៉ាញ់ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ -ថវិការបស់រដ្ឋសភា និងលោកស្រី វ៉គឹមថ ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សក្រុងកឹងធើ ជូនអំណោយដល់សម្ព័ន្ធយុវជន និយោជិតដែលមានស្ថានភាពលំបាក។
គណៈកម្មាធិការប្រជាជនក្រុងកឹងធើ ទើបឯកភាពចាត់តាំងបាញ់កាំជ្រួចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម អឹកទី តាមសំណូមពររបស់បញ្ជាការដ្ឋានយោធាក្រុង។ ក្រុងនឹងបាញ់កាំជ្រួចនៅតាមទីតាំងចំនួន ៤ រួមមាន៖ ទីតាំងបាញ់កាំជ្រួចកម្រិតខ្ពស់នៅមណ្ឌលភោជនីយដ្ឋាន ហ្វាសឺ (ខ័ណ្ឌនិញកេវ)។ ទីតាំងបាញ់កាំជ្រួចកម្រិតទាបមាន ៣ ទីតាំងនៅមណ្ឌលឧទ្យានផាងវ៉ាន់ទ្រី (ស្រុកផុងដៀង); នៅមណ្ឌលទីលានស្រុកថើយឡាយ (ស្រុកថើយឡាយ) និងនៅមណ្ឌលទីលាននៃគណៈកម្មាធិការប្រជាជនស្រុកវិញថាញ់។ រយៈពេលបាញ់កាំជ្រួចកម្រិតខ្ពស់ អូសបន្លាយ ១៥ នាទី ចាប់ផ្តើមពីម៉ោង ០ នៅរាត្រីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ (រាត្រីឆ្លងឆ្នាំ) ដោយបាញ់កាំជ្រួចកម្រិតខ្ពស់ចំនួន ១.០០០គ្រាប់។ រីឯរយៈពេលបាញ់កាំជ្រួចកម្រិតទាប ចាប់ពីម៉ោង ២២ ដល់ម៉ោង២២:១៥នាទី នៅរាត្រីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ (ត្រូវនឹងថ្ងៃទី ២៩ ខែ១២ ចន្ទគតិវៀតណាម) ដោយមានរន្ទាបាញ់កាំជ្រួចចំនួន ២១០ ។ល។ រីឯនៅខេត្តគៀងយ៉ាង បាញ់កាំជ្រួចនៅក្រុង៖ រ៉ាច់យ៉ា ភូក្វឹក ហាតៀង និងស្រុកតឹងហ៊ីប។ គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានឯកភាពគោលការណ៍ ឱ្យគណៈកម្មាធិការប្រជាជនក្រុងឡុងស្វៀង និងគណៈកម្មាធិការប្រជាជនក្រុងចូវដុក ចាត់តាំងបាញ់កាំជ្រួចនៅរាត្រីឆ្លងឆ្នាំបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម អឹកទី ឆ្នាំ ២០២៥ (បាញ់កាំជ្រួចកម្រិតទាប រយៈពេលបាញ់មិនលើស ១៥ នាទី) នៅរាត្រីថ្ងៃទី ២៨ ខែមករា (ត្រូវនឹងថ្ងៃ ២៩ ខែ១២ ចន្ទគតិវៀតណាម)។ ចំណែកនៅខេត្តកាម៉ាវ បានចាត់តាំងកម្មវិធីសិល្បៈនិងបាញ់កាំជ្រួចអំណរបក្ស អំណរនិទាឃរដូវ អឹកទី ឆ្នាំ២០២៥ នៅម៉ោង ២១ រាត្រីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ (ត្រូវនឹងថ្ងៃ ២៩ ខែ១២ ឆ្នាំយ៉ាបធិន) នៅទីលានវិថីត្រឹងហឹងដាវ ក្រុងកាម៉ាវ...៕
កាសែតកឹងធើភាសាខ្មែរ (សរុប) - វិមាន