សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ ខេត្តត្រាវិញ ទើបចាត់តាំងសម័យប្រឡងថ្នាក់ពុទ្ធិកមធ្យមសិក្សាបឋមភូមិឆ្នាំទី១ ទី២ និងទី៣ ឆ្នាំសិក្សា ២០២៤-២០២៥ នៅមណ្ឌលប្រឡងវត្តជយនទីរតនារាម (អូរក្ដារ) ភូមិអូរក្ដារ ឃុំភឿកហាវ។ លទ្ធផលបេក្ខជនប្រឡងជាប់ ៩៨,៥% ក្នុងចំណោមបេក្ខជនចូលរួមប្រឡងសរុប ២៩៤ អង្គនិងរូប។

បេក្ខជនកំពុងប្រឡងនៅមណ្ឌលប្រឡងវត្តអូរក្តារ។
ក្នុងឱកាសនេះ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកចូវថាញ់ បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន ៤ និងបុគ្គល ១៥ អង្គនិងរូបដែលមានស្នាដៃឆ្នើមក្នុងការបង្ហាត់បង្រៀន៕
សើុងម៉ាល័យ-វិមាន