ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/01/2025 - 16:00

យក​ចិត្ត​ទុក​ដាក់​ជ្រើស​រើស​និង​អា​ទិភាព​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច 

គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ជន​ជាតិ ឆ្នាំ​២០២៤ ផ្សព្វ​ផ្សាយ​ភារ​កិច្ច ឆ្នាំ​២០២៥។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ និង​លោក​ង្វៀង​វ៉ាន់​ហីវ លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​និង​គ្រួសារ​គំរូ​លើ​ភូមិ​សាស្ត្រ​ស្រុក​កើ-ដ។

យោង​តាម​គណៈ​ជន​ជាតិ ក្រុង​កឹង​ធើ មាន​ជន​ជាតិ​ភាគ​តិច​ចំ​នួន ១៩ ជន​ជាតិ មាន​ប្រ​ជា​ជន ១០.០៥១ គ្រួ​សារ ដោយ​មាន​មនុស្ស​ប្រ​មាណ ៣៦.៧៩៥ នាក់ ស្រូប​អត្រា ២,៩% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ក្រុង។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​មាន​ចំ​នួន​ច្រើន​បំ​ផុត​មាន ២៣​.៧៧៨ នាក់ ជន​ជាតិ​ចិន​មាន ១២.​៥៨៩ នាក់ និង​ជន​រួម​ជាតិ​ភាគ​តិច​ផ្សេងៗ​មាន​ចំ​នួន ៤២៨ នាក់។ ឆ្នាំ​២០២៤ គណៈ​ជន​ជាតិ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង ប្រ​កាស​ដាក់​ចេញ​និង​លើក​ជូន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ឯក​សារ ចង្អុល​ការ ដឹក​នាំ ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​ជន​ជាតិ។ តាម​រយៈ​នោះ គណៈ​ជន​ជាតិ​ក្រុង​បាន​សហ​ការ​ជា​មួយ​ស្ថា​ប័ន​និង​ភូមិ​ភាគ​នានា អនុវត្ត​សម្រេច​រួច​រាល់​ភារ​កិច្ច​ទាំង ៧ តាម​កម្ម​វិធី​ការ​ងារ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង អនុវត្ត​សម្រេច​និង​សម្រេច​លើស ១៨/​១៨ ភាគ​កម្រិត​ដែល​ប្រ​គល់​ឱ្យ។

ទន្ទឹម​នឹង​នោះ គោល​នយោ​បាយ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​គ្រប់​ថ្នាក់ គ្រប់​ផ្នែក និង​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តាច់ ពេញ​លេញ​និង​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច។ លេច​ធ្លោ​បំ​ផុត គឺ​ជន​រួម​ជាតិ​ភាគ​តិច​មាន​អគ្គិសនី​ប្រើ​ប្រាស់​១០០%; ឃុំ សង្កាត់ ទីប្រ​ជុំ​ជន​មាន​ផ្លូវ​គមនា​គមន៍​រថ​យន្ត​បើក​ដល់​មជ្ឈ​មណ្ឌល​ឃុំ សម្រេច​អត្រា​១០០%; ភូមិ មណ្ឌល​មាន​ផ្លូវ​គមនា​គមន៍​ងាយ​ស្រួល​ធ្វើ​ដំ​ណើរ​ទៅ​មក​ទាំង​ប្រាំង​វស្សា សម្រេច​អត្រា​១០០%។ ទន្ទឹម​នឹង​នោះ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ បង្ក​លក្ខណៈ​ឧបត្ថម្ភ​ស្តារ​ឡើង​វិញ​និង​ថែ​រក្សា​ទម្រង់​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ។ ក្រុង អនុវត្ត​ល្អ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល កុមារ​ជន​ជាតិ​ភាគ​តិច​អា​យុក្រោម ១ ឆ្នាំ ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រប់​ប្រ​ភេទ ជំ​នួយ​បណ្តា​វិធាន​ការ​ប្រ​ឆាំង​នឹង​ការ​ខ្វះ​អា​ហា​រូប​ត្ថម្ភ​ កុមារ​អា​យុ ៦ ឆ្នាំ​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ទាំង​១០០%។ កៀរ​គរ​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន ត្រូវ​តាម​កម្រិត​អា​យុ (ឆ្នាំ​សិក្សា ២០២៣​-២០២៤) បឋម​សិក្សា​សម្រេច​អត្រា ១០០% អនុ​វិទ្យា​ល័យ​សម្រេច​អត្រា ៩៧​,៩៤% វិទ្យា​ល័យ​សម្រេច​អត្រា ៧៥,៧%។

គ្រប់​ថ្នាក់ គ្រប់​ផ្នែក ក៏​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ៣៦ ខ្នង ជួស​ជុល​១ ខ្នង ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក។ ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​រំ​សាយ​ថវិ​កា​កម្ម​វិធី​ឥណ​ទាន​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ៦០៤ លើក​គ្រួ​សារ​ដែល​បុល​ទុន សរុប​ដើម​ទុន​ជិត ២០ ពាន់​លាន​ដុង (រួម​មាន​ជន​ជាតិ​ខ្មែរ ៥៥៧ គ្រួ​សារ ជន​ជាតិ​ចិន ៤២ គ្រួ​សារ និង​ជន​ជាតិ​ផ្សេងៗ​ចំ​នួន​៥​គ្រួ​សារ)។ ចុង​ឆ្នាំ ២០២៤ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច នៅ ២៩ គ្រួ​សារ ស្រូប​អត្រា ០,២៩ គ្រួ​សារ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ ៣៤៦ គ្រួ​សារ ស្រូប​អត្រា ៣,៤៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ ភាគ​តិច​សរុប៕

               ក្វឹក​ថាយ-មុនី

ចែករំលែកអត្ថបទ