ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/01/2025 - 16:00

អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ធី​ហា ទទួល​ជួប​គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង 

លោក​ស្រី ណុង​ធី​ហា អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ បាន​ទទួល​បដិ​សណ្ឋារៈ​យ៉ាង​កក់​ក្តៅ ចំ​ពោះ​គណៈ​ប្រតិ​ភូ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង ក្នុង​ឱកាស​ទៅ​ទស្សន​កិច្ច​សិក្សា​នៅ​រដ្ឋ​ធានី​ហា​ណូយ។

អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ធី​ហា ជូន​វត្ថុ​អនុស្សាវ​រីយ៍​និង​ថត​រូប​
ជាមួយតំណាងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចខេត្តវិញឡុង។

ក្នុង​កិច្ច​ជំ​នួប​នេះ អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ណុង​ធី​ហា បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​តួនា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង​រយៈ​ពេល​កន្លង។ អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ធី​ហា បញ្ជាក់៖ កង​ជួរ​អ្នក​មាន​ប្រ​ជា​ប្រិយ​ខេត្ត​វិញ​ឡុង អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​មា​មីង​ជន​ជាតិ​ភាគ​តិច​គោ​រព​ប្រតិ​បត្តិ​តាម​គោល​ការណ៍ គោល​មា​គ៌ា គោល​នយោ​បាយ ច្បាប់​របស់​បក្ស​និងរដ្ឋ រក្សា​រឹង​មាំ​មហា​សាមគ្គី​ជន​ជាតិ; កសាង​បក្ស កសាង​រដ្ឋ​អំ​ណាច​រឹង​មាំ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម ។ល។ ដែល​បាន​សហ​គមន៍​ទំ​នុក​ចិត្ត។

នៅ​ពេល​ខាង​មុខ អនុ​រដ្ឋ​មន្ត្រី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ ណុង​ធី​ហា រំពឹង​ថា តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​វិញ​ឡុង នឹង​បន្ត​ការ​ពង្រីក​ស្មារតី​គំរូ​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ នៅ​មូល​ដ្ឋាន​អនុវត្ត​ល្អ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្សនិង​ច្បាប់​របស់​រដ្ឋ ជួយ​មាមីង​បង្ខិត​ជិត​ការ​អនុវត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា ជម្នះ​លំ​បាក ចលនា​មា​មីង​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ឈាន​ឡើង ធ្វើ​សេដ្ឋ​កិច្ច​ពូ​កែ បន្ត​ការ​រួម​ដំ​ណើរ​ជា​មួយ​គណៈ​កម្មា​ធិការ​ជន​ជាតិ ក៏​ដូច​ជា​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ ពង្រីក​ស្មារតី​សាមគ្គី​ជន​ជាតិ៕       

           យោង៖http://cema.gov.vn/-មុនី

ចែករំលែកអត្ថបទ