កីឡា - ទេសចរណ៍ ទេសចរណ៍

30/12/2024 - 12:07

នឹក​មុខ​ម្ហូប​ញាំ​ស្លឹក នៅ​កន​តុម 

ដូច​ជា​ទី​ក្រុង​ផ្សេងៗ​នៅ​តំ​បន់​ខ្ពង់​រាប​ដែរ ក្រុង​កន​តុម​មាន​អាកាស​ធាតុ​ដ៏​អស្ចារ្យ​ រួម​ជា​មួយ​មុខ​ម្ហូប​ឆ្ងាញ់ៗ​ជា​ច្រើន ក្នុង​នោះ ម្ហូប​ដែល​គួរ​ចាប់​អារម្មណ៍​បំ​ផុត​ប្រ​ហែល​ជា “ញាំ​ស្លឹក”។

ស្ពាន​យោល KonKlor។

ទូក​លុង​ដែល​ជន​ជាតិ​បា​ណា ធ្លាប់​ប្រើ​ប្រាស់​សម្រាប់​អុំ​ឆ្លង​ទន្លេ Đăk Bla។

ភ្ញៀវ​ទេសចរ​ភ្លក់​រស​ជាតិ​ម្ហូប “ញាំ​ស្លឹក​កន​តុម”។

ហៅ​ថា “ញាំ​ស្លឹក”ពិត​ជា​ត្រឹម​ត្រូវ ពី​ព្រោះ​មុខ​ម្ហូប​នេះ​មាន​ស្លឹក​ឈើ​ពី​៣០​ទៅ​៦០​ប្រ​ភេទ។ ក្នុង​នោះ មាន​ត្រួយ​ស្លឹក​ឈើ​ពិសេស​មួយ​ចំនួន ដូច​ជា៖ ត្រួយ​ព្រីង​ទ្រ​មូង បាយ​ម៉ាត​និង​ល្ងៀង​ក្រ​ហម​ជា​ដើម ផ្សំ​ជា​មួយ​ត្រួយ​ស្លឹក​ឈើ​ទូ​ទៅ​ មាន​ដូច៖ ត្រួយ​ស្លឹក​ល្វា ត្រ​បែក កន្ទួត ស្វាយ​និង​ពោ​ល្យំ​ជា​ដើម ញាំ​ស្លឹក​ហូប​ផ្ទាប់​ជា​មួយ​សាច់​ជ្រូក​បី​ជាន់​ហាន់​ស្តើងៗ បង្គា​ក្រៀម​និង​ស្បែក​ជ្រូក។ ម្ហូប​ស្បែក​ជ្រូក​មើល​ទៅ​សា​មញ្ញ ប៉ុន្តែ​របៀប​ធ្វើ​ក្និក​ក្នក់ ឆ្លង​កាត់​ច្រើន​ដំ​ណាក់​ការ ដូច៖ ស្បែក​ជ្រូក​ហាន់​ស្តើងៗ បុក​រំ​ដេង​លាយ​ផ្អួល​និង​គ្រឿង​ទេស។ មុខ​ម្ហូប​នេះ​ក៏​មិន​អាច​ខ្វះ​ម្រេច អំបិល​និង​ម្ទេស​ចង្អុល​មេឃ​ដែល​ជា​ប្រ​ភេទ​ម្ទេស​ហឺរ មាន​ព័ណ៌​បៃ​តង ជា​លក្ខណៈ​ពិសេស​នៃ​តំ​បន់​ដី​ក្រ​ហម។ វេច​បន្លែ​ព្រៃ​ជា​មួយ​សាច់​ជ្រូក​បី​ជាន់​និង​បង្គា​ក្រៀមជ្រ​លក់​ជា​មួយ​ទឹក​គ្រឿង​ធ្វើ​ពី​បាយ​អង្ករ​ដំណើប​ឡើង​ដំ​បែ​ឆ្ងាញ់​ពិសា។ គេ​ច្រ​បល់​ទឹក​គ្រឿង​ជា​មួយ​បង្គា​ក្រៀម​និង​សាច់​ជ្រូក​បី​ជាន់​កិន​ហ្មត់។ បន្ទាប់​មក ចុង​ភៅ​បន្សុី​ខ្ទឹម​ស្ងួត​រួច​ដាក់​សាច់​ដែល​កិន​នោះ​ចូល ហើយ​បង់​គ្រឿង​ទេស​បន្ថែម រួច​ដុត​ភ្លើង​ឱ្យឆេះ​រ៉ុយៗ។ ចុង​ភៅ​ផ្តោត​លើ​ក្លិន​ចំ​ហាយ​ទឹក​គ្រឿង ដើម្បី​កំ​ណត់​ដឹង​គ្រឿង​ផ្សំ​ឆ្អិន​ដល់​កម្រិត​ណា​រស​ជាតិ​ល្មម​មាត់​ឬ​នៅ។ លោក​អ្នក​មិន​អាច​ហូប​បន្លែ​ម្តង​ដល់​ទៅ ៦០ មុខ​ផ្សេងៗ គ្នា​បាន​ឡើយ ដូច្នេះ​ពេល​វេច​បន្លែ​ហូប​ម្តងៗ លោក​អ្នក​គួរ​រើស​ស្លឹក​ឈើ​មួយ​ចំនួន​មុខ​ហូប​សាក​មើល។ ម្ហូប​ញាំ​ស្លឹក​កន​តុម នៅ​លើ​ថាស មាន​ត្រួយ​ស្លឹក​ឈើ​ដល់​ទៅ ៦០ មុខ លោក​អ្នក​អាច​ទទួល​បាន​រស​ជាតិ​និង​រស​ក្លិន​ផ្សេងៗ។ ម្ហូប​ញាំ​ស្លឹក​នេះ ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​នឹក​មិន​ភ្លេច។ នោះ​គឺ​រស​ជាតិ​ប្រ​ហាត​ម្លាន់​នៃ​យ​ស្លឹក​ល្វា រស​ចត់​នៃ​ត្រួយ​ស្លឹក​ត្រ​បែក រស​ជាតិ​ជូរ​នៃ​ត្រួយ​ស្លឹក​ស្វាយ និង​រស​ជាតិ​នៃ​បន្លែព្រៃ​តី​ង្វៀន​យ៉ាង​ឆ្ងាញ់។

បន្ទាប់​ពី​បាន​ភ្លក់​រស​ជាតិ​មុខ​ម្ហូប​ញាំ​ស្លឹក ភ្ញៀវ​ទេសចរ​គប្បី​ដើរ​កម្សាន្ត​តាម​ដង​ទន្លេ Đăk Bla ជា​ទី​មនោ​រម្យ ទន្លេ​នេះ​នាំ​ប្រ​ភព​ទឹក​ហូរ​ព័ទ្ធ​ជុំ​ភូមិ Kon K’lor ជា​កន្លែង​មាន​ផ្ទះ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​បា​ណា។ ភូមិ Kon Klor នៅ​វិថី​បាក់​កាង សង្កាត់​ថាំង​ឡើយ ក្រុង​កន​តុម ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​ពិសេស។ នៅ​ក្បែរ​ភូមិ​ក៏​មាន​ស្ពាន​យោល Kon Klor ចាប់​ឆ្លង​ទន្លេ Đăk Bla ដ៏​អស្ចារ្យ ហើយ​ក្បែរ​នោះ​សោត​គឺ​ផ្ទះ​រ៉ុង Kon Klor មាន​ស្ថាបត្យ​កម្ម​ពិសេស ដំ​បូល​ប្រក់​ស្បូវ​ខ្ពស់​ត្រ​ដែត៕

                                      ហា​ថាញ - មុនី

ចែករំលែកអត្ថបទ