30/12/2024 - 12:07

រក្សា​ខ្ជាប់​កិត្តិនាម​ដំ​ណាក់​សុខា​ភិ​បាល​សម្រេច​បទដ្ឋាន​ជាតិ 

អាស្រ័យ​បាន​រដ្ឋ​វិនិ​យោគ​មូលដ្ឋាន​សម្ភារៈ និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ ម្ល៉ោះ​ហើយ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​គីម​ហ្វា ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ បាន​ទទួល​ស្គាល់​ជា​ដំ​ណាក់​សុខា​ភិ​បាល​សម្រេច​បទដ្ឋាន​ជាតិ​អំពី​សុខា​ភិ​បាល​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់។

វេជ្ជ​បណ្ឌិត​កំពុង​ពិនិត្យ​ជំងឺ​ជូន​ប្រជា​ជន​នៅ​ដំណាក់​សុខា​ភិ​បាល​ឃុំ​គីម​ហ្វា។

លោក​ថាច់​ទ្រឿង-ថ ប្រ​ធាន​ដំណាក់​សុខា​ភិ​បាល​ឃុំ​គីម​ហ្វា ឱ្យ​ដឹង៖ “អនុ​វត្ត​សេចក្តី​សម្រេច​លេខ ១៣០០​/​QĐ-BYT ចុះ​ថ្ងៃ​ទី ០៩ ខែ​មីនា ឆ្នាំ ២០២៣ របស់​ក្រ​សួង​សុខា​ភិ​បាល បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្រម​លក្ខឋាន​ជាតិ​អំពី​សុខា​ភិ​បាល រៀង​រាល់​ឆ្នាំ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​គីម​ហ្វា តែង​កសាង​ផែន​ការ​អនុ​វត្ត​និង​រក្សា​ខ្ជាប់​លក្ខឋាន​ជា​ឃុំ​សម្រេច​បទដ្ឋាន​ជាតិ​អំពី​សុខា​ភិ​បាល”។

កម្មា​ភិ​បាល​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​គីម​ហ្វា កំពុង​ណែ​នាំ​អ្នក​ម្តាយ​
ពី​របៀប​ថែ​ទាំ​សុខ​ភាព​កុមារ។

ដើម្បី​រក្សា​ខ្ជាប់​កិត្តិ​នាម​ជា​ឃុំ​សម្រេច​បទដ្ឋាន​ជាតិ​អំពី​សុខា​ភិ​បាល​ឃុំ​បាន​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​បង្ការ​រោគ​ឆ្លង​រាល​ដាល​ដល់​ប្រជា​ជន ឆ្នាំ ២០២៤ ដំ​ណាក់​សុខា​ភិ​បាល​បាន​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន ៥.២៧៦ លើក​នាក់; ចាក់​ថ្នាំ​បង្ការ​ឱ្យ​កុមារ​ក្រោម​អា​យុ ១ ឆ្នាំ​សម្រេច​ជិត ៩៧​%; ឱ្យ​កុមារ​អាយុ​ពី៦- ៣៦ ខែ លេប​វីតា​មីន A  បាន ៣៤៤​/​៣៥០ នាក់ សម្រេច​ជាង ៩៨%។ ការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ ផែន​ការ​គ្រួសារ ថែ​ទាំ អប់រំ​កុមារ​និង​កម្ម​វិធី​សកម្ម​ភាព​ផ្សេងៗ​ដើម្បី​កុមារ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច; អត្រា​កុមារ​ក្រោម​អាយុ ៥ ឆ្នាំ ខ្វះ​អាហា​រូបត្ថម្ភ​ថយ​ចុះនៅ ៧,៥៣% សម្រេច ១០៧,៥៧% នៃ​សេច​ក្តី​សម្រេច​ចិត្ត។ បង្កើត​សំ​ណុំ​លិខិត​សុខ​ភាព អេឡិច​ត្រូ​និក មក​ទល់​ពេល​នេះ​បាន ១.២០៦/ ១.៣២៤ សម្រេច ៩១% នៃ​ផែន​ការ។ ធ្វើ​ការ​ពិនិត្យ អនា​ម័យ​សុវត្ថិ​ភាព​ចំណី​អាហារ​ចំ​ពោះ ៤៤ គ្រួ​សារ ធ្វើ​អាជីវ​កម្ម​ចំណី​អាហារ និង​សេវា​កម្ម​ហូប​ចុក​លើ​ភូមិ​សាស្ត្រ លទ្ធ​ផល​គ្មាន​ករណី​ប្រព្រឹត្ត​ល្មើស។ ក្រៅ​ពី​នេះ ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខាភិ​បាល ធា​នា​រ៉ាប់​រង​សង្គម ធា​នា​រ៉ាប់​រងនិកម្ម​ភាព លទ្ធ​ផល​មក​ទល់​នឹង​ថ្ងៃ ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ឃុំ​គីម​ហ្វា មាន​អត្រា​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល បើ​ប្រៀប​នឹង​ចំនួន​ប្រជា​ជន​សម្រេច ១០៣,៣៧%; អត្រា​ប្រជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សង្គម សរុប​ក្នុង​ចំ​ណោម​ពលករ​សម្រេច​ជាង​២៦%; អត្រា​ចូល​រួម​ធានា​រ៉ាប់​រង​និកម្ម​ភាព បើ​ប្រៀប​នឹង​កម្លាំង​ពលករ​សម្រេច​ជាង ២៤​%។ ពូ​សើុង សុផាន់ នៅ​ភូមិ​ផ្នោរ​ព្រាម ឃុំ​គីម​ហ្វា ឱ្យ​ដឹង៖ “ខ្ញុំ​ពេញ​ចិត្ត​នឹង​អាកប្ប​កិរិយា​បម្រើ​ការ​ងារ​របស់​គ្រូពេទ្យ​នៅ​ទី​នេះ​ណាស់”។

លោក​ថាច់​ទ្រឿង-ថ ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​គីម​ហ្វា ឱ្យ​ដឹង​បន្ថែម៖ “រៀង​រាល់​ឆ្នាំ ដំ​ណាក់​សុខាភិ​បាល​ឃុំ​គីម​ហ្វា ថែម​ទាំង​កសាង​ផែន​ការ​លម្អិត​អំពី​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំងឺ​ទៀត​ផង។ ទន្ទឹម​នឹង​នោះ ធ្វើ​សេនា​ធិការ​ជូន​រដ្ឋ​អំណាច​ឃុំ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អនា​ម័យ​បរិស្ថាន សុវត្ថិ​ភាព​ចំណី​អា​ហារ​ហូប​ឆ្អិន​ផឹក​ឆ្អិន អនុ​វត្ត​ល្អ​ការ​ងារ​បង្ការ បង្រា្កប​រោគ​រាត​ត្បាត​ទៀត​ផង”៕

                               សើុង​ម៉ា​ល័យ- លីសៀ

ចែករំលែកអត្ថបទ