ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/12/2024 - 15:35

ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី បញ្ចប់​ព្រះ​រាជ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ដោយ​ជោគ​ជ័យ​នៅ​វៀត​ណាម 

ព្រះ​ករុណា ព្រះ​បាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ទើប​បញ្ចប់​ព្រះ​រាជ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ដោយ​ជោគ​ជ័យ​នៅ​ប្រ​ទេស​វៀត​ណាម តប​តាម​ការ​អញ្ជើញ​របស់ លោក​ប្រ​ធាន​រដ្ឋ លឿង​កឿង ។ លោក​អគ្គ​លេខា​បក្ស តូ​ឡឹម និង​ប្រ​ធាន​រដ្ឋ លឿង​កឿង នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ និង​លោក​ប្រ​ធាន​រដ្ឋ​សភា ត្រឹង​ថាញ់​ម៉ឹង បាន​ទទួល​ជួប​សវនា​ការ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

លោក​អគ្គ​លេខា តូឡឹម ទទួល​ជួប​សវនា​ការ ព្រះ​ករុ​ណា ព្រះ​បាទ​សម្តេច ព្រះ​បរ​មនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។  រូប​ថត៖ ដាំង​ខ្វា

ក្នុង​ឱកាស​ទទួល​ជួប​សវនា​ការ ថ្នាក់​ដឹក​នាំ​វៀត​ណាម បាន​អប​អរ​សាទរ​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី ដែល​បាន​យាង​មក​បំ​ពេញ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​វៀត​ណាម បាន​នាំ​មក​ជូន​ប្រ​ជា​ជន​វៀត​ណាម​នូវ​មនោស​ញ្ចេត​នា​យ៉ាង​កក់​ក្តៅ​ជា​ទី​បំ​ផុត​និង​បាន​ផ្ញើ​វាចា​សួរ​សុខ​ទុក្ខ​ចំ​ពោះ​សម្តេច​ព្រះ​មហា​ក្សត្រី សម្តេច​តេ​ជោ ហ៊ុន​សែន ប្រ​ធាន​ព្រឹទ្ធ​សភា សម្តេច ឃួន​សុ​ដារី ប្រ​ធាន​រដ្ឋ​សភា រដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែត និង​ថ្នាក់​ដឹក​នាំ​កម្ពុជា។ ថ្នាក់​ដឹក​នាំ​វៀត​ណាម អំ​ណះ​អំ​ណាង បក្ស រដ្ឋ​និង​ប្រ​ជា​ជន​វៀត​ណាម ចង​ចាំ​ជា​និច្ច​នូវ​ការ​ឧបត្ថម្ភ​គាំ​ទ្រ​របស់​ព្រឹទ្ធ​សភា​ រដ្ឋ​សភា រដ្ឋា​ភិ​បាល កង​ទ័ព​និង​ប្រ​ជា​ជន​កម្ពុជា ចំ​ពោះ​ប្រ​ជា​ជន​វៀត​ណាម ក្នុង​ការ​តស៊ូ​រំដោះ​ប្រ​ជា​ជាតិ​កាល​ពី​មុន ក៏​ដូច​ជា​ក្នុង​បុព្វ​ហេតុ​កសាង​ប្រ​ទេស​ជាតិ​នា​បច្ចុប្បន្ន។ ថ្នាក់​ដឹក​នាំ​វៀត​ណាម អប​អរ​សា​ទរ​ចំ​ពោះ​សមិទ្ធ​ផល​ដ៏​ធំ​ធេង​ដែល​ប្រ​ជា​ជន​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ; ជឿ​ជាក់​ថា ក្រោម​ការ​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ ការ​ដឹក​នាំ​របស់​ព្រឹទ្ធ​សភា រដ្ឋ​សភា រដ្ឋា​ភិ​បាល ប្រ​ជា​ជន​កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​សមិទ្ធ​ផល​ថ្មី ធំ​ធេង​ច្រើន​ជាង​ទៀត; អំ​ណះ​អំ​ណាង វៀត​ណាមគាំ​ទ្រ​នូវ​ចក្ខុ​វិស័យ ទិស​ដៅ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្នុង​ដំ​ណាក់​កាល​ថ្មី។

ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ដ៏​ធំ​ធេង ឧត្តុង្គ​ឧត្តម ដែល​វៀត​ណាមបាន​ផ្តល់​ជូន​កម្ពុជា​ក្នុង​ការ​តស៊ូ​ដណ្តើម​ការ​ពារ​ឯក​រាជ្យ​និង​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សាសន៍​កាល​ពី​មុន​នេះ ក៏​ដូច​ជា​ក្នុង​ការ​កសាង​ប្រ​ទេស​ជាតិ​នា​បច្ចុប្បន្ន; អំ​ណះ​អំ​ណាង​ពី​គោល​បំ​ណង​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ថ្នាក់​ដឹក​នាំ​និង​ប្រ​ជា​ជន​កម្ពុជា នឹង​បន្ត​ពូន​ជ្រំ​និង​រក្សា​ចំ​ណង​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ។

ព្រះ​រាជ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​ព្រះ​មហា​ក្សត្រ​នៅ​ប្រ​ទេស​វៀត​ណាម គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំ​ខាន់​ក្នុង​ទំ​នាក់​ទំ​នង​ដ៏​យូរ​អង្វែង​រវាង​ប្រ​ទេស​ទាំង​ពីរ; រួម​ចំ​ណែក​ពង្រឹង​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រ​ពៃ​ណី សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​កម្ពុជា​និង​វៀត​ណាម...៕

                               យោង៖ កា​សែត​ប្រ​ជា​ជន-ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ