ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/11/2024 - 15:14

បូក​សរុប​ការ​បង្រៀន​អក្សរ​ខ្មែរ​និង​ចិន រដូវ​វិស្ស​មកាល​ឆ្នាំ​២០២៤ 

រដូវ​វិស្សម​កាល​ឆ្នាំ ២០២៤ កា​រិយា​ល័យ​ជន​ជាតិ​ស្រុក និង​ក្រុង​កាម៉ាវ ខេត្ត​កា​ម៉ាវ រៀប​ចំ​ទី​តាំង​បង្រៀន​អក្សរ​ខ្មែរ ២៣ កន្លែង ដោយ​មាន​គ្រូ​បង្រៀន ៣០ នាក់ បើក​បង្រៀន​បាន ៣៤ បន្ទប់ (ថ្នាក់​ទី​ ១ ចំ​នួន​២៣​បន្ទប់ ថ្នាក់​ទី​ ២​ ចំ​នួន​៩​បន្ទប់ និង​ថ្នាក់​ទី​៣​ចំ​នួន ២ បន្ទប់) ដោយ​មាន​សិស្ស​ចំ​នួន ៥៩៥ នាក់ និង​ទីតាំង​បង្រៀន​អក្សរ​ចិន ១ កន្លែង ដោយ​មាន​គ្រូ​បង្រៀន ៧ នាក់ បើក​ថ្នាក់​បង្រៀន​បាន​ ៩ បន្ទប់ ដោយ​មាន​សិស្ស ៩៤ នាក់​នៅ​ស្រុក​ត្រឹង​វ៉ាន់​ថើយ ដឹម​យើយ អ៊ូ​មិញ ថើយ​ប៊ិញ និង​ក្រុង​កា​ម៉ាវ។ ដោយ​ឡែក​ចំ​ពោះ​ការ​បង្រៀន​និង​រៀន​អក្សរ​ចិន​នៅ​មជ្ឈ​មណ្ឌល​យុក​តាយ សង្កាត់​ ២ ក្រុង​កា​ម៉ាវ ថ្នាក់​រៀន​តែង​រក្សា​បាន​ការ​បង្រៀន​ជា​ប្រ​ចាំ​ក្នុង​រយៈ​ពេល ៩ ខែ។ មូលដ្ឋាន​សម្ភារៈ​តែង​ធា​នា​លក្ខណៈ​បង្រៀន​និងរៀន​តាម​រយៈ​កម្ម​វិធី​សិក្សា​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។

គណៈ​ជន​ជាតិ​ខេត្ត ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន ៣ ដែល​មាន​ស្នា​ដៃ​ឆ្នើម
​ក្នុង​ការ​ចលនាផ្សព្វផ្សាយដល់កូនចៅជនរួមជាតិចូលរួមរៀនអក្សរខ្មែរ អក្សរចិនក្នុង
រដូវវិស្សមកាល។

គណៈ​ជន​ជាតិ​ខេត្ត បាន​ឧបត្ថម្ភ​ថវិ​កា​ដល់​គ្រូ​បង្រៀន និង​នៅ​តាម​ទី​តាំង​បង្រៀន​អក្សរ​ខ្មែរ អក្សរ​ចិន តាម​សេចក្តី​កំ​ណត់ ព្រម​ទាំង​ឧបត្ថម្ភ​សៀវ​ភៅ​ពុម្ព សៀវ​ភៅ​សរ​សេរ ប៊ិច ដល់​ប្អូន​ៗ​ទៀត​ផង គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ៤០០ លាន​ដុង។ ទន្ទឹម​នឹង​នោះ ដើម្បី​លើក​កម្ពស់​មុខ​ជំ​នាញ​វិជ្ជា​ជីវៈ គណៈ​ជន​ជាតិ​ខេត្ត បាន​សហ​ការ​ជា​មួយ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន បំ​ពាក់​បំប៉ន​បំណិន​គរុ​កោ​សល្យ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ សម្រេច​ទិស​ដៅ​តាម​ខ្លឹម​សារ​នៃ​ផែន​ការ​ដាក់​ចេញ៕

យោង៖ កា​សែត​កា​ម៉ាវ -ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ