ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ ៤២ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២-២០/១១/២០២៤) សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ; រួមជាមួយតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន មន្ទីរ គណៈ ផ្នែកក្រុង អញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរគ្រូបង្រៀនចូលនិវត្តន៍លើភូមិសាស្ត្រក្រុង។
សមមិត្ត ង្វៀងវ៉ាន់ហីវ រួមជាមួយនឹងសមមិត្តក្នុងក្រុមប្រតិភូ អញ្ជើញទៅសួរសុខទុខ
គ្រួសារអ្នកគ្រូ ង្វៀងលឺវខាញ់។ រូបថតៈ B.NG
ក្រុមប្រតិភូ បានអញ្ជើញទៅសួរសុខទុក្ខគ្រួសារគ្រូបង្រៀន៤គ្រួសារៈ លោកគ្រូ ដាវស្វឹងកេវ អតីតនាយកសាលាវិទ្យាល័យអឌ្ឍរដ្ឋការអាងកឺ បច្ចុប្បន្ន ជាវិទ្យាល័យផាងង៉ុកហៀង។ សាលាវិទ្យាល័យផាងង៉ុកហៀង ជាសាលាមួយក្នុងចំណោមសាលាអឌ្ឍរដ្ឋការ មានទ្រងទ្រាយធំនៅកឹងធើ សម្រេចបានស្នាដៃច្រើនក្នុងសកម្មភាពអប់រំ វប្បធម៌ កីឡា និងមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី៣; គ្រូបង្រៀនឆ្នើម វ៉យ្វីទ្វឹង អតីតគ្រូបង្រៀនសាលាអនុវិទ្យាល័យដងធីដេម បានរួមចំណែកជាច្រើនឆ្នាំក្នុងការបំប៉នសិស្សពូកែហើយទទួលបានរង្វាន់ខ្ពស់គ្រប់កម្រិត និងជាគ្រូបង្រៀនឆ្នើមទូទាំងប្រទេស ឆ្នាំ ២០១៦-២០១៧; គ្រូបង្រៀនឆ្នើម ឡេធីហាយ អតីតប្រធានក្រុមឯកទេសមុខវិជ្ជាជីវវិទ្យានៃសាលាវិទ្យាល័យ ចូវវ៉ាន់លីម និងគ្រូបង្រៀនឆ្នើម ង្វៀងលឺវខាញ់ អតីតប្រធានក្រុមឯកទេសមុខវិជ្ជារូបវិទ្យានៃសាលាវិទ្យាល័យ ចូវវ៉ាន់លីម; អ្នកគ្រូទាំងពីរូប មានកិត្តិយសបានទទួលពានរង្វាន់ វ៉ទ្រឿងត្វង។
សមមិត្ត ង្វៀងវ៉ាន់ហីវ រួមជាមួយនឹងសមមិត្តក្នុងក្រុមប្រតិភូ អញ្ជើញទៅសួរសុខទុខ
គ្រួសារលោកគ្រូ ដាវស្វឹងកេវ។ រូបថតៈ B.NG
សមមិត្ត ង្វៀងវ៉ាន់ហីវ បានរាក់ទាក់សាកសួរសុខទុក្ខយ៉ាងកក់ក្ដៅជាទីបំផុត និងសម្ដែងការដឹងគុណចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកគ្រូអ្នកគ្រូ ក្នុងបុព្វហេតុអប់រំនិងបណ្ដុះបណ្ដាលរបស់ក្រុង។ ទន្ទឹមនឹងនោះ ក៏បានផ្ដល់ជូនព័ត៌មាន ដល់លោកគ្រូ អ្នកគ្រូ អំពីសមិទ្ធផលដែលផ្នែកអប់រំក្រុងសម្រេចបានក្នុងឆ្នាំសិក្សាកន្លង។ ពិសេស ក្រុងទើបរៀបចំផ្ដល់កិត្តិយសលើកសរសើរ ជូនរង្វាន់ដល់គ្រូបង្រៀនឆ្នើម និងកម្មាភិបាល គ្រូបង្រៀនគំរូចំនួន៥៩នាក់។ សមមិត្ត ង្វៀងវ៉ាន់ហីវ រំពឹងថា គ្រូបង្រៀនគ្រប់រូបនឹងបន្តចែករំលែកអាជីពបណ្ដុះធនធានមនុស្សដោយអស់ពីចិត្តដល់ស្រទាប់បច្ឆាជន ដើម្បីបន្តប្រវេណីរួមចំណែកក្នុងបុព្វហេតុ អប់រំនិងបណ្ដុះបណ្ដាល ផ្គត់ផ្គង់ប្រភពធនធានមនុស្សគុណភាព រួមចំណែកក្នុងការអភិវឌ្ឍផ្នែកអប់រំនិយាយដោយឡែករបស់ក្រុងកឹងធើនិយាយរួម៕
ដាំងង៉ុក- ពេជ្រសឿន