កីឡា - ទេសចរណ៍ ទេសចរណ៍

11/11/2024 - 16:47

ស្វែង​រក​នូវ​សម័យ​រុងរឿង​ឡើង​វិញ​រ​បស់​ក្លឹប​ "បិសាច​ក្រ​ហម" 

“បិសាច​ក្រ​ហម​” ជា​រហស្ស​នាម​ក្លឹប​ Manchester United។​ ក្លឹប​នេះ​បាន​បង្កើត​ឡើង​ក្នុង​ ឆ្នាំ​១៩០២ នៅ​ទីក្រុង​ Manchester ប្រ​ទេស​អង់​គ្លេស។​ កន្លង​ជាង​មួយ​សតវត្ស​ ក្រុម​បាល់​ទាត់​របស់​ក្រុង​ Manchester បាន​ក្លាយ​ជា​និមិត្ត​រូប​មួយ​ ដោយ​មាន​ស្នា​ដៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ មាន​បរិមាណ​អ្នក​គាំ​ទ្រ​ស្ថិត​ក្នុង​ចំ​ណោម​ក្រុម​កំ​ពូល​លើ​ពិភព​លោក។​

ទឹក​មុខ​ស្រ​ពាប់​ស្រពោន​របស់​កីឡា​ករ​ក្លឹប​ “បិ​សាចក្រ​ហម” ពេល​ទទួល​  បរា​ជ័យ​។​ រូប​៖ Internet

ជាមួយ​នឹង​ស្នា​ដៃ​ដ៏​មហិមា​ ព្រម​ជា​មួយ​នឹង​បរិមាណ​អ្នក​គាំ​ទ្រ​ដ៏​ច្រើន​ ហេតុ​នោះ​ សម្ពាធ​លើ​កីឡា​ករ​និង​គ្រូ​បង្វឹក​ក៏​ខ្លាំង​ណាស់​ដែរ។​ ចំ​ពោះ​អ្នក​ដែល​បាន​ចូល​រួម​ប្រ​កួត​ ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Manchester United គឺ​ជា​ភាព​ជោគ​ជ័យ​មួយ​ ប៉ុន្តែ​នេះ​ក៏​ជា​កាំ​បិត​មុខ​ពីរ​ដែរ​ ពី​ព្រោះ​វាជា​ការ​ប្រ​ថុយ​ប្រ​ថាន​ពេក។​ ការ​ប្រ​កួត​ទទួល​បាន​ជ័យ​ជម្នះ​និង​ដឹក​នាំ​ក្រុម​បាល់​យក​ឈ្នះ​ច្រើន​លើក​ គឺ​ទទួល​បាន​សំ​ឡេង​ហ៊ោ​គាំ​ទ្រ ផ្ទុយ​មក​វិញ​នឹង​ត្រូវ​បណ្តេញ​ចោល។​ ហើយ​ជា​ធម្ម​តា​ បន្ទាប់​ពី​ចាញ់​ក្រុម​បាល់​ដែល​នៅ​កម្រិត​ទាប​ដូច​ក្រុម​ West Ham  ដោយ​លទ្ធ​ផល​១-២ នៅ​ជុំ​ទី៩ នៃ​ពាន​រង្វាន់​ Premier League ញុាំង​ឱ្យ​ក្រុម​បិសាច​ក្រ​ហម​ធ្លាក់​ចុះ​ចំ​ណាត់​ថ្នាក់​ទី​១៤ លើ​តា​រាង​រៀប​ចំ​ណាត់​ថ្នាក់​ ដោយ​ទទួល​បាន​តែ​១១ពិន្ទុ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រ​កួត​៩​លើក​ នេះ​ជា​ស្នា​ដៃ​អន់​បំ​ផុត​នៅ​ក្នុង​ប្រ​វត្តិ​សាស្រ្ត​របស់​ក្លឹប។​ ក្លឹប​បិសាច​ក្រ​ហម​ក៏​ប្រ​កួត​ស្មើ​៣​លើក​ នៅ​ក្នុង​វគ្គ​ប្រ​កួត​ចាត់​ចំ​ណាត់​ថ្នាក់​ Europa League ឈរ​ចំ​ណាត់​ថ្នាក់​ទី ២១ ក្នុង​ចំ​ណោម​ក្រុម​ចូល​រួម​ទាំង​៣៦​ក្រុម​ មាន​ហា​និភ័យ​រង​ការ​ជម្រុះ​ខ្ពស់​ ម្ល៉ោះ​ហើយ​ គ្រូ​បង្វឹក​ Erik ten Hag ត្រូវ​បាន​បណ្តេញ​ចោល។​

ជា​មួយ​នឹង​ស្ថាន​ភាព​បច្ចុប្បន្ន​របស់​ក្លឹប​ ការ​បណ្តេញ​គ្រូ​បង្វឹក​ Erik ten Hag គឺ​ជា​ការ​ចាំ​បាច់។​ អ្នក​ជំ​នា​ញ​ជា​ច្រើន​យល់​ថា​ ទង្វើ​នេះ​កើត​មាន​ឡើង​យឺត​យ៉ាវបន្តិច​ ខណៈ​ពេល​ថ្នាក់​ដឹក​នាំ​ក្លឹប​ផ្តល់​ឱកាស​ឱ្យ​គ្រូ​បង្វឹក​ជន​ជាតិ​ហូ​ឡង់​ រយៈ​ពេល​ដល់​ទៅ​២,៥​ឆ្នាំ។​ ពី​ព្រោះ​គ្រូ​បង្វឹក​ Erik ten Hag ធ្លាប់​មាន​ស្នា​ដៃ​ល្អ​ កាល​គាត់​នៅ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ Ajax។​ ប៉ុន្តែ​ រដូវ​កាល​ទី​៣ របស់​គាត់​នៅ​កីឡដ្ឋាន​ Old Trafford គឺ​ជា​រដូវ​កាល​ដែល​មាន​ការ​ចាប់​ផ្តើម​អន់​បំ​ផុត​ក្នុង​ប្រ​វត្តិ​សាស្ត្រ​របស់​ក្លឹប។​

មនុស្ស​ជា​ច្រើន​មិន​យល់​ តើហេតុ​អ្វី​បាន​ជា​គ្រូ​បង្វឹក​មួយ​រូប​ដែល​មាន​ទេព​កោ​សល្យ​ដូច្នេះ​ ហើយ​ចំ​ណាយ​ប្រាក់​ដល់​ទៅ​៥៤៥​លាន​ផោន ដើម្បី​ទិញ​កីឡា​ករ​ថ្មី​២១​នាក់ ក្នុង​រយៈ​ពេល​២,៥ ឆ្នាំ​ មិន​ធ្វើ​ឱ្យ​ក្លឹប​បិសាចក្រ​ហម​ “លេច​ធ្លោ​” ឡើង​បាន​ដូច្នេះ​។​ ក្លឹប​បិសាចក្រ​ហម​មាន​គ្រប់​ទាំង​អស់​ តាំង​ពី​កីឡា​ករ​ទេព​កោស​ល្យ​វ័យ​ក្មេង​រហូត​ដល់​កីឡា​ករ​កំ​ពុង​តែ​ពេញ​កម្លាំង​នៅ​រាល់​ខ្សែ​ប្រ​កួត។ល។​ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ក្លឹប​បិសាច​ក្រ​ហម​ប្រ​កួត​ដូច​ “ងងុយ​ដេក​” ដូច្នេះ​ទៅ​វិញ? និយាយ​ដោយ​យុត្តិ​ធម៌​ទៅ​គ្រូ​បង្វឹក​ Erik ten Hag ក៏​ទទួល​បាន​ជោគ​ជ័យ​នៅ​កីឡដ្ឋាន​ Old Trafford លេច​ធ្លោ​បំ​ផុត​គឺនៅ​ក្នុង​រដូវ​កាល​ដំ​បូង​ ពេល​គាត់​ជួយ​ឱ្យ​ក្លឹប​ “បិសាច​ក្រ​ហម​” ឈ្នះ​បាន​ពាន​ League Cup និង​សំ​បុត្រ​ចូល​រួម​​Champions League ប៉ុន្តែ​បាន​តែ​ប៉ុណ្ណឹង​ហើយ​ចប់... ហេតុ​នោះ​វា​មិន​គ្រប់​គ្រាន់​ចំ​ពោះ​អ្នក​គាំ​ទ្រ​ក្លឹប​ “បិសាច​ក្រ​ហម”។​ ក្នុង​រយៈ​ពេល​២,៥​ឆ្នាំ​នៅ​កីឡដ្ឋាន​ Old Trafford គ្រូ​បង្វឹក​ Ten Hag បាន​យក​ឈ្នះ​៧០​លើក​ ក្នុង​ចំ​ណោម​ការ​ប្រ​កួត​១២៨ លើក​ អត្រា​យក​ឈ្នះ​ក្រោម​៥៥% - អត្រា​នេះ​គួរ​ឱ្យ​ស្រ​ងាត់​ចិត្ត​ណាស់​ចំ​ពោះ​ក្រុម​បាល់​ដែល​មាន​ដំ​ណាក់​កាល​ឱ្យ​តែ​ប្រ​កួត​គឺ​ឈ្នះ​ ដូច​ក្លឹប​បិសាច​ក្រ​ហម។​

ឆ្នាំ​២០១៣ លោក​ Sir Alex Ferguson បាន​ចាក​ចេញ​ពី​កីឡដ្ឋាន​ Old Trafford រហូត​មក​ទល់​ពេល​នេះ​ ក្លឹប​បិសាច​ក្រ​ហម​បាន​ផ្លាស់​ប្តូរ​គ្រូ​បង្វឹក​ចំ​នួន​៥​នាក់។​ មិន​ខ្វះ​លុយ​ មិន​ខ្វះ​កីឡា​ករ​ល្អៗ​នោះ​ទេ​ ដូច្នេះ​តើ​ត្រូវ​ការ​អ្វី​ទៀត​ដើម្បី​ក្លឹប​បិសាច​ក្រ​ហម​ វិល​មក​រក​ភាព​ជោគ​ជ័យ​វិញ?៕​

                                  ហា​ថាញ-វិ​មាន​

ចែករំលែកអត្ថបទ