ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

11/11/2024 - 16:39

ក្រុង​កឹង​ធើ

រៀប​ចំព្រមៗ​គ្នាទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ 

ចាប់​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ក្រុង​កឹង​ធើ ក្រុម​ការ​ងារ​រណ​សិរ្ស​ភូមិ​និង​មណ្ឌល បាន​រៀប​ចំ​ព្រមៗ​គ្នា​ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ ៥៩៩ កន្លែង។

 ​កម្មា​ភិបាល​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​រួម​ជា​មួយ​ប្រ​ជា​ជន​នៅ​មណ្ឌល ៥ (សង្កាត់​ចូវ​វ៉ាន់​លីម ខណ្ឌ​អូរ​ម៉ូង) ចូល​រួម​ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។ រូប​ថត៖ ង៉ុក​ក្វៀង។

នៅ​ក្នុង​ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ ក្រុម​ការ​ងារ​រណ​សិរ្ស​នៅ​តាម​ភូមិ មណ្ឌល បានរំលឹក​ឡើង​វិញ​នូវ​ប្រ​វេណី​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្នុង​បុព្វ​ហេតុ រំដោះ​ប្រ​ជា​ជាតិ ឯក​ភាព​ទឹក​ដី កសាង​និង​ការ​ពារ​មាតុ​ភូមិ; ផ្តល់​ព័ត៌​មាន​អំពី​លទ្ធ​ផល​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លើក​ទី X អា​ណត្តិ​កាល ២០២៤​-២០២៩; របាយ​ការណ៍​អំពី​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ចលនា “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ក្រុង​ស៊ី​វិល័យ” ឆ្នាំ​២០២៤ នៅ​មណ្ឌល​តាំង​ទីលំ​នៅ; ជូន​រង្វាន់​ដល់​សមូហ​ភាព បុគ្គល​គំរូ​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ ឆ្នាំ​២០២៤; មាន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ជា​ច្រើន ទទួល​បាន​ការ​ជូន​អំ​ណោយ​នៅ​ក្នុង​ទិវា​នេះ​ផង​ដែរ។ ក្រៅ​ពី​នេះ ក្នុង​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ ក្រុម​ការ​ងារ​រណ​សិរ្ស​នៅ​តាម​ភូមិ មណ្ឌល ថែម​ទាំង​រៀប​ចំ​សិល្បៈ ល្បែង​ប្រ​ជា​ប្រិយ ឡក​ម៉ុង​សាយ ៘ បង្ក​បរិយា​កាស​សប្បាយ​រីក​រាយ ផុស​ផុល​ដោយ​មាន​ការ​ចូល​រួម​ពី​កម្មា​ភិបាល​និង​ប្រ​ជា​ជន​ពី​គ្រប់​មជ្ឈដ្ឋាន។ បណ្ដា​សមមិត្ត​សមា​ជិក​គណៈ​អចិន្ត្រៃយ៍ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ក្រុង; នៅ​តាម​បណ្ដា​ខណ្ឌ ស្រុក ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន បាន​ចាត់​កម្មា​ភិបាល​ស្នូល​មក​ចូល​រួម​ក្នុង​ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ ជា​មួយ​មាមីង​នៅ​តាម​មណ្ឌល​តាំង​ទីលំ​នៅ​លើ​ភូមិ​សាស្ត្រ​ក្រុង។

ទិវា​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទីលំ​នៅ ត្រូវ​បាន​រៀប​ចំ​រៀង​រាល់​ឆ្នាំ ​ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍​ទិវា​បង្កើត​រណ​សិរ្ស​ជន​ជាតិ ឯក​ភាព​វៀត​ណាម - ទិ​វា​ប្រ​វេណីរណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ១៨/​១១​/១៩៣០។ ឆ្លង​តាម​រយៈ​ទិវា​នេះ រួម​ចំ​ណែក​បង្កើន​ការ​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត​រវាង​ថ្នាក់​ដឹកនាំ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ; ពង្រឹង​និង​បង្កើន​ការ​សាមគ្គី ឯក​ភាព​របស់​ប្រ​ជា​ជន​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​អំណះ​អំ​ណាង តួនាទី​ស្វ័យ​គ្រប់​គ្រង​របស់​សហ​គមន៍​ប្រ​ជា​ជន ក្នុង​ការ​អនុវត្ត​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​វប្ប​ធម៌ -  សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​នៅ​ភូមិ​ភាគ​នីមួយៗ។ ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ គឺ​ជា​ឱកាស​ដើម្បី​ប្រ​ជា​ជន​វាយ​តម្លៃ​អំពី​លទ្ធ​ផល​ស្វ័យ​គ្រប់​គ្រង​ក្នុង​សហ​គមន៍​ដោយ​ខ្លួន​ឯង; ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​បុគ្គល គ្រួ​សារ​គំរូ ក្នុង​ការ​អនុវត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់​ភូមិ​ភាគ​ក្នុង​ឆ្នាំ​កន្លង៕

                                          ង៉ុក​ក្វៀង - លី​សៀ​ 

ចែករំលែកអត្ថបទ