ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/11/2024 - 15:07

អាង​យ៉ាង

បើក​វគ្គ​បណ្ដុះ​បណ្ដាល​បំ​ណិន​ភាសា​ខ្មែរ​ជូន​កម្មា​ភិបាល​ការ​ពារ​ព្រំ​ដែន 

នៅ​កង​វរ​សេនា​តូច​ហ្វឹក​ហ្វឺន - ចល័ត​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ខេត្ត​អាងយ៉ាង ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​អប់រំ​ជា​ប្រ​ចាំ​ខេត្ត​អាង​យ៉ាង បាន​រៀប​ចំ​បើក​វគ្គ​បណ្តុះ​បណ្តាល​បំណិន ៤ យ៉ាង​ក្នុង​ភាសា​ខ្មែរ ​ឆ្នាំ​២០២៤។

សិក្ខា​កាម​ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​នឹង​គណៈ​កម្ម​ការ​រៀប​ចំវគ្គ​សិក្សា។

ចូល​រួម​ក្នុង​វគ្គ​សិក្សា​លើក​នេះ​ មាន​នាយ​ទា​ហាន​និង​យោ​ធិន​ជំ​នាញ​ដែលកំពុង​បំ​ពេញ​ការ​ងារ​នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន ​ និង​កង​វរ​សេនា​តូច​ហ្វឹក​ហ្វឺន - ចល័ត​ចំ​នួន​៣០​នាក់។  តាម​ផែន​ការ វគ្គ​បណ្តុះ​បណ្តាល​បំណិន ៤ យ៉ាង​ក្នុង​ភា​សា​ខ្មែរ  (ស្តាប់ និយាយ អាន​និងសរ​សេរ) តាម​ការ​រំពឹង​ទុក វគ្គ​សិក្សា​នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំឡុង​ពេល​ជាង ២ ខែ  ដោយ​គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​អាង​យ៉ាង​ទទួល​បន្ទុក។  សិក្ខា​កាម​នឹង​បាន​បំពាក់​បំ​ប៉ន​ចំណេះ​ដឹង​មូល​ដ្ឋាន  លត់​ដំ​បំ​ណិន​សន្ទ​នា​ជា​ភា​សា​ខ្មែរ  ដើម្បី​បម្រើ​ដល់​ការ​ងារ​ទំនាក់​ទំនង​ជា​មួយ​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​បម្រើ​ការ​ងារ និង​អនុវត្ត​បាន​ល្អ​ការ​ងារ​កិច្ច​ការ​បរ​ទេស​ការ​ពារ​ព្រំ​ដែន  រួម​ចំ​ណែក​កសាង​ខ្សែ​បន្ទាត់ ព្រំដែន​សន្តិ​ភាព មិត្ត​ភាព​សហ​ប្រតិ​បត្តិ​ការ​និង​អភិវឌ្ឍន៍​ជា​មួយ​ប្រ​ទេស​ជា​មិត្ត​កម្ពុជា៕

                   យោង៖ កា​សែត​អាង​យ៉ាង-ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ