នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិ លោកស្រី ណុងធីហា អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ និងថ្នាក់ដឹកនាំនៃនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការជនជាតិ ទទួលស្វាគមន៍គណៈប្រតិភូអ្នកមានប្រជាប្រិយគំរូក្នុងជនរួមជាតិភាគតិចខេត្តត្រាវិញ ស្របក្នុងឱកាសទៅទស្សនកិច្ចនៅរដ្ឋធានីហាណូយ។ គណៈប្រតិភូដឹកនាំដោយលោកហាថាញ់សើុង អនុប្រធានគណៈជនជាតិខេត្តត្រាវិញ។
លោកស្រី ណុងធីហា អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ មានប្រសាសន៍ក្នុងឱកាសទទួលជួបអ្នកមានប្រជាប្រិយខេត្តត្រាវិញ។
របាយការណ៍ទ្រួសៗអំពីស្ថានភាពសេដ្ឋកិច្ច - សង្គម និងការងារជនជាតិលើភូមិសាស្រ្តខេត្តត្រាវិញក្នុងរយៈពេលកន្លង លោកហាថាញ់សើុង បានឱ្យដឹង៖ ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនបណ្ដាស្រុក ក្រុង បានផ្ដល់សច្ចានុមតិចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ៣៥៧ រូប (ក្នុងនោះ ជនជាតិខ្មែរ ៣៣០ រូប ជនជាតិចិន ១១ រូប ជនជាតិកិញ ១៦ រូប; ស្រ្តី ៨ រូប; ព្រះសង្ឃខ្មែរ ៤៣ អង្គ)។ ចំពោះអ្នកមានប្រជាប្រិយបានជម្រើសជាបុគ្គលគំរូ មានឥទ្ធិពលទូលំទូលាយនិងមានភាពសុសសាយក្នុងសហគមន៍ មានដូច៖ បណ្ដាសមមិត្តព្រឹទ្ធាចារ្យបដិវត្តន៍ កម្មាភិបាលចូលនិវត្តន៍ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ គណៈកម្មការវត្ត ប្រធានភូមិ ប្រធានអនុសង្កាត់និងអ្នកផលិត ធ្វើអាជីវកម្មពូកែជាដើម។
មានប្រសាសន៍ក្នុងពេលជំនួប អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ណុងធីហា បានកត់សម្គាល់ និងស្ងើចសរសើរចំពោះទង្វើល្អនៃកងជួរអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចខេត្តត្រាវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង។ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ រំពឹងថា អ្នកមានប្រជាប្រិយរបស់ខេត្តត្រាវិញ នឹងបន្តពង្រីកថែមទៀតតួនាទីក្នុងការផ្សព្វផ្សាយ កៀរគរ ណែនាំជនរួមជាតិអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងការផលិត; អំពាវនាវចលនាសប្បុរសជន ឧបត្ថម្ភគ្រួសារជនជាតិភាគតិចក្រីក្រ លើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមក “ស្លឹកជាពាសស្លឹកដាច់”; បន្តរួមដំណើរជាមួយនឹងរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយគោលនយោបាយជនជាតិចូលក្នុងជីវភាព លើកស្ទួយជីវភាពជនរួមជាតិភាគតិចកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
យោង៖ គណៈកម្មាធិការជនជាតិ-ថាច់ធី