មន្ទីរសុខាភិបាលខេត្តសុកត្រាំង ផ្តោតការយកចិត្តទុកដាក់បង្កើនកម្រិតប្រព័ន្ធសុខាភិបាលមូលដ្ឋាន បំពាក់គ្រឿងបរិក្ខារពេទ្យទំនើបៗដាក់ឱ្យប្រើប្រាស់ ព្រមទាំងចាត់បញ្ជូនបុគ្គលិកពេទ្យមានកម្រិតជំនាញខ្ពស់ ដើម្បីថែទាំសុខភាពប្រជាជននៅតំបន់ជនរួមជាតិខ្មែរឱ្យបានល្អប្រសើរ។
ផ្នែកសុខាភិបាលខេត្តសុកត្រាំង បំពាក់គ្រឿងបរិក្ខារពេទ្យទំនើប
ដើម្បីធានាដល់ការព្យាបាលជំងឺ។
យោងតាមមន្ទីរសុខាភិបាលខេត្ត ទូទាំងខេត្តមានឃុំ សង្កាត់ ទីប្រជុំជនទាំង ១០០%សម្រេចក្រមលក្ខឋានជាតិអំពីសុខាភិបាលឃុំ មានដំណាក់សុខាភិបាលជាង៩១,៧% មានវេជ្ជបណ្ឌិតប្រចាំការ ជាមធ្យមមានវេជ្ជបណ្ឌិត ៩នាក់លើប្រជាជន១០.០០០នាក់ មានគ្រែអ្នកជំងឺ៣២,៧លើប្រជាជន១០.០០០នាក់។ ជារៀងរាល់ឆ្នាំ ផ្នែកសុខាភិបាលរៀបចំហ្វឹកហ្វឺន ផ្ទេរបច្ចេកទេសដល់បុគ្គលិកពេទ្យដែលបម្រើការងារនៅតំបន់ជនរួមជាតិ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពថែទាំនិងព្យាបាលជំងឺ ប្រព័ន្ធសុខាភិបាលបង្ការត្រូវបានរៀបចំពង្រឹងសុក្រឹត រួមចំណែកអនុវត្តល្អការងារបង្ការទប់ស្កាត់រោគរាតត្បាតលើភូមិសាស្ត្រ។ ទន្ទឹមនឹងនោះ ខេត្តបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលជាង៥.៨០០កាតដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិខ្មែរត្រូវតាមសេចក្តីកំណត់។
វេជ្ជបណ្ឌិត ឯកទេសកម្រិត II យឿងធីហ្វាងអៀង កំពុងផ្ដល់ពិគ្រោះជូនអ្នកជំងឺ។
វេជ្ជបណ្ឌិត ឯកទេសកម្រិត II យឿងធីហ្វាងអៀង ប្រធានផ្នែកពិនិត្យជំងឺនៃមន្ទីរពេទ្យឯកទេស សម្ភព-កុមារសុកត្រាំង ឱ្យដឹង៖ “មាមីងខ្មែរភាគច្រើនមកពិនិត្យជំងឺនៅមន្ទីរពេទ្យ គឺប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ក្នុងការពិនិត្យព្យាបាលជំងឺ ខ្ញុំនិងវេជ្ជបណ្ឌិតជាជនជាតិខ្មែរតែងពិគ្រោះយោបល់ណែនាំពីរបៀបព្យាបាល បង្ការជំងឺនិងរបៀបថែទាំសុខភាពជាភាសាវៀត-ខ្មែរយ៉ាងហ្មត់ចត់ ដើម្បីជួយអ្នកជំងឺបានយល់ច្បាស់និងស្ងប់អារម្មណ៍ក្នុងការព្យាបាលជំងឺ”។ វេជ្ជបណ្ឌិត ត្រាំថាញញឹង ប្រធានដំណាក់សុខាភិបាលឃុំឡឹមកៀក ឱ្យដឹង៖ “ដំណាក់សុខាភិបាលបានបំពាក់គ្រឿងបរិក្ខារពេទ្យសព្វគ្រប់ ទាំងថ្នាំពេទ្យនិងបុគ្គលិកសុខាភិបាល វេជ្ជបណ្ឌិតមានកម្រិតជំនាញខ្ពស់ អាកប្បកិរិយាពិនិត្យព្យាបាលជំងឺបានល្អ ដូច្នេះ មាមីងខ្មែរមានទំនុកចិត្តមកពិនិត្យជំងឺ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន អនុវត្តកំណែទម្រង់រដ្ឋបាលក្នុងការពិនិត្យព្យាបាលជំងឺ ឃើញថា ការពិនិត្យនិងផ្តល់ថ្នាំដល់អ្នកជំងឺបានឆាប់រហ័ស ដូច្នេះអ្នកជំងឺមានការពេញចិត្តយ៉ាងខ្លាំង”។
តាមប្រសាសន៍លោក វ៉កុងទ្រឺ នាយកមន្ទីរសុខាភិបាលខេត្តសុកត្រាំង ដើម្បីធានាការថែទាំសុខភាពជូនជនរួមជាតិខ្មែរបានល្អ ផ្នែកសុខាភិបាលខេត្ត បានផ្តុំកម្លាំងអភិវឌ្ឍប្រភពធនធាន មនុស្សផ្នែកសុខាភិបាលគុណភាពខ្ពស់។ ក្នុងនោះ ផ្តុំកម្លាំងបណ្តុះបណ្តាលប្រភពធនធានមនុស្សមានកម្រិតជំនាញខ្ពស់ និងអាទិភាពបណ្តុះបណ្តាល បុគ្គលិកពេទ្យជាជនជាតិខ្មែរនៅមូលដ្ឋាន។ ទន្ទឹមនឹងនោះ កសាងរបបគោលនយោបាយទាក់ទាញបុគ្គលិកពេទ្យមានកម្រិតជំនាញខ្ពស់ មកបម្រើការងារនៅតំបន់ជនរួមជាតិខ្មែរ ធ្វើឱ្យប្រសើរឡើង និងអភិវឌ្ឍប្រព័ន្ធពិនិត្យព្យាបាលជំងឺចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋាន ពង្រឹងការអភិវឌ្ឍបច្ចេកវិទ្យា អនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីលើកកម្ពស់សមត្ថភាពដំណើរការនៃមូលដ្ឋានសុខាភិបាលនៅតំបន់ជនរួមជាតិខ្មែរ...៕
យ្វីអាញ-មុនី