ជូនអំណោយ ប្រគល់ជូនផ្ទះមេត្តាធម៌ដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រ
គណៈកម្មការរៀបចំ “ឆ្នាំប្រជាចលនាប៉ិនប្រសប់” ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការចលនា។
ប្រគល់ជូនផ្ទះមេត្តាធម៌និងអំណោយដល់គ្រួសារបងគឹមហ្វាងសើុង។
តាមប្រសាសន៍លោក ផាងថាញយ្វី ប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តបាកលីវ ក្រោយរយៈពេលមួយឆ្នាំអនុវត្តចលនា “ឆ្នាំប្រជាចលនាប៉ិនប្រសប់” គណៈចង្អុលការខេត្ត បានចលនាអង្គការឯកជន អាជីវកម្ម សប្បុរសជន ប្រជាជនរួមវិភាគទាន អនុវត្តការកសាងសំណង់ និងចំណែកការងារលើគ្រប់វិស័យ គិតជាថវិកាសរុបប្រមាណ ៤៤ ពាន់លានដុង។ ក្នុងនោះ មាន ១៤៥ ស្ថាប័ន អង្គភាព បានចុះឈ្មោះកសាងសំណង់ និងចំណែកការងារមាន ២៦៦ កន្លែង ដូច៖ កសាងដងផ្លូវ ស្ពានជនបទ ទំនប់ ជីកស្តារប្រឡាយធារាសាស្ត្រ វិនិយោគប្រព័ន្ធទឹកស្អាតប្រើប្រាស់ សាងសង់ផ្ទះ ជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជូនកង់និងអាហារូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រ ៘ ឆ្លងតាមរយៈនោះ រួមចំណែកដ៏ធំក្នុងការអនុវត្តភាគកម្រិត ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារប្រទេសសន្តិសុខ; ធ្វើឱ្យផ្លាស់ថ្មីមុខមាត់តំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានត្រូវបានវិនិយោគល្អប្រសើរ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកើនឡើង តាមដងផ្លូវគមនាគមន៍ត្រូវបានតុបតែងលម្អ តាមដងផ្លូវខ្នាតគំរូត្រូវបានកសាង៘ ជួយឱ្យភូមិភាគសម្រេចបានឆាប់រហ័សទិសដៅដែលបានកំណត់៕
គណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាក្រុងបាកលីវ បានសហការជាមួយនឹងសមាគមសហព័ន្ធនារីស្រុកភឿកឡុង ខេត្តបាកលីវ រៀបចំពិធីសម្ពោធស្ពានជនបទនិងជូនអំណោយដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិខ្មែរនៅឃុំភឿកឡុង។
សំណង់ស្ពានបានសាងសង់តាមរចនាសម្ព័ន្ធបេតុង ឆ្លងកាត់ប្រឡាយលុងដៀយឿ ភូមិភឿកនិញ ដោយមានបណ្ដោយ ១៩ ម៉ែត្រ និងទទឹង ២ ម៉ែត្រ សរុបថវិកាជាង ៩០ លានដុងអាស្រ័យសប្បុរសជនរួមវិភាគទាន។ ឆ្លងតាមរយៈនោះ ជួយប្រជាជនធ្វើដំណើរនិងដឹកជញ្ជូនកសិផលបានងាយស្រួល។
ស្របឱកាសនេះដែរ គណៈកម្មការសប្បុរសធម៌ពុទ្ធសាសនាក្រុងបាកលីវ នៅទាំងប្រគល់ជូនផ្ទះមេត្តាធម៌ ២ ខ្នង ដល់គ្រួសារខ្មែរដែលមានស្ថានភាពលំបាកអំពីលំនៅឋាន; រៀបចំល្វែងលក់សម្លៀកបំពាក់សូន្យដុងសម្រាប់អ្នកក្រ; ជូនអំណោយ ២០០ ចំណែកដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនរួមជាតិខ្មែរដែលមានស្ថានភាពលំបាកខ្លាំង និងជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រលើភូមិសាស្រ្តឃុំ៕
យ្វីអាញ់ - លីសៀ - ថាច់ធី