យោងតាមសេចក្តីសម្រេចលេខ ៣៩១/QĐ.HĐTS ដែលព្រះឧបជ្ឈាយ៍ ធិតថៀងញើង តំណាងគណៈប្រចាំការនៃក្រុមប្រឹក្សាអភិបាល បានចុះហត្ថលេខានិងប្រថាប់ត្រា គណៈប្រចាំការនៃក្រុមប្រឹក្សាអភិបាល អនុមតិបង្កើតសាលាពុទ្ធិកមធ្យមសិក្សាទក្ខិណនិកាយខ្មែរគៀងយ៉ាង ដែលមានព្រះឧបជ្ឈាយ៍យ័ញដុង សមាជិកគណៈប្រចាំការនៃក្រុមប្រឹក្សាអភិបាល ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាម ខេត្តគៀងយ៉ាងធ្វើជានាយកសាលា។
ព្រះឧបជ្ឈាយ៍ ធិតថៀងញើង ប្រគល់សេចក្ដីសម្រេចបង្កើតសាលាពុទ្ធិកមធ្យមសិក្សា
ទក្ខិណនិកាយខ្មែរគៀងយ៉ាងដល់ព្រះឧបជ្ឈាយ៍ យ័ញដុង។
សាលាពុទ្ធិកមធ្យមសិក្សាទក្ខិណនិកាយខ្មែរគៀងយ៉ាង (ដែលមានឈ្មោះជាភាសាអង់គ្លេស ថា The Theravada Buddhist School of Kien Giang) ស្ថិតនៅក្នុងវត្តរាជកុសលបំពេញជ័យ (ស្វាយ) មណ្ឌលសើុងតៀង ទីប្រជុំជន សុកសើុង ស្រុកហងដឹក ខេត្តគៀងយ៉ាង នេះគឺជាមូលដ្ឋានអប់រំបែបព្រះពុទ្ឋសាសនា អប់រំតាមកម្មវិធីពុទ្ធិកមធ្យមសិក្សានិងបំពេញវិជ្ជាវប្បធម៌បែបមធ្យមសិក្សាចំណេះទូទៅសម្រាប់បម្រើសហគមន៍ពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
កម្មវិធីបណ្តុះបណ្តាលតាមការកំណត់របស់គណៈអប់រំពុទ្ធសាសនាមជ្ឈិមសមាគមពុទ្ធសាសនាវៀតណាម។ សាលានឹងជម្រើសតាំងសិស្ស និងបើកវគ្គសិក្សាដំបូងនៅឆ្នាំក្រោយនេះ ឆ្នាំសិក្សា ២០២៥-២០២៨៕
យោង៖ Bao Giac Ngo -ប្រែសម្រួល៖ លីសៀ