បាកលីវ ៖
បំប៉នភាសាខ្មែរជូនកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ១៦០ នាក់
គណៈចង្អុលការគម្រោងបណ្ដុះបណ្ដាលភាសាខ្មែរនៅខេត្តសុកត្រាំង ទើបរៀបចំបើកវគ្គបណ្ដុះបណ្ដាលភាសាខ្មែរឆ្នាំ ២០២៤ ។ ឆ្លងតាមនោះ គណៈចង្អុលការបានបើកវគ្គបណ្ដុះបណ្ដាលភាសាខ្មែរចំនួន ៦ ថ្នាក់ ក្នុងនោះ កម្រិតមូលដ្ឋាន ៤ ថ្នាក់ កម្រិតខ្ពស់ ១ ថ្នាក់ និងថ្នាក់បកប្រែភាសាខ្មែរ ១ ថ្នាក់ ដោយមានសិក្ខាកាមជាកម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិក ២៤៧ នាក់ ដែលកំពុងបម្រើការងារនៅតាមស្ថាប័ននិងអង្គភាពនានានៅលើភូមិសាស្រ្តខេត្ត។
ទិដ្ឋភាពនៃបរិយាកាសបើកវគ្គសិក្សានៅខេត្តសុកត្រាំង។
រយៈពេលសិក្សាថ្នាក់មូលដ្ឋានភាសាខ្មែរ និងបកប្រែគឺចំនួន ៣០០ ម៉ោងសិក្សា (ប្រមាណ ៤,៥ ខែ)។ កម្មវិធីបណ្តុះបណ្តាលថ្នាក់ភាសាខ្មែរកម្រិតខ្ពស់ រយៈពេលសិក្សា ៤៥០ ម៉ោងសិក្សា (ប្រមាណ ៦,៥ ខែ)។ ដោយឡែកចំពោះថ្នាក់បណ្ដុះបណ្ដាលភាសាខ្មែរកម្រិតខ្ពស់ ក្រោយពីបញ្ចប់កម្មវិធីសិក្សា គណៈចង្អុលការនឹងសហការជាមួយមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្ត រៀបចំប្រឡងនិងជូនវិញ្ញាបនបត្រភាសាជនជាតិភាគតិចដល់សិក្ខាកាម៕
* គណៈជនជាតិនិងសាសនាខេត្តបាកលីវ សហការជាមួយសាកលវិទ្យាល័យត្រាវិញ ទើបបើកវគ្គបំប៉នភាសាខ្មែរជូនសិក្ខាកាម ១៦០ នាក់ ដែលជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកដឹកនាំថ្នាក់ការិយាល័យនិងប្រហាក់ប្រហែល ឆ្នាំ២០២៤ នៅលើភូមិសាស្រ្តខេត្ត។
ទិដ្ឋភាពនៃបរិយាកាសបើកវគ្គសិក្សានៅខេត្តបាកលីវ។
វគ្គសិក្សានេះ មានរយៈពេល ៤០ ថ្ងៃ នៅ២ទីតាំងនៃមហាវិទ្យាល័យបាកលីវ វគ្គសិក្សានឹងបំពាក់ជូនសិក្ខាកាមនូវចំណេះដឹងមូលដ្ឋាន លត់ដំបំណិនសន្ទនាភាសាខ្មែរ និងអក្សរខ្មែរ បម្រើការងារនៅលើភូមិសាស្រ្តតំបន់ជនរួមជាតិខ្មែរ។ នេះជាវគ្គទី ៤ ចាប់ពីឆ្នាំ២០២៣ រហូតមកទល់ពេលនេះ អាស្រ័យគណៈជនជាតិ និងសាសនាខេត្តបាកលីវ និងសាកលវិទ្យាល័យត្រាវិញ សហការអនុវត្ត។
វគ្គសិក្សាសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពក្នុងការឃោសនាចលនាជនរួមជាតិខ្មែរក្នុងខេត្ត បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមគោលមាគ៌ា គោលការណ៍ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋ៕
យ្វីអាញ-វិមាន - យោង៖ កាសែតបាកលីវ-វិមាន