14/10/2024 - 16:12

បម្រើ​បាន​ល្អ​ការ​ងារ​ព្យា​បាល​ជំ​ងឺ​ 

មន្ទីរ​ពេទ្យ​យោ​ធានិង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ កំ​ពុង​ខិត​ខំ​លើ​ក​កម្ពស់​វិជ្ជា​ជីវៈ​និង​ផ្លាស់​ប្តូរ​អា​កប្ប​កិរិយា​បម្រើ​ការ​ដើម្បី​អនុវត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។​

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​

មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ តែង​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​អ្នក​ជំ​ងឺ​ ដោយ​មាន​អ្នក​ជំ​ងឺ​មក​ពិនិត្យ​និង​ព្យា​បាល​រាប់​ពាន់​នាក់។​ ឆ្នាំ​២០២៣ មន្ទីរ​ពេទ្យ​បាន​ធ្វើ​ការ​ពិនិត្យ​ជំ​ងឺ​ដល់​អ្នក​ជំ​ងឺ​ជា​កង​ទ័ព​ជាង​១.៥០០​លើក​នាក់​ និង​សម្រាក​ព្យា​បាល​ជាង​១៧៨ លើក​នាក់; ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ជាង​២៨៥.​៥០០​លើក​នាក់ និង​សម្រាក​ព្យា​បាល​ជាង​១១.០០០​លើក​នាក់។​ តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ប​ម្រុង វេជ្ជ​បណ្ឌិត​ ម៉ា​ហុង​អាញ នា​យក​មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ៖ មន្ទីរ​ពេទ្យ​ទើប​ពង្រីក​ប​ន្ថែម​ផ្នែក​វេជ្ជ​សាស្រ្ត​បុ​រាណ​-ព្យា​បាល​ដោយ​ចលនា​- ស្តារ​នីតិ​សម្ប​ទា​ជូន​កង​ទ័ព​និង​ប្រ​ជា​ជន​។​ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ​ ចំ​នួន​អ្នក​ជំ​ងឺ​ជា​កង​ទ័ព​បាន​មក​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​៥៩​ករណី និង​សម្រាក​ព្យា​បាល​៧​ករណី; ចំ​ណែក​ប្រ​ជា​ជន​បាន​ពិនិត្យ​ជំ​ងឺ​ជាង​៨.១០០ករណី និង​សម្រាក​ព្យា​បាល​៣៨០​ករណី។​ ពិសេស​ មន្ទីរ​ពេទ្យ​អនុវត្ត​បាន​ល្អ​ការ​ព្យា​បាល​រួម​បញ្ចូល​គ្នា​រវាង​វេជ្ជ​សាស្រ្ត​បុរាណ ​និង​សម័យ​វិនិ​យោគ​ត្រូវ​តាម​កម្រិត​ ត្រូវ​តាម​ប្រ​ភេទ​សួន​រុក្ខ​ជាតិ​ឱសថ​របស់​អង្គ​ភាព។​ វេជ្ជ​បណ្ឌិត​ ម៉ាហុង​អាញ ឱ្យ​ដឹង៖ “មន្ទីរ​ពេទ្យ​បាន​អនុវត្ត​វិធី​សាស្ត្រ​ព្យា​បាល​គ្រួ​សក្នុង​តម្រង​នោម​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។​ ឆ្លង​តាម​រយៈ​នោះ​ វិធី​សាស្រ្ត​ព្យា​បាល​ដោយ​ប្រើ​បច្ចេក​ទេ​សនេះ​មិន​សូវ​រាត​ត្បាត​ បង្ក​លក្ខណៈ​ថែ​រក្សា​បាន​មុខ​ងារ​ តម្រង​នោម​កម្រិត​ខ្ពស់​បំ​ផុត​ ជួយ​ឱ្យ​អ្នក​ជំ​ងឺ​ជា​សះ​ស្បើយ​ឆាប់​រហ័ស​ អ្នក​ជំ​ងឺ​អាច​នឹង​ចុះ​ពេទ្យ​បន្ទាប់​ពី​១​ទៅ​២​ថ្ងៃ​។​ ឆ្នាំ​២០២៤ មន្ទីរ​ពេទ្យ​បាន​បើក​ទូលាយ​បន្ថែម​ពី​១៥០​គ្រែ​ឡើង​២៥០ គ្រែ​ជំ​ងឺ​ ដើម្បី​បម្រើ​ការ​ព្យា​បាល​ជំ​ងឺ​ឱ្យ​បាន​ល្អ​ប្រ​សើរ។​

កម្មា​ភិបាល​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ធ្វើ​ការ​បរិច្ចាគ​ឈាម។​

ក្រៅ​ពី​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ មន្ទីរ​ពេទ្យ​នៅ​ទាំង​អនុវត្ត​បាន​ល្អ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ ព្រម​ទាំង​ពិនិត្យ​ជំ​ងឺ​ដោយ​ប្រើ​ប័ណ្ណ​ធានា​រ៉ាប់​រង​ទៀត​ផង។​ បង​ស្រី​ ឡេធីបែបៃ នៅ​ឃុំ​ឡុង​ថាញ់ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង៖ “ខ្ញុំ​តែង​តែ​ជូន​ម្តាយ​មក​ពិនិត្យ​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ ឃើញ​វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​ តែង​យក​អស់​ពី​ចិត្ត​ពិនិត្យ​ព្យា​បាល​បាន​ល្អ​ ចាត់​ទុក​អ្នក​ជំ​ងឺ​ដូច​សាច់​ញាតិ​ និង​ព្យា​បាល​មាន​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​ស្ងប់​ចិត្ត​ក្រៃ​លែង”។​ ចំ​ណែក​លោក​សើុង​ឡុក​ នៅ​ឃុំ​វិញ​ត្រាច់​ដុង​ ឱ្យ​ដឹង ៖ “តាំង​ពី​មុន​មក​ ឮ​ថា​វេជ្ជ​បណ្ឌិត​ជា​កង​ទ័ព​ព្យា​បាល​ជំ​ងឺ​ និង​ឱ្យ​ថ្នាំ​ផឹក​ពូកែ​។​ ក្រោយ​ពី​មក​ពិនិត្យ​ជំ​ងឺ​ជា​ច្រើន​លើក​ ខ្ញុំ​សង្កេត​ឃើញ​ត្រឹម​ត្រូវ​ណាស់​ ពី​ព្រោះ​វេជ្ជ​បណ្ឌិត​ តែង​សាក​សួរ​ពី​ស្ថាន​ភាព​ជំ​ងឺ​យ៉ាង​ស្និទ្ធ​ស្នាល និង​ណែ​នាំ​យ៉ាង​ហ្មត់​ចត់​ពី​របៀប​ថែទាំ​សុខ​ភាព​ បង្ការ​ជំ​ងឺ​សម្រាក​និង​របៀប​ផឹកថ្នាំ​ជា​ដើម។​

ក្រៅ​ពី​នោះ​ មន្ទីរ​ពេទ្យ​យោ​ធានិង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ នៅ​ទាំង​សហ​ការ​ជា​មួយ​មន្ទីរ​សុខា​ភិបាល​ ពិនិត្យ​ជំ​ងឺ​ និង​ផ្តល់​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន​ទៀត​ផង។​ ទន្ទឹម​នឹង​នោះ​ មន្ទីរ​ពេទ្យ​ក៏​បាន​បង្កើត​ធនា​គារ​ឈាម​ដោយ​ខ្លួន​ឯង​ ដើម្បី​ម្ចាស់​ការ​បញ្ចូល​ឈាម​ជូន​អ្នក​ជំ​ងឺ​។​ ធនា​គារ​ឈាម​នេះ​ ត្រូវ​បាន​កៀរ​គរ​ស្តុក​ទុក​លើ​រាង​កាយ​របស់​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​និង​បុគ្គ​លិក​ពេទ្យ​ដែល​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ។​ ទង្វើ​នេះ​ សំ​ដៅ​បម្រើ​បាន​ល្អ​ដល់​ការ​ព្យា​បាល​ជំ​ងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជំ​ងឺ​ធ្ងន់​ ដើម្បី​កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​ដល់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ៕​

                                      យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ