នាយករដ្ឋមន្ត្រី ផាមមិញជិញ ទើបតែចូលរួមកម្មវិធី បំផុសឧបត្ថម្ភលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ក្នុងទូទាំងប្រទេស ដោយមានប្រធានបទ “ផ្ទះកក់ក្តៅសម្រាប់ជនរួមជាតិខ្ញុំ”។
នាយករដ្ឋមន្ត្រី អំពាវនាវក្នុងទូទាំងប្រព័ន្ធនយោបាយ ជនរួមជាតិ សមមិត្ត សហគមន៍ធុរកិច្ចទូទាំងប្រទេស បន្តរួមដៃ រួមកម្លាំង ស្រុះស្រួលគ្នា ពន្លឿននិងប្តូរផ្តាច់ជាងទៀត ដើម្បីសម្រេចឱ្យបានឆាប់រហ័សទិសដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនជនរួមជាតិ។
កម្មវិធីនេះរៀបចំឡើងដោយរដ្ឋាភិបាល និងក្រុមគណៈប្រតិភូប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ត្រូវបានផ្សាយផ្ទាល់តាមប៉ុស្តិ៍ VTV1 និងផ្សាយបន្តតាមស្ថានីយវិទ្យុ និងទូរទស្សន៍ក្នុងទូទាំងប្រទេស។ នៅក្នុងកម្មវិធីនេះ តំណាងក្រសួង ផ្នែក ភូមិភាគ អាជីវករ និងសប្បុរសជនបានផ្ដល់ថវិកាឧបត្ថម្ភដល់ភូមិភាគដែលនៅជួបការលំបាក។ យោងតាមគណៈកម្មាធិការរៀបចំ សរុបទឹកប្រាក់ពេលដែលគៀរគរបញ្ចប់កម្មវិធី គឺ ៥.៩៣២ ពាន់លានដុង ក្នុងនោះ ៣.២៨៧ ពាន់លានដុង ត្រូវបានកៀរគរក្នុងកម្មវិធី និងភូមិភាគចំនួន ៦១ កៀរគរបាន ២.៦៤៥ ពាន់លានដុង។
រដ្ឋមន្ត្រីក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច លោក ដាវង៉ុកយ៉ុង បានឱ្យដឹង ក្នុងប៉ុន្មានឆ្នាំកន្លង មានផ្ទះជាង ១,៧ លានខ្នង ត្រូវបានសាងសង់និងជួសជុល ជូនអ្នកក្រ និងអ្នកដែលមានស្ថានភាពលំបាក។ មកទល់ពេលនេះ ឆ្លងតាមរយៈការត្រួតពិនិត្យក្នុងទូទាំងប្រទេស នៅមានផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមជាង ៤០០ខ្នង មិនធានា “៣រឹង” ឬខ្វះគុណភាព។ អនុវត្តន៍ចលនា ដែលនាយករដ្ឋមន្ត្រីបំផុស បច្ចុប្បន្ន យើងកំពុងស្ថិតក្នុងយុទ្ធនាការកំពូល ៤៥០ ថ្ងៃយប់ ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅឆ្នាំ ២០២៥ ជាមួយទិសដៅសម្រេចភារកិច្ចសំខាន់ៗទាំង ៣ គឺ៖ ជំនួយលំនៅឋានដល់អ្នកមានសគុណ មានការលំបាកខាងលំនៅឋាន (នៅប្រមាណ ២០០ ពាន់ខ្នង) ពីប្រភពថវិការដ្ឋ; ជំនួយលំនៅឋានសម្រាប់អ្នកក្រីក្រ និងជនជាតិភាគតិច តាមកម្មវិធីទិសដៅជាតិ (នៅមានប្រមាណ ៨៨ ពាន់ខ្នង); លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមជូនប្រជាជន ក្រៅក្រុមជំនួយទាំងពីរខាងលើ (ចំនួន១៥៣.៨៨១ខ្នង រួមទាំងផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមរបស់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ដែលមានថវិកាអប្បបរមាសម្រាប់អនុវត្តប្រមាណ ៦.៥០០ ពាន់លានដុង)។
តំណាងឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រី បានកត់សម្គាល់ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះទង្វើដ៏ថ្លៃថ្នូរ និងការរួមចំណែកយ៉ាងសំខាន់របស់ជនរួមជាតិ សមមិត្តក្នុងទូទាំងប្រទេស ក្រសួង ស្ថាប័ននិងភូមិភាគនានា សម្រាប់ការចលនាប្រឡងប្រណាំងមានអត្ថន័យដ៏ជ្រាលជ្រៅនេះ។ នាយករដ្ឋមន្ត្រី បានអំពាវនាវក្នុងទូទាំងប្រព័ន្ធនយោបាយជនរួមជាតិ សមមិត្ត សហគមន៍ធុរកិច្ចទូទាំងប្រទេស បន្តរួមដៃរួមកម្លាំងស្រុះស្រួលគ្នា ពន្លឿននិងប្តូរផ្តាច់ជាងទៀតដោយស្នេហាជាតិ គុណធម៌ចំពោះជនរួមជាតិ ជាមួយនឹងស្មារតី “ស្រឡាញ់រាប់អានគ្នាទៅវិញទៅមក”, “អ្នកណាមានអ្វីជួយហ្នឹង មានទ្រព្យជួយទ្រព្យ មានកម្លាំងជួយកម្លាំង មានច្រើនជួយច្រើន មានតិចជួយតិច” អនុវត្តគោលការណ៍ធំរបស់បក្ស គ្មានអ្នកណាត្រូវទុកចោលនៅខាងក្រោយក្នុងយុគសម័យវឌ្ឍនភាពជាតិ ដើម្បីសម្រេចឱ្យបានឆាប់រហ័សទិសដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនជនរួម ជាតិ ជាពិសេសគឺជនរួមជាតិនៅតំបន់ជ្រៅតំបន់ឆ្ងាយ និងតំបន់ជនជាតិភាគតិច តំបន់ព្រំដែន កោះសមុទ្រ៕
យោង៖ Chinhphu.vn