ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/10/2024 - 16:16

ដោះ​ស្រាយ​បញ្ហា​ជាប់​ជំ​ពាក់​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច

គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ទើប​រៀប​ចំ​សន្និ​បាត​វាយ​តម្លៃ​ក្រោយ​ពី​ត្រួត​ពិនិត​លើ​គម្រោង​ទី ១ កម្ម​វិធី​ទិស​ដៅ​ជាតិ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច និង​តំបន់​ភ្នំ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ។

តំ​ណាង​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​កូវ​កែ
 លើកសំណើជាមួយនឹងក្រុមត្រួតពិនិត្យ។

លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​របស់​ក្រុម​គណៈ​ប្រតិ​ភូ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​ពិ​និត្យ​ជ្រើស​រើស​អ្នក​ទទួល​ផល​ត្រូវ​បាន​អនុវត្ត​ធានា​បាន​នូវ​ភាព​បើក​ចំ​ហតម្លា​ភាព​ប្រ​ជា​ធិប​តេយ្យ ត្រូវ​ចំ​មុខ​សញ្ញា គ្មាន​ការ​ផ្គង​លើ​គ្នា មាន​ការ​ចូល​រួម​និង​ឯក​ភាព​របស់​ប្រ​ជា​ជន​សហ​គមន៍ កន្លែង​ដែល​ជ្រើស​រើស។ ខេត្ត​បាន​ផ្តល់​អា​ទិភាព​ក្នុង​ការ​ជ្រើស​រើស​មុខ​សញ្ញា​ដែល​មាន​ការ​លំ​បាក​ជាង ដូច​ជា៖ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ការ​លំ​បាក​មុខ​សញ្ញា​ជា​ស្ត្រី​ជន​ជាតិ​ភាគ​តិច និង​មុខ​សញ្ញា​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត។ គម្រោងទី ១ បាន​ដោះ​ស្រាយ​ការ​លំ​បាក​ទាន់​ពេល បំ​ពេញ​តម្រូវ​ការ​បន្ទាន់​អំ​ពី​ការ​រស់​នៅ​ ការ​ប្រ​ជុំ​ជីវ​ភាព​របស់​គ្រួ​សារ​ក្រី​ក្រ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព ឈាន​ឡើង​រួច​ផុត​ពី​ភាព​ក្រី​ក្រ។ ថ្វី​ដ្បិត​តែ​ដូច្នោះ តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​គណៈ​ប្រតិ​ភូ​ត្រួត​ពិនិត្យ ការ​អនុវត្ត​គម្រោង​ទី ១ នៃ​កម្ម​វិធី​នៅ​លើ​ភូមិ​សាស្រ្ត​ជួប​ការ​លំ​បាក​មួយ​ចំ​នួន​ដូច​ជា៖  ល្បឿន​អនុវត្ត​គម្រោង​ អត្រា​រំ​សាយ​ថវិកា​ផែន​ការ​ដើម​ទុន​មាន​ភាព​យឺត​យ៉ាវ មិន​សម្រេច​បាន​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ ជា​ពិសេស​ដើម​ទុន​បុព្វ​ហេតុ។  គោល​នយោ​បាយ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​មុខ​របរ (ជំ​នួស​ឱ្យ​ដី​ផលិកម្ម)  មាន​កម្រិត​ឧបត្ថម្ភ​ពី​ថវិកា​រដ្ឋ​ទាប (មិន​លើស​ពី ១០ លាន​ដុង/​គ្រួសារ)  មិន​ទាន់​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ឧបត្ថម្ភ​ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​ដល់​មុខ​សញ្ញា​ទទួល​ផល។

ក្រោយ​ពី​ត្រួត​ពិនិត្យ ក្រុម​គណៈ​ប្រតិ​ភូ​នឹង​សរុប​មតិ យោ​បល់ និង​សំ​ណើ​របស់​ខេត្ត​ត្រា​វិញ ដើម្បី​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ធ្វើ​ជា​មូល​ដ្ឋាន​ក្នុង​ការ​បំ​ពេញ​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​គម្រោង​ទី​១; ធ្វើ​សេនា​ធិការ​ជូន​រដ្ឋាភិ​បាល ក្រ​សួង ផ្នែក​មជ្ឈិម ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក និង​បញ្ហា​ជាប់​ជំ​ពាក់​បាន​ទាន់​ពេល ដើម្បី​អនុវត្ត​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត៕

            យោង​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម

ចែករំលែកអត្ថបទ