គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ ទើបតែប្រជុំវាយតម្លៃលទ្ធផលអនុវត្តភារកិច្ច ៩ ខែដើមឆ្នាំ និងផ្សព្វផ្សាយភារកិច្ចត្រីមាសទី ៤ ឆ្នាំ២០២៤។
សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុងកឹងធើ ថ្លែងសរុបសេចក្ដីក្នុងអង្គប្រជុំ។ រូបថត៖ អាញ់យ៉ុង
ក្នុងរយៈពេល ៩ ខែកន្លង គណៈកម្មាធិការបក្សក្រុង និងគណៈកម្មាធិការបក្សក្រុងគ្រប់លំដាប់ថ្នាក់ បានចង្អុលការអនុវត្តភារកិច្ចនយោបាយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ រាល់សេចក្ដីសម្រេចចិត្តបទបញ្ជា បទប្បញ្ញត្តិ សេចក្ដីសន្និដ្ឋានរបស់បក្ស និងរដ្ឋ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការងារកសាង កែតម្រូវបក្សធានានូវគោលការណ៍វិទ្យាសាស្រ្ត ភាពហ្មត់ចត់និងត្រូវតាមបទប្បញ្ញត្តិ។ គណៈកម្មាធិការបក្សក្រុង និងអង្គការក្រុងនានាបានបញ្ចូលបក្ខជនចំនួន ១.៥៥៣ នាក់ (សម្រេច ៩៧,០៦% នៃផែនការឆ្នាំ) អនុវត្តការពិន័យអង្គការបក្សចំនួន ១២ និងបក្ខជនប្រព្រឹត្តល្មើស ១៤០ នាក់។ សកម្មភាពរបស់ប្រព័ន្ធរដ្ឋអំណាច រណសិរ្សមាតុភូមិនិងអង្គការនយោបាយនានាមានការច្នៃប្រតិដ្ឋច្រើន សុពលភាព ប្រសិទ្ធភាព អនុវត្តល្អភារកិច្ចនយោបាយរបស់ក្រុង។ វិស័យសេដ្ឋកិច្ច - សង្គមមានជំហានអភិវឌ្ឍន៍ លក្ខឋានសំខាន់មួយចំនួនបានកំណើនបើប្រៀបនឹងរយៈពេលដូចគ្នា។
ថ្លែងសរុបសេចក្ដីក្នុងអង្គប្រជុំ សមមិត្ត ង្វៀងវ៉ាន់ហីវ សមាជិកបម្រុងនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុង គូសបញ្ជាក់៖ ក្នុងត្រីមាសទី ៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង បានចង្អុលការគណៈអភិបាលកិច្ចការបក្សនៃគណៈកម្មាធិការប្រជាជនក្រុងនិងមន្ទីរ ផ្នែក ភូមិភាគនានា ផ្សព្វផ្សាយនូវដំណោះស្រាយជំរុញសេដ្ឋកិច្ចក្រុង កំណើនខ្លាំងក្លាក្នុងប៉ុន្មានខែចុងឆ្នាំ ខិតខំឱ្យស្មើនឹងកម្រិតរួមនៃទូទាំងប្រទេស។ ក្នុងនោះ រៀបចំសកម្មភាពយ៉ាងខ្លាំងក្លាអំពីវប្បធម៌ដើម្បីជំរុញការប្រើប្រាស់ បង្កើតបរិយាកាសអភិវឌ្ឍន៍ក្នុងរយៈពេលចុងឆ្នាំ។ ទន្ទឹមនឹងនោះ អនុវត្តនីតិវិធីរៀបចំគម្រោងប្លង់ បែងមណ្ឌល រៀបចំគម្រោងប្លង់លម្អិតសម្រាប់ធានាសមស្រប គតិយុត្តិ ទាក់ទាញ ជំរុញដំណើរការវិនិយោគ; អនុវត្តល្អនូវវិធានការរំសាយប្រភពទុនសាធារណៈ; ជំរុញល្បឿនចំណូលថវិកា ធានាសម្រេចនិងលើសផែនបានការប្រគល់ឱ្យ។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង បានចង្អុលការគណៈអភិបាលកិច្ចការបក្សនៃគណៈកម្មាធិការប្រជាជនក្រុង និងផ្នែកនានាមានដំណោះស្រាយទិញសម្ភារៈវេជ្ជសាស្រ្ត ថ្នាំពេទ្យសមា្រប់ធានាការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន; អនុវត្តល្អការងារបង្ការ ទប់ស្កាត់ខ្យល់ព្យុះ ទឹកជំនន់ ការបាក់ស្រុតដីលើភូមិសាស្រ្ត៕
អាញ់យ៉ុង - ថាច់ធី