គណៈប្រតិភូត្រួតពិនិត្យមើលរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក ង្វៀងហឺវយុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបធ្វើការជាមួយគណៈជនជាតិខេត្តកាម៉ាវ អំពីការផ្សព្វផ្សាយគម្រោង១ ឋិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច ឆ្នាំ ២០២៤។
គិតមកទល់ពេលនេះ ខេត្តកាម៉ាវ មានគ្រួសារចំនួន ៤០៦ ត្រូវបានឧបត្ថម្ភទឹកស្អាតប្រើប្រាស់ក្នុងមួយគ្រួសារឧបត្ថម្ភ ៣ លានដុងដើម្បីទិញបាសាំងទឹក។ (រូបជាឧទាហរណ៍)
ធ្វើការជាមួយគណៈប្រតិភូ លោកត្រឹងហ្វាងញ៉ ប្រធានគណៈជនជាតិខេត្ត ឱ្យដឹង៖ ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន សម្ទុះនៃការផ្សព្វផ្សាយអនុវត្តគម្រោង អនុគម្រោង និងខ្លឹមសារសមាសភាពរបស់កម្មវិធី (ក្នុងនោះ មានគម្រោង១) ក៏ដូចជាអត្រារំសាយថវិការបស់ផែនការទុនមានភាពយឺតយ៉ាវ មិនទាន់សម្រេចភាគកម្រិតតាមផែនការដាក់ចេញនៅឡើយ ពិសេសគឺប្រភពទុនបុព្វហេតុ។ គោលនយោបាយបានជះឥទ្ធិពលដោយផ្ទាល់ និងជះឥទ្ធិពលយ៉ាងច្រើនដល់ជីវភាពរបស់ជនរួមជាតិភាគតិច ដូចជា គោលនយោបាយឧបត្ថម្ភដីសង់លំនៅឋាន និងដីផលិតកម្ម តែងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការបង្កមូលនិធិដីធ្លីដើម្បីផ្សព្វផ្សាយឧបត្ថម្ភ។ គោលនយោបាយឧបត្ថម្ភផ្លាស់ប្តូររបរ (ជំនួសដីផលិតកម្ម) គឺមានកម្រិតឧបត្ថម្ភពីថវិការដ្ឋទាប (មិនលើសពី ១០ លានដុង/គ្រួសារ) ពិតជាមិនទាន់ពង្រីកបានប្រសិទ្ធភាពក្នុងការឧបត្ថម្ភចាកផុតពីភាពក្រីក្រដល់មុខសញ្ញាទទួលផល។ល។ ទន្ទឹមនឹងនោះ ស្នើមជ្ឈិមពិនិត្យផ្ទៀងផ្ទាត់ ឧបត្ថម្ភប្រភពធនធានបន្ថែមសម្រាប់វិនិយោគអភិវឌ្ឍន៍។ រៀងរាល់ឆ្នាំ តែងបែងចែកប្រភពថវិកាពិសេសដោយឡែក ជួយដល់ខេត្តនានានៅតំបន់វាលរាបទន្លេគឺវឡុង មានលក្ខណៈផ្សព្វផ្សាយ វិនិយោគនូវសំណង់បន្ទាន់នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ និងតំបន់មានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង តែងរងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុជាដើម។
លោក ង្វៀងហឺវយុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ឱ្យដឹង៖ “ការត្រួតពិនិត្យផ្ទាល់នូវការផ្សព្វផ្សាយ អនុវត្តគម្រោង ១ ឋិតក្នុងកម្មវិធី ដើម្បីបូកសរុបនិងវាយតម្លៃលទ្ធផលនៃការផ្សព្វផ្សាយអនុវត្តរបស់ភូមិភាគនិងអង្គភាពនានា រួមចំណែកម្ចាស់ការបង្ការ ទប់ស្កាត់កើតឡើងនូវបទល្មើស អវិជ្ជមាន; ប្រទះឃើញការលំបាក បញ្ហាជំពាក់ជំពិននិងភាពខ្វះចន្លោះបានទាន់ពេល ដើម្បីស្នើថ្នាក់មានសមត្ថកិច្ចពិនិត្យផ្ទៀងផ្ទាត់និងដោះស្រាយត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ចំពោះមតិយោបល់និងសំណូមពរដែលទាក់ទងដល់ខ្លឹមសារអនុវត្តគម្រោង ១ របស់កម្មវិធី គណៈប្រតិភូត្រួតពិនិត្យនឹងបូកសរុប កត់សម្គាល់និងស្នើឡើងថ្នាក់មានសមត្ថកិច្ច ដើម្បីខ្លឹមសារនៃកម្មវិធីត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពក្នុងពេលខាងមុខ៕
យោង៖ កាសែតកាម៉ាវ-វិមាន