ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/09/2024 - 16:27

កឹង​ធើ រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​ឧបត្ថម្ភ​ជន​រួម​ជាតិ​ដោយ​គ្រោះ​ធម្ម​ជាតិ​ព្យុះ​លេខ​៣

គាំ​ទ្រ​ការ​អំ​ពាវ​នាវ​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ តាម​សារ​លិខិត​អំ​ពាវ​នាវ​ជួយ​ឧបត្ថម្ភ​ដល់​ខេត្ត​ ក្រុង​នា​នា​នៅ​តំ​បន់​ភាគ​ខាង​ជើង​ដើម្បី​ជម្នះ​គ្រោះ​ធម្ម​ជាតិ​ មាន​អង្គ​ការ​ អង្គ​ភាព​ជា​ច្រើន​លើ​ភូមិ​សាស្ត្រ​កឹង​ធើ បាន​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន​ បំ​ផុស​ចលនា​ កម្មា​ភិបាល​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ សមា​ជិក​សមា​គម។ល។​ រួម​វិភាគ​ទាន​ប្រាក់​ខែ​មួយ​ថ្ងៃ​ពលកម្ម​ ទឹក​ប្រាក់ គ្រឿង​ឧប​ភោគ​បរិភោគ​ផ្សេង​ៗ។ល។​ ដើម្បី​ឧបត្ថម្ភ​ដល់​ជន​រួម​ជាតិ​នៅ​ខេត្ត​ ក្រុង​នា​នា​ តំ​បន់​ភាគ​ខាង​ជើង​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​៣ (Yagi) បង្ក​ឡើង។​

ប្រ​ជា​ជន​រួម​វិភាគ​ទាន​ប្រាក់​ឧបត្ថម្ភ​ជន​រួម​ជាតិ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​ព្យុះ​លេខ​ ៣ ​នៅ​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ។​ រូប​ថត​៖ តឹម​ខ្វា

នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ​កញ្ញា​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជាង​ ៨ ពាន់​លាន​ដុង​ពី​អង្គ​ភាព​ អង្គ​ការ​និង​បុគ្គល​ដែល​ចុះ​ឈ្មោះ​ឧបត្ថម្ភ​និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ជា​ច្រើន។​ សម្ព័ន្ធ​យុវ​ជន​ក្រុង​ សហ​ការ​រៀប​ចំ​រថ​យន្ត​ដឹក​ជញ្ជូន​គ្រឿង​សម្ភារៈ ១៤៥ តោន​ (សម្លៀក​បំ​ពាក់​ មី​កញ្ចប់​ ថ្នាំ​ពេទ្យ​ ទឹក​ផឹក ត្រី​ខ​កំ​ប៉ុង​ជា​ដើម​) គិត​ជា​ទឹក​ប្រាក់​ប្រ​មាណ​ ៤ ពាន់​លាន​ដុង​ ដើម្បី​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​នៅ​ខេត្ត​ថាយ​ប៊ិញ សើុង​ឡា តៀង​ក្វាង​ ហា​យ៉ាង​ ឡាង​សើុង​និង​អៀង​បាយ។​ សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ក្រុង​ ក៏​បាន​បំ​ផុស​ចលនា​សមា​ជិក​សមា​គម​ ឧបត្ថម្ភ​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ក្នុង​គ្រួ​សារ​ សៀវ​ភៅ​សរ​សេរ​ សម្លៀក​បំ​ពាក់​ក្មេង​ៗ​ជា​ដើម។​

ចំ​ពោះ​ការ​ខូច​ខាត​ដ៏​ធំ​ធេង​ដោយ​សារ​ព្យុះ​លេខ​៣ (Yagi) បង្ក​ឡើង​ ពង្រីក​ប្រ​វេណី “ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​” “ស្លឹក​ជា​ពាស​ស្លឹក​ដាច់​” អនុវត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ គណៈ​កម្មា​ធិការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម - គណៈ​ចលនា​ជំ​នួយ​សង្គ្រោះ​ក្រុង​កឹង​ធើ អំ​ពាវ​នាវ​ដល់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ គ្រប់​អង្គ​ការ​សាសនា​ កម្ម​ករ​និយោ​ជិត​ គ្រប់​ស្ថាប័ន​ អង្គ​ភាព​ អង្គ​ការ​អា​ជីវ​កម្ម​ សប្បុរស​ជន​ ជន​រួម​ជាតិ​ក្នុង​និង​ក្រៅ​ក្រុង​ ដោយ​ទឹក​ចិត្ត​មនោ​សញ្ចេត​នា​ ព្រួត​ដៃ​ចែក​រំលែក​ឧបត្ថម្ភ​ជន​រួម​ជាតិ​នៅ​ខេត្ត​ ក្រុង​នា​នា​តំ​បន់​ភាគ​ខាង​ជើង​ ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ព្យុះ​លេខ​៣ (Yagi) បង្ក​ឡើង។​

រយៈ​ពេល​ទទួល​ការ​ឧបត្ថម្ភ​រហូត​ដល់​ថ្ងៃ​ទី ១០ ខែ​តុលា​ ឆ្នាំ​២០២៤។​

* ទទួល​ការ​ឧបត្ថម្ភ​តាម​រយៈ​ការ​វេរ​ប្រាក់​

១.គណ​នី​នៅ​បេ​ឡាជាតិៈ

- ឈ្មោះ​គណនី​៖ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ។​

-លេខ​គណ​នី៖ ៣៧៦១​.០.១០៧៩​២១២.៩១​០៤៩ នៅ​បេ​ឡា​ជាតិ​ក្រុង​កឹង​ធើ។​

២.គណ​នី​នៅ​ធនា​គារ៖

- ឈ្មោះ​គណ​នី៖ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ។​

- លេខ​គណ​នី៖ 100000​70624​24221 ធនា​គារ​គោល​នយោ​បាយ​សង្គម​-សាខា​ក្រុង​កឹង​ធើ

*ទទួល​ការ​ឧបត្ថម្ភ​ដោយ​សាច់​ប្រាក់៖

ស្ថា​ប័ន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ (អា​សយដ្ឋាន​លេខ​ ២៩០ វិថី​៣០ - មេសា​ សង្កាត់​ស្វឹង​ខាញ់​ ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ)៕​

​                            ក្រុម​អ្នក​យក​ព័ត៌​មាន​

ចែករំលែកអត្ថបទ