16/09/2024 - 16:11

ខេត្ត​កាម៉ាវ

បាន​ជួស​ជុល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​

លោក​ត្រឹង​ហ៊ីវ​ហ៊ុង នា​យក​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ បាន​ឱ្យ​ដឹង៖ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​ ឆ្នាំ​២០២៤ ខេត្ត​បាន​ចេញ​សេចក្ដី​សម្រេច​លេខ​១៧៣៧/​QĐ-UBND ស្ដី​ពី​ការ​ផ្ដល់​សច្ចា​ប័ន​ផែន​ការ​ជ្រើស​អ្នក​ម៉ៅ​ការ​ជួស​ជុល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ (នៅ​ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ) ។​

មួយ​ជ្រុង​នៅ​មណ្ឌល​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ (ក្រ​បី​ឃ្លៀច)។

មាន​ទីតាំង​នៅ​ភូមិ​៧ ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ (ហៅ​វត្ត​ក្រ​បី​ឃ្លៀច) បាន​ផ្ដើម​កសាង​ឡើង​នៅ​ឆ្នាំ​១៩២២ រហូត​ដល់​ឆ្នាំ​១៩៥៨ វត្ត​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ទីតាំង​នា​បច្ចុប្បន្ន។​ វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ ត្រូវ​បាន​ក្រសួង​វប្បធម៌​ កីឡានិង​ទេស​ចរណ៍​ទទួល​ស្គាល់​ជាកេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧។​ ទោះ​បី​ដូច្នោះក្ដី​ កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​នេះ​ បច្ចុប្បន្ន​កំ​ពុង​មាន​ភាព​ទ្រុឌ​ទ្រោម​ ដោយ​សារ​រយៈ​ពេល​ជា​យូរ​មក​ហើយ​មិន​បាន​ជួស​ជុល​ កែ​លម្អ។​

ផ្ទាំង​សិលា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​របស់​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់។

លោក​ត្រឹង​ហ៊ីវ​ហ៊ុង នា​យក​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង​ កាល​ពី​ថ្ងៃ​ទី ២៩ ខែ​សី​ហា​ ឆ្នាំ​២០២៤ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ចេញ​សេចក្ដី​សម្រេច​លេខ​១៧៣៧/​QĐ-UBND ស្ដី​ពី​ផ្ដល់​សច្ចា​ប័ន​ផែន​ការ​ជ្រើស​អ្នក​ម៉ៅ​ការ​ជួស​ជុល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ (ឃុំ​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ)។​ តាម​សេចក្ដី​សម្រេច​ សរុប​កញ្ចប់​ដេញ​ថ្លៃ​ជិត​៧២០​លាន​ដុង​ (ដំ​ណើរ​ការ​សាង​សង់​បង្កើន​កម្រិត​កែ​លម្អ​ផ្លូវ​ ទីធ្លា​ក្នុង​មណ្ឌល​វត្ត​ គឺ​ជិត​៧០០​លាន​ដុង​ និង​ត្រួត​ពិនិត្យ​ដំ​ណើរ​ការ​សាង​សង់​ជិត​២០​លាន​ដុង) អា​ស្រ័យ​មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ​ជា​ម្ចាស់​វិនិ​យោគ។​ ប្រ​ភព​ទុន​អនុវត្ត​បាន​មក​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ លើ​ភូមិ​សាស្រ្ត​ខេត្ត​ឆ្នាំ​ ២០២៤។​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​ហ៊ីវ​ហ៊ុង ដោយ​សារ​លក្ខណ​សម្បត្តិ​ថវិកា​របស់​ខេត្ត​នៅ​ជួប​លំ​បាក​ច្រើន​ មន្ទីរ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ខេត្ត​នឹង​ឧបត្ថម្ភ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ចំ​ណែក​ក្រៅ​ពី​នោះ​គឺព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​កៀរ​គរ​ពី​ប្រ​ភព​ផ្សេង​ៗ។​ “ទិស​ដៅ​របស់​យើង​ខ្ញុំ​ នឹង​ជួស​ជុល​ផ្នែក​សំ​ណង់​ដែល​នៅ​សល់​នា​ឆ្នាំ​ក្រោយ។​ ជាយូរ​អង្វែង​ ទីនេះ​ជា​កន្លែង​កេរ​ដំ​ណែល​ផង​ ជា​ទីតាំង​ទេស​ចរណ៍​ផង​ នៅ​ជាប់​ដង​ផ្លូវ​ជាតិ​លេខ​៦៣​ដែល​តភ្ជាប់​នឹង​គោល​ដៅ​ទេស​ចរណ៍​ចាប់​ពី​មជ្ឈ​មណ្ឌល​ក្រុង​កាម៉ាវ​មក​កាន់​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ បូជ​នីយដ្ឋាន​ក្សត្រ​ហ៊ុង បូជនីយដ្ឋាន​អ៊ំ​ហូ​ជា​ដើម​” លោក​ត្រឹង​ហ៊ីវ​ហ៊ុង បាន​បញ្ជាក់​ដូច្នេះ។​

លោក​ត្រឹង​ហ៊ីវហ៊ុង ឱ្យ​ដឹង​បន្ថែម​ វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ ជា​ទីតាំង​សម្គាល់​មាន​វត្ត​មាន​របស់​សហ​គមន៍​ជន​ជាតិ​ខ្មែរ​លើ​តំ​បន់​ដី​កា​ម៉ាវ និង​ដំ​ណើរ​ការ​រស់​នៅ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​ជា​បង​ប្អូន​ឯទៀត​ ឆ្លង​តាម​ដំ​ណាក់​កាល​ប្រ​វត្តិ​សាស្រ្ត​នីមួយៗ​។​ វត្ត​បាន​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​សង្រ្គាម​ប្រ​ឆាំង​បា​រាំង​និង​អា​មេរិក​សង្រ្គោះ​ជាតិ​ មាន​ព្រះ​សង្ឃ​ អា​ចារ្យ​ជា​ច្រើន​អង្គ​និង​រូប​ បាន​ចូល​រួម​ធ្វើ​សកម្ម​ភាព​បដិវត្តន៍ ហើយ​បាន​ក្លាយ​ជា​កម្មា​ភិបាល​ស្នូល​របស់​បក្ស​ តួយ៉ាង​មាន​ព្រះ​ឧបជ្ឈាយ៍ ហ៊ឺវ​ញ៉ែម ជា​ដើម។​ អំ​ពី​វិស័យ​វប្បធម៌​ វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​គឺជា​មជ្ឈ​មណ្ឌល​សកម្ម​ភាព​វប្បធម៌​សហគមន៍ ​ជំ​នឿ​សាសនា​របស់​ជន​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​កាម៉ាវ​និង​តំ​បន់​ជិត​ខាង។​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​ បាន​បើក​បង្រៀន​អក្សរ​ខ្មែរ​ សកម្ម​ភាព​វប្បធម៌​ជូន​ដល់​ជន​រួម​ជាតិ​និង​ប្រ​ជា​ជន​ភូមិ​ភាគ។​ “នេះ​ជា​កន្លែង​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ មាន​ដូច​ជា​ពិធី​បុណ្យ​ប្រ​ពៃណី​ ទំ​នៀម​ទម្លាប់​ ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​ជា​ដើម​” លោក​ ត្រឹង​ហ៊ីវ​ហ៊ុង បាន​បញ្ជាក់​ដូច្នេះ៕​

                         យោង៖ baotintuc.vn -ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ