ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/09/2024 - 16:08

ពិធី​ប្រ​ណាំង​គោ​នៅ​វត្ត​រោទិ៍​ លើក​ទី X អំ​ណរ​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៤

* ពិធី​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ ១៤ រោច​ ខែ​ភទ្រ​បទ​ដល់​ ថ្ងៃ​ ១ កើត​ ខែ​អស្សុជ។​

នៅ​ទីលាន​វាល​ស្រែ​ប្រ​ណាំង​គោ​វត្ត​រោទិ៍​ (ឃុំ​អាង​គឺ ទី​រួម​ខេត្ត​ទិញ​បៀង​ ខេត្ត​អាង​យ៉ាង​) គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​អាង​គឺ បាន​រៀប​ចំ​ពិធី​ប្រ​ណាំង​គោ​នៅ​វត្ត​រោទិ៍​ លើក​ទី X អំ​ណរ​បុណ្យ​សែន​ដូន​តា ឆ្នាំ​២០២៤ របស់​ជន​រួម​ជាតិ​ខ្មែរ។​

សកម្ម​ភាព​បោល​ប្រ​ណាំង​យ៉ាង​ស្វិត​ស្វាញ​ អម​ដោយ​សំ​ឡេង​ស្រែក​ហ៊ោ​
អបអរសាទរពីទស្សនិកជន។

ពិធី​ប្រ​ណាំង​គោ​ឆ្នាំ​នេះ​ បាន​ទាក់​ទាញ​ម្ចាស់​គោ​ចូល​រួម​មាន ២៤ នឹម​ មក​ពី​ទី​រួម​ខេត្ត​ទិញ​បៀង​ និង​ស្រុក​ទ្រី​តូង​ ប្រ​ណាំង​តាម​រូប​ភាព​ជម្រុះ​ដោយ​ផ្ទាល់។​ ក្នុង​វគ្គ​ប្រ​ណាំង​នីមួយ​ៗ​ គោ​ទាំង​២​នឹម​ត្រូវ​ឆ្លង​កាត់​ជុំ​បង្ហូរ​និង​ជុំ​ព្រ​លែង​ ដោយ​មាន​ទស្ស​និក​ជន​ច្រើន​កុះ​ករ​មក​ពី​គ្រប់​ទិស​ទី​ក្នុង​និង​ក្រៅ​ខេត្ត​អាង​យ៉ាង​ ចូល​រួម​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត។​

លទ្ធ​ផល​នៃ​ការ​ប្រ​កួត​ គោ​ពាក់​ស្លាក​លេខ​ ២ របស់​លោក​ចៅ​ធី (ឃុំ​វ៉ាន់​យ៉ាវ) ឈ្នះ​រង្វាន់​ជើង​ឯក​ក្នុង​ពិធី​ប្រ​ណាំង​គោ​នៅ​វត្ត​រោទិ៍​ លើក​ទី X គោ​ពាក់​ស្លាក​លេខ​ ២២ របស់​លោក​ង្វៀង​ង៉ុក​តៀង​ (សង្កាត់​អាង​ភូ) ឈ្នះ​រង្វាន់​លេខ​ ២ គោ​ពាក់​ស្លាក​លេខ​ ១៥ របស់​លោក​ត្រឹង​ក្វឹក​កៀក​ (សង្កាត់​អាង​ភូ) ឈ្នះ​រង្វាន់​លេខ​៣។​

* បុណ្យ​សែន​ដូន​តា (ភ្ជុំ​បិណ្ឌ) គឺ​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ចំ​ណោម​ពិធី​បុណ្យ​ប្រ​ពៃណី​ដទៃ​ទៀត​ ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ ត្រូវ​បាន​ថែ​រក្សា​តាំង​ពី​យូរ​លង់​មក​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ក្នុង​អំ​ឡុង​ ៣ ថ្ងៃ​បុណ្យ​សែន​ដូន​តា ក្រៅ​ពី​ការ​រៀប​បាយ​ស្ពក​សែន​ដូន​តា​នៅ​នឹង​ផ្ទះ​ ពិធី​កិច្ច​សំ​ខាន់​ៗ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ទាំង​អស់។​ វត្ត​គឺ​ជា​មូល​ដ្ឋាន​ជំ​នឿ​សាសនា​ ដូច្នេះ​មា​មីង​យក​ចង្ហាន់​មក​វត្ត​វេរ​ប្រ​គេន​ព្រះ​សង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​បុណ្យ​ដល់​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ និង​សូម​ឱ្យ​ដួង​វិញ្ញា​ណក្ខន្ធ​របស់​អស់​លោក​អ្នក​ទាំង​នោះ​បាន​ទៅ​កាន់​សុគតិ​ភព។​

 នៅ​ថ្ងៃ​បុណ្យ​សែន​ដូន​តា ជន​រួមជាតិ​ខ្មែរ​តែង​រៀប​ចំ​បាយ​ម្ហូប​សែន​ដល់​ជីដូន​ជីតា។

ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​អាង​យ៉ាង​ តែង​រៀប​ចំ​ពិធី​ប្រ​ណាំង​គោ​បៃ​ណូយ។​ ពិធី​ប្រ​ណាំង​គោ​បៃ​ណូយ​របស់​ជន​រួម​ជតិខ្មែរ​នៅ​ខេត្ត​អាង​យ៉ាង​ គឺ​ជា​សកម្ម​ភាព​វប្បធម៌​មួយ​ដ៏​លេច​ធ្លោ​នៅ​តំ​បន់​តី​ណាម​បូ។​  ពិធី​ប្រ​ណាំង​គោ​នាំ​មក​បរិយា​កាស​ដ៏​សប្បាយ​រីក​រាយ​ដល់​ទស្ស​និក​ជន​រាប់​ពាន់​នាក់​ចូល​រួម​ទស្សនា។​  មិន​ត្រឹម​តែ​បង្ហាញ​ពី​លក្ខណៈ​វប្បធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណោះ​ទេ​ ពិធី​នេះ​នៅ​ទាំង​បង្កើត​ជា​ទីលាន​កម្សាន្ត​ប្រ​កប​ដោយ​អត្ថ​ន័យ​ដ៏​ជ្រាល​ជ្រៅ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​ ក្រុង​នា​នា​ក្នុង​ទូទាំង​ប្រ​ទេស។​

ឆ្នាំ​ ២០១៦ ពិធី​ប្រ​ណាំង​គោ​បៃ​ណូយ​ ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ ជា​ព្រឹត្តិ​ការណ៍​វប្បធម៌​ កីឡា​មួយ​ដ៏​លេច​ធ្លោ​របស់​ខេត្ត​អាង​យ៉ាង​ បាន​បង្កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ ពិធី​ប្រ​ណាំង​គោ​បៃ​ណូយ​ មិន​ត្រឹម​តែ​ជា​កេរ​ដំ​ណែល​វប្បធម៌​នៃ​ស្រុក​តំ​បន់​ភ្នំ​ជាប់​ព្រំ​ដែន​ប៉ុណ្ណោះ​ទេ​ នេះ​ក៏​ជា​ទីលាន​កម្សាន្ត​ទទួល​ផល​វប្បធម៌​និង​ស្វែង​យល់​ពី​ប្រ​ពៃណី​ជន​ជាតិ​។​ ព្រឹត្តិ​ការណ៍​នេះ​ មាន​តម្លៃ​ពិសេស​ក្នុង​ការ​តភ្ជាប់​សហគមន៍​ជន​ជាតិ​ខ្មែរ​និង​សហគមន៍​ជន​ជាតិ​ដទៃ។​ ពិធី​ប្រ​ណាំង​គោ​បៃ​ណូយ​ ជា​មោទ​នភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​តំ​បន់​ភ្នំ​ទ្រីតូង​និង​ទិញ​បៀង​និយាយ​ដោយ​ឡែក​ និង​ខេត្ត​អាង​យ៉ាង​និយាយ​រួម៕​

              កាសែត​កឹង​ធើភាសា​ខ្មែរ​ (អនុវត្ត​)

ចែករំលែកអត្ថបទ