រួមជាមួយសិស្សានុសិស្សទូទាំងប្រទេស សិស្សានុសិស្សនៅតំបន់វាលរាបទន្លេគឺវឡុង និយាយរួម សិស្សានុសិស្សជនជាតិភាគតិចនិយាយដោយឡែក រីករាយបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ - ២០២៥។ ដើម្បីថ្ងៃបើកបវេសនកាលប្រព្រឹត្តឡើងមហោឡារិក ការងារត្រៀមបម្រុងត្រូវបានសាលាទាំងឡាយអនុវត្តជាច្រើនថ្ងៃមុន។ សាលារៀនធំទូលាយ រៀបចំតុបតែងយ៉ាងសមរម្យ ត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី។ ពិសេស នៅតាមសាលារៀនតំបន់ជនរួមជាតិខ្មែរ សាលាជនជាតិអន្តេវាសិក ការត្រៀមរៀបចំកន្លែង រៀនសូត្រ ហូបចុក និងស្នាក់នៅរបស់ប្អូនៗ ត្រូវបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ គ្រប់សព្វដើម្បីទទួលសិស្ស។
សមមិត្ត ង្វៀងវ៉ាន់ហីវ (ជួរមុខខាងស្តាំ) សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យលីតឺត្រុង។ រូបថត៖ ប៊ិចង៉ុក
គោរពទង់ជាតិក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅអនុវិទ្យាល័យថើយហ្វា។ រូបថត៖ យ្វីខូយ
លោកឡឹមសៅរ៍ អនុប្រធានសមាគមជំរុញការសិក្សាខេត្តសុកត្រាំង ប្រគេននិងជូនអាហារូបករណ៍ដល់សមណសិស្សរៀនពូកែនៃសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ខេត្តសុកត្រាំង ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤ - ២០២៥។
នៅគ្រប់ភូមិភាគទាំងអស់ តែងរៀបចំថ្ងៃចូលរៀនដំបូងតាមគម្រោងកម្មវិធីផែនការឆ្នាំសិក្សា ២០២៤ - ២០២៥ ដែលក្រសួងអប់រំនិងបណ្តុះបណ្តាលបានកំណត់។ ថ្ងៃចូលរៀនដំបូងបានមុន ១ សប្តាហ៍បើប្រៀបនឹងថ្ងៃរៀបចំបើកបវេសនកាល។ ជាពិសេស សម្រាប់ថ្នាក់ទី ១ ថ្ងៃចូលរៀនដំបូងមុនពីរសប្តាហ៍បើប្រៀបនឹងថ្ងៃរៀបចំបើកបវេសនកាល។ ទូទាំងប្រទេសរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីក្នុងពេលតែមួយ គឺថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤។ បញ្ចប់ឆមាសទី ១ មុនថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៥ សម្រេចកម្មវិធីនិងបញ្ចប់ឆ្នាំសិក្សាមុនថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥។ ពិនិត្យទទួលស្គាល់បញ្ចប់កម្មវិធីបឋមសិក្សា និងពិនិត្យទទួលស្គាល់បញ្ចប់ថ្នាក់មធ្យមសិក្សាមូលដ្ឋានមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥។ បញ្ចប់ការជ្រើសរើសសិស្សសម្រាប់ថ្នាក់ដំបូងមុនថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥៕
PV (សរុប)-ប្រែសម្រួល៖ ទីទុយ